* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកផ្តល់សេវា២៤ម៉ោង ១០០ភាគរយហើយ។ ដើម្បីផ្តល់សេវានៅមណ្ឌលសុខភាព២៤ម៉ោងនេះ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យជាឆ្មប និងគិលានុបដ្ឋាកយិកា ៥២២នាក់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ពីពេទ្យធម្មតា ទៅជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក គឺមានភាពស្មុគស្មាញ និងមានការគិតគូរល្អិតល្អន់ ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកជំងឺ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា ការសម្ពោធសមិទ្ធផលថ្ងៃនេះ គឺជាការចូលរួមអបអរសាទរការខិតខំរួមគ្នា ក្នុងការបង្កើតសមិទ្ធផលពីរាជរដ្ឋាភិបាលអាណត្តិមុន ដល់អាណត្តិថ្មី ជាពិសេសការរួមគ្នារបស់ប្រជាជនកម្ពុជា។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

គណៈកម្មការទី៣ នៃរដ្ឋសភា ជំរុញការអភិវឌ្ឍវិស័យសំខាន់ៗមួយចំនួនក្នុងខេត្តកំពង់ស្ពឺ ដើម្បីពន្លឿនការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព

26-06-2026 18:41

(កំពង់ស្ពឺ)៖ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា ដឹកនាំដោយ លោកសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ រួមជាមួយតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារ ស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងទិសដៅអភិវឌ្ឍន៍របស់ខេត្ត ព្រមទាំងប្រមូលធាតុចូលសម្រាប់ពង្រឹងប្រសិទ្ធភាពការអនុវត្តគោលនយោបាយ និងការងារនីតិបញ្ញត្តិលើវិស័យដែលស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មការទី៣។

ជាមួយគ្នានេះ អាជ្ញាធរខេត្ត និងមន្ទីរជំនាញបានធ្វើបទបង្ហាញអំពីសមិទ្ធផលការងារ បញ្ហាប្រឈម និងសំណូមពរនានា ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ និងជំរុញការអភិវឌ្ឍខេត្តឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ លោកសន្តិបណ្ឌិត ឡូយ សុផាត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងមន្ទីរជំនាញ ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីជំរុញការអភិវឌ្ឍខេត្តឱ្យមានការ រីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តមបានលើកឡើងថា ការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព ទាមទារឱ្យមានការសហការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព។

ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារលើវិស័យដែលស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មការ ប្រធានគណៈកម្មការបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន រួមមាន៖

១. វិស័យវិនិយោគ៖ ជំរុញការកែលម្អបរិយាកាសវិនិយោគ បង្កើនភាពងាយស្រួលក្នុងការផ្តល់សេវាសាធារណៈ និងទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនកាន់តែច្រើន ស្របតាមសក្តានុពលរបស់ខេត្ត ដើម្បីបង្កើតការងារ បង្កើនប្រាក់ចំណូល និងជំរុញកំណើនសេដ្ឋកិច្ចនៅមូលដ្ឋាន។
២. វិស័យកសិកម្ម៖ បន្តលើកកម្ពស់ការអភិវឌ្ឍកសិកម្មទំនើប តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មី ការកែច្នៃផលិតផលកសិកម្ម និងការពង្រឹងខ្សែច្រវាក់ទីផ្សារ ដើម្បីបង្កើនតម្លៃបន្ថែម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ។
៣. វិស័យបរិស្ថាន និងការគ្រប់គ្រងសំណល់រឹង៖ ពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹង និងការងារអនាម័យបរិស្ថាន ព្រមទាំងជំរុញការចូលរួមពីប្រជាពលរដ្ឋ និងវិស័យឯកជន ដើម្បីរក្សាបាននូវបរិស្ថានស្អាត ទីក្រុងមានសណ្តាប់ធ្នាប់ និងការអភិវឌ្ឍប្រកបដោយចីរភាព។
៤. វិស័យធនធានទឹក និងឧតុនិយម៖ ពង្រឹងការគ្រប់គ្រង និងការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព ថែទាំហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងត្រៀមវិធានការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ ដើម្បីធានាសន្តិសុខទឹកសម្រាប់វិស័យកសិកម្ម និងការប្រើប្រាស់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ជាទីបញ្ចប់ សន្តិបណ្ឌិត ឡូយ សុផាត បានលើកទឹកចិត្តឱ្យរដ្ឋបាលខេត្ត និងមន្ទីរជំនាញ បន្តពង្រឹងកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា និងខិតខំអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍខេត្តកំពង់ស្ពឺឱ្យកាន់តែរីកចម្រើន និងប្រកបដោយចីរភាព។

តមកគណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា ដឹកនាំដោយ សន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ បានអញ្ជើញចុះទស្សនកិច្ចសិក្សា និងស្វែងយល់ពីការអភិវឌ្ឍវិស័យកសិកម្មបែបទំនើបរបស់ ក្រុមហ៊ុន ឃី ចិន្តា ឌីវេឡប់ម៉ិន ឯ.ក (Khee Chenda Development Co., Ltd) ដែលមានទីតាំងស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ដំណើរទស្សនកិច្ចនេះ ក៏មានការចូលរួមពីលោក ណៅ ធួក សមាជិកគណៈកម្មការទី៦ នៃរដ្ឋសភា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះលោក តាំង សុខឃី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឃី ចិន្តា ឌីវេឡប់ម៉ិន ឯ.ក បានធ្វើបទបង្ហាញអំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗរបស់ក្រុមហ៊ុន ដែលបានអភិវឌ្ឍកសិដ្ឋានកសិកម្មចម្រុះលើផ្ទៃដីសរុប ៦៨ ហិកតា ដោយអនុវត្តតាមគោលការណ៍កសិកម្មទំនើប ឆ្លាតវៃ និងប្រកបដោយនិរន្តរភាព។

បច្ចុប្បន្ន ក្រុមហ៊ុនបានដាំដុះដំណាំហូបផ្លែ និងបន្លែសុវត្ថិភាពជាច្រើនប្រភេទ រួមមាន៖

- ដំណាំហូបផ្លែ៖ ចេក ស្វាយ ក្រូចថ្លុង ក្រូចពោធិ៍សាត់ ក្រូចឆ្មា ដូង ល្ហុង មៀន ពោត ល្ពៅ និងដំឡូង។

- បន្លែសុវត្ថិភាព៖ ត្រឡាច ននោង ពពាយ ត្រកួន ម្រះ សណ្ដែកគួ ឃ្លោក ស្ពៃគ្រប់មុខ ស្លឹកខ្ទឹម ជី និងម្ទេស។

- វារីវប្បកម្ម និងការចិញ្ចឹមសត្វ៖ ត្រី បង្កង មាន់ ទា ក្ងាន អណ្តើក និងកណ្តូប ដើម្បីបង្កើនភាពចម្រុះនៃផលិតកម្ម និងលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច។

ក្រោយពីបានចុះពិនិត្យដោយផ្ទាល់នូវខ្សែច្រវាក់ផលិតកម្ម និងការអនុវត្តបច្ចេកទេសកសិកម្មរួចមក សន្តិបណ្ឌិត ឡូយ សុផាត បានវាយតម្លៃខ្ពស់ចំពោះការបោះទុនវិនិយោគរបស់ក្រុមហ៊ុន។ ឯកឧត្តមបានគូសបញ្ជាក់ថា គំរូអភិវឌ្ឍន៍នេះមិនត្រឹមតែរួមចំណែកបង្កើនផលិតភាព និងគុណភាពកសិផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតការងារ លើកកម្ពស់ជីវភាពរស់នៅ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅមូលដ្ឋានដោយផ្ទាល់។

ទន្ទឹមនឹងនេះ ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា ក៏បានកោតសរសើរចំពោះស្មារតីចែករំលែកចំណេះដឹង និងបទពិសោធន៍បច្ចេកទេសរបស់ក្រុមហ៊ុនជូនដល់ប្រជាកសិករក្នុងសហគមន៍ ដែលនេះជាគំរូជោគជ័យមួយក្នុងការជំរុញវិស័យកសិកម្មកម្ពុជាឱ្យកាន់តែមានសក្តានុពល និងសមត្ថភាពប្រកួតប្រជែងខ្ពស់។

ជាចុងក្រោយ សន្តិបណ្ឌិត បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពង្រីកការវិនិយោគបន្ថែមលើការកែច្នៃផលិតផលកសិកម្ម ដើម្បីបង្កើតតម្លៃបន្ថែម (Value-added) ដល់កសិផលក្នុងស្រុក កាត់បន្ថយការនាំចូល ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងរួម ចំណែកយ៉ាងសំខាន់ក្នុងការជំរុញ ការនាំចេញ ក៏ដូចជាពង្រឹងសន្តិសុខស្បៀងជាតិផងដែរ៕