* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកផ្តល់សេវា២៤ម៉ោង ១០០ភាគរយហើយ។ ដើម្បីផ្តល់សេវានៅមណ្ឌលសុខភាព២៤ម៉ោងនេះ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យជាឆ្មប និងគិលានុបដ្ឋាកយិកា ៥២២នាក់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ពីពេទ្យធម្មតា ទៅជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក គឺមានភាពស្មុគស្មាញ និងមានការគិតគូរល្អិតល្អន់ ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកជំងឺ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា ការសម្ពោធសមិទ្ធផលថ្ងៃនេះ គឺជាការចូលរួមអបអរសាទរការខិតខំរួមគ្នា ក្នុងការបង្កើតសមិទ្ធផលពីរាជរដ្ឋាភិបាលអាណត្តិមុន ដល់អាណត្តិថ្មី ជាពិសេសការរួមគ្នារបស់ប្រជាជនកម្ពុជា។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អាជ្ញាធរជាតិអប្សរា បន្តចែកចាយកូនឈើចម្រុះជាង៨ពាន់បន្ថែមទៀត ដល់សាធារណជន

26-06-2026 17:40

(សៀមរាប)៖ កូនឈើចម្រុះចំនួន ៨,៦៦២ដើមបន្ថែមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរា បន្តចែកចាយដោយឥតគិតថ្លៃជូនសាធារណជន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។ កូនឈើទាំងនោះរួមមាន៖

* ប្រគេនកូនឈើចម្រុះជូនព្រះវារិន្ទមុនី ទី ថា ព្រះគ្រូអនុគណស្រុកវ៉ារិន ខេត្តសៀមរាប ចំនួន៥០០ដើម ដើម្បីយកទៅដាំនៅបរិវេណវត្តសុវណ្ណបទុម ក្នុងភូមិរំដួល ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង៤០០ដើម និងរំដួល១០០ដើម។

* ផ្តល់កូនឈើចម្រុះជូនលោក សាន ពុទ្ធា គណៈគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន ពាក់ស្នែង ចំនួន៦៧០ដើម ដើម្បីយកទៅដាំលំអតាមដងផ្លូវ និងក្នុងបរិវេណវិទ្យាល័យ ស្ថិតនៅឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់២០០ដើម គ្រញូង៥០ដើម បេង១០០ដើម ក្ងោក២០០ដើម ចាមរី២០ដើម និងត្របែកព្រៃ១០០ដើម។

* ផ្តល់កូនឈើចម្រុះជូនលោក ស៊ិន អឺណាបុត្រ នាយខណ្ឌស្តីទី នៃខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យ ចំនួន៥០០ដើម ដើម្បីយកទៅដាំនៅព្រៃសហគមន៍ ស្ថិតក្នុងឃុំព្រះនេត្រព្រះ និងឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះរួមមាន ឈើទាល២០០ដើម និងផ្តៀក៣០០ដើម។

* ផ្តល់កូនឈើចម្រុះជូនអ្នកស្រី ខេត សុខអេងនី លោក ស៊ុម សុមេធ លោក វ៉ែន ផានិត លោក ឡុច តុញ លោក អ៊ិត យូហឿត លោក ប៉ុយ ចំណិត លោក ឆាន គាន លោក ធុន ប៊ុនថុន លោក សាំ ផារ៉ា និងលោក ស្រេង សីហា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន ២,៨៩២ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន តាមដងផ្លូវ នៅបរិវេណសាលារៀន និងវត្តអារាម ក្នុងក្រុងសៀមរាប ស្រុកពួក ស្រុកស្វាយលើ ស្រុកវ៉ារិន ខេត្តសៀមរាប ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ក្រុងព្រះវិហារ ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងរាជធានីភ្នំពេញ។
កូនឈើទាំងនោះរួមមាន ធ្នង់១,២៧០ដើម បេង៣៥០ដើម ច្រេស៨០ដើម គ្រញូង១៤០ដើម គគីរ៣៥០ដើម ឈើទាល២៥០ដើម ត្រសេក៥០ដើម អង្កាញ់៥០ដើម ចាមរី២៥០ដើម ព្កុល២ដើម និងរំដួល១០០ដើម។

* ផ្តល់កូនឈើចម្រុះ ចំនួន៤,១០០ដើម ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋរស់នៅក្រុងរុនតាឯកតេជោសែន និងដាំនៅតាមទីតាំងនានាក្នុងបរិវេណរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់១,២០០ដើម គ្រញូង៥០០ដើម ច្រេស៧០០ដើម បេង៣០០ដើម ឈើទាល៧០០ដើម ផ្តៀក២០០ដើម គគីរ២០០ដើម ពពេល២០០ដើម ក្ងោក៥០ដើម និងប្រាំតម្លឹង៥០ដើម៕