* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកផ្តល់សេវា២៤ម៉ោង ១០០ភាគរយហើយ។ ដើម្បីផ្តល់សេវានៅមណ្ឌលសុខភាព២៤ម៉ោងនេះ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យជាឆ្មប និងគិលានុបដ្ឋាកយិកា ៥២២នាក់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ពីពេទ្យធម្មតា ទៅជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក គឺមានភាពស្មុគស្មាញ និងមានការគិតគូរល្អិតល្អន់ ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកជំងឺ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា ការសម្ពោធសមិទ្ធផលថ្ងៃនេះ គឺជាការចូលរួមអបអរសាទរការខិតខំរួមគ្នា ក្នុងការបង្កើតសមិទ្ធផលពីរាជរដ្ឋាភិបាលអាណត្តិមុន ដល់អាណត្តិថ្មី ជាពិសេសការរួមគ្នារបស់ប្រជាជនកម្ពុជា។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ្នកជំនាញចែករំលែកបទពិសោធន៍នៃ «ការអភិរក្ស និងជួសជុលប្រាសាទព្រះគោ» ជូនដល់សិស្ស-និស្សិត មកពីវិទ្យាល័យហ៊ុនសែនប្រាសាទបាគង

26-06-2026 17:45

(សៀមរាប)៖ តាមរយៈវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយ ស្តីពី «ប្រវត្តិសាស្ត្រ និងកិច្ចអភិរក្សទីក្រុងហរិហរល័យ» ដែលរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា នាពេលថ្មីៗនេះ លោក សារ៉ាយ គឹមហួល អ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទ ក្នុងតំបន់រលួស បានធ្វើបទបង្ហាញអំពីបច្ចេកទេស ក៏ដូចជាចែករំលែកបទពិសោធន៍នៃ «ការអភិរក្ស និងជួសជុលប្រាសាទព្រះគោ» ជូនដល់សិស្ស-និស្សិត ចំនួន៥០នាក់ មកពីវិទ្យាល័យហ៊ុនសែនប្រាសាទបាគង។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងបណ្តុះគំនិតយុវជនឱ្យចេះស្រឡាញ់ លើកតម្លៃមត៌កវប្បធម៌ និងចូលរួមថែរក្សាការពារសម្បត្តិបេតិកភណ្ឌនៅក្នុងសហគមន៍របស់ខ្លួន។

លោក សារ៉ាយ គឹមហួល បានលើកឡើងថា ការងារជួសជុល និងអភិរក្សប្រាសាទបុរាណ ទាមទារឱ្យមានការអត់ធ្មត់ខ្ពស់ ក្ដីស្រឡាញ់ និងការប្រើប្រាស់បច្ចេកទេសត្រឹមត្រូវ ស្របតាមគោលការណ៍នៃធម្មនុញ្ញអង្គរ និងគណៈកម្មការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក (ICC-Angkor/Sambor Prei Kuk)។ ការអនុវត្តបច្ចេកទេសជួសជុលត្រឹមត្រូវ មានសារប្រយោជន៍បំផុតក្នុងការរក្សាអាយុជីវិតប្រាសាទ និងតម្លៃជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយធានាថាការជួសជុលមិនធ្វើឱ្យបាត់បង់ទម្រង់ដើម និងជួយការពាររចនាសម្ព័ន្ធសំណង់ពីការខូចខាត។

អ្នកជំនាញរូបនេះ បានបញ្ជាក់ថា វិធីសាស្រ្ដលាយកំបោរបាយអតាមបែបបុរាណ មានសារសំខាន់ណាស់ក្នុងការជួសជុលប្រាសាទឥដ្ឋ ដើម្បីភ្ជាប់ឥដ្ឋឱ្យជាប់គ្នា បិទស្នាមតំណ ឬស្នាមប្រេះជញ្ជាំង និងជួយការពារការជ្រាបទឹក។ បច្ចុប្បន្ន ការជួសជុលប្រាសាទឥដ្ឋត្រូវការកំបោរបាយអជាចាំបាច់ ហើយកូនខ្មែរជំនាន់នេះនៅតែអាចផ្សំសារធាតុផ្សេងៗធ្វើជាកំបោរបាយអ បន្តវេនពីបុព្វបុរស។

វត្ថុធាតុដើមសម្រាប់លាយបាយអ រួមមាន៖ កំបោរលៀស កម្ទេចឥដ្ឋនិងដីខ្សាច់ លាយជាមួយស្ករត្នោត ធ្យូងនិងកាវស្បែកគោ។ គ្រឿងផ្សំទាំងនេះ ត្រូវលាយតាមរង្វាស់រង្វាល់កំណត់ច្បាស់លាស់ ដើម្បីទទួលបានបាយអដែលមានគុណភាពរឹងមាំ។ វិធីសាស្ត្រនេះ សមស្របបំផុតសម្រាប់ប្រាសាទបុរាណ ដោយមិនបង្កប្រតិកម្មគីមី និងចៀសវាងការប្រើប្រាស់ស៊ីម៉ង់ត៍ ដែលបច្ចេកទេសនេះក៏ទទួលបានការឯកភាពពីក្រុមអ្នកជំនាញការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ផងដែរ។

ដោយឡែក ចំពោះការប្រើប្រាស់សម្ភារ លោកបានបន្ថែមថា ត្រូវប្រមូលឥដ្ឋចាស់ៗដែលរលុះធ្លាក់ ហើយនៅមានគុណភាពល្អ យកមកប្រើប្រាស់ឡើងវិញឱ្យអស់ពីលទ្ធភាព ជាពិសេសរៀបនៅផ្នែកខាងក្រៅ ដើម្បីឱ្យពណ៌នៃផ្ទៃជួសជុលស៊ីគ្នានឹងឥដ្ឋបុរាណ។ ចំណែកឯឥដ្ឋថ្មីដែលយកមកជំនួស ត្រូវតែមានទំហំប៉ុនឥដ្ឋដើម និងត្រូវបានដុតក្នុងសីតុណ្ហភាពខ្ពស់ ដើម្បីឱ្យមានគុណភាពប្រហាក់ប្រហែលនឹងឥដ្ឋបុរាណ។

បច្ចុប្បន្ននេះ ប្រាសាទជាច្រើននៅក្នុងតំបន់រលួស រួមទាំងប្រាសាទព្រះគោផង ត្រូវបានអាជ្ញាធរជាតិអប្សរា ជួសជុលសង្គ្រោះឱ្យរួចផុតពីហានិភ័យហើយ។ លើសពីនេះ លោក គឹមហួល ក៏បានបង្ហាញពីផែនការ និងគម្រោងជួសជុល-អភិរក្សនៅផ្នែកផ្សេងៗទៀត ដែលប្រឈមនឹងការខូចខាតឱ្យបានទាន់ពេលវេលា ដើម្បីឱ្យប្រាង្គប្រាសាទទាំងនោះ នៅគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។

លោកបានសង្កត់ធ្ងន់ថា កិច្ចការអភិរក្ស និងជួសជុលប្រាសាទគឺជាស្ពានតភ្ជាប់អតីតកាល និងបច្ចុប្បន្ន។ ក្នុងនាមជាយុវជនជំនាន់ក្រោយ ឬអ្នកបន្តវេន ត្រូវតែយល់ដឹងអំពីប្រវត្តិសាស្ត្រ អត្តសញ្ញាណជាតិ និងស្ថាបត្យកម្មឱ្យបានស៊ីជម្រៅ។ វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែជួយបណ្តុះមនសិការស្នេហាជាតិ និងពង្រឹងអត្តសញ្ញាណវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាស ដល់យុវជនក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ដូចជាផ្នែកបុរាណវិទ្យា និងស្ថាបត្យកម្ម ដើម្បីបន្តវេនថែរក្សា និងលើកកម្ពស់មត៌កដូនតាកាន់តែលេចធ្លោថែមទៀតនៅលើឆាកអន្តរជាតិ៕