* កូរ៉េខាងជើង រិះគន់ប្រមុខ UN ថាកាន់ជើងកូរ៉េខាងត្បូង ជុំវិញភាពតានតឹងថ្មីនៅព្រំដែន
* ព័ត៌មានលម្អិតអំពីសោនាដកម្ម គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សប៊ែលធីធ្លាក់ទឹកស្រះ នៅស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់, អ្នកបើករថយន្ដត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ
* ទូតកម្ពុជាប្រចាំជប៉ុន៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈខួប ៧៣ឆ្នាំនៃទិវាឯករាជ្យជាតិ ជាមោទនភាព និងជាប្រភពនៃការបំផុសទឹកចិត្តជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសទៅមើលកន្លែងកើតកាលពី ៤៩ឆ្នាំមុន នៅខេត្តត្បូងឃ្មុំ
* សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូនកុមារា ហ៊ុន កំសត់
* រដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រឈមមុខនឹងការជំរុញដំណើរការនីតិវិធីដកតំណែង ជុំវិញសង្រ្គាមអ៉ីរ៉ង់
* ភ្លៀងធ្លាក់ជួយឱ្យព្រែកជីកប៉ាណាម៉ា ដែលរងគ្រោះដោយបាតុភូត El Nino បង្កើនការធ្វើនាវាចរណ៍ឡើងវិញ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* បារាំងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ថ្ងៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បីអបអរកិច្ចប្រជុំកំពូល និងពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង
* កូរ៉េខាងជើង ធ្វើតេស្តបាញ់ប្រព័ន្ធអាវុធ torpedo ល្បឿនលឿនស៊េរីថ្មី
* លោក ត្រាំ មានគម្រោងផ្អាកការវាយប្រហារលើអ៉ីរ៉ង់ តាមការអំពាវនាវពីក្រុមប្រទេសក្នុងតំបន់ដែលចង់ឃើញសន្តិភាព
* វិភាគអន្តរជាតិ៖ ចំណុចខ្សោយនៃឧស្សាហកម្មដ្រូនយោធារបស់អ៊ុយក្រែន
* ពីការបំផ្លាញនយោបាយជាតិ ដល់ការរារាំងទស្សនកិច្ចលោក Macron នៅកម្ពុជា៖ តើអ្វីជាជំហរនយោបាយពិតប្រាកដរបស់ សម រង្ស៊ី?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ករណីជនជាតិចិនបាញ់លុយច្រឡំ២០០០ដុល្លារ ទៅអ្នកលក់បន្លែនៅផ្សារច្បារអំពៅ បានដោះស្រាយបញ្ចប់ ដោយលុយនោះត្រូវបានបាញ់ទៅជនរងគ្រោះវិញ

26-06-2026 22:27

(ភ្នំពេញ)៖ ករណីជនជាតិចិនម្នាក់ បាញ់លុយច្រឡំ២០០០ដុល្លារ ស្មានតែ២០០០រៀល ទៅអ្នកលក់បន្លែនៅផ្សារច្បារអំពៅ ត្រូវបានដោះស្រាយបញ្ចប់នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ ដោយសមត្ថកិច្ចបានបង្គាប់ឲ្យអ្នកដែលទទួលលុយនោះ បាញ់លុយទៅជនរងគ្រោះវិញ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្ន​ងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីនេះបានកើតឡើងតាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦មកម្ល៉េះ ប៉ុន្ដែលោកទើបទទួលបានព័ត៌មាននៅថ្ងៃនេះ ហើយបញ្ជាកម្លាំងជំនាញស្រាវជ្រាវជាបន្ទាន់។

ក្រោយធ្វើការស្រាវជ្រាវកម្លាំងផែនការងារសន្ដិសុខ និងមន្ដ្រីជំនាញ បានរកឃើញអ្នកដែលមានចេតនាទុច្ចរិតឈ្មោះ អ៊ុក រ៉េន ដែលជាកូនចៅម្ចាស់លក់បន្លែនៅផ្សារច្បារអំពៅ។

បុគ្គលនេះ បានយក ABA របស់កូនស្រីឈ្មោះ អ៊ុក ផានី ហុចឲ្យស្ត្រីជនរងគ្រោះជនជាតិចិនបាញ់លុយថ្លៃបន្លែឲ្យច្រឡំ២០០០រៀល​ ទៅជា២០០០ដុល្លារ។ ពេលនេះឈ្មោះ អ៊ុក ផានី​ បានបាញ់លុយទៅជនរងគ្រោះវិញបានតែ១៩០០ដុល្លារ ដោយខ្លួនដកចាយអស់១០០ដុល្លារ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមជាមួយសមត្ថកិច្ច ដើម្បីថែរក្សាសេចក្ដីថ្លៃថ្នូរ​ ភាពស្មោះត្រង់​ និងថែរក្សាការពារ ភ្ញៀវទេសចរណ៍ជាតិ​ អន្តរជាតិ និងអ្នកវិនិយោគគ្រប់មុខរបរ​នៅក្នុងប្រទេសកម្ពុជាយើង៕