* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកផ្តល់សេវា២៤ម៉ោង ១០០ភាគរយហើយ។ ដើម្បីផ្តល់សេវានៅមណ្ឌលសុខភាព២៤ម៉ោងនេះ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យជាឆ្មប និងគិលានុបដ្ឋាកយិកា ៥២២នាក់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ពីពេទ្យធម្មតា ទៅជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក គឺមានភាពស្មុគស្មាញ និងមានការគិតគូរល្អិតល្អន់ ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកជំងឺ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា ការសម្ពោធសមិទ្ធផលថ្ងៃនេះ គឺជាការចូលរួមអបអរសាទរការខិតខំរួមគ្នា ក្នុងការបង្កើតសមិទ្ធផលពីរាជរដ្ឋាភិបាលអាណត្តិមុន ដល់អាណត្តិថ្មី ជាពិសេសការរួមគ្នារបស់ប្រជាជនកម្ពុជា។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងការងារ-អង្គការអុកស្វាម ចាប់ដៃគ្នាលើកកម្ពស់ការងារសមរម្យ សេដ្ឋកិច្ចស្រ្តី និងពង្រឹងប្រព័ន្ធគាំពារសង្គមឱ្យកាន់តែទូលំទូលាយ

27-06-2026 11:27

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹងលោកស្រី ភាណ សុភ័ណ្ឌ នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជា និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអុកស្វាមនៅកម្ពុជា នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ MoU នេះមានគោលបំណងលើកកម្ពស់ការងារសមរម្យ ពង្រឹងប្រព័ន្ធគាំពារសង្គម ពង្រីកវិសាលភាពគាំពារសង្គម និងលើកកម្ពស់សេដ្ឋកិច្ចរបស់ស្រ្តី តាមរយៈការកសាងសហគ្រិនភាព សំដៅជំរុញអន្តរកាលយុត្តិធម៌ ជាពិសេសសម្រាប់ស្ត្រី យុវជន និងក្រុមងាយរងគ្រោះ។

នាឱកាសនោះ លោករដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី ភាណ សុភ័ណ្ឌ និងអង្គការ សមាគមជាដៃគូ ព្រមទាំងបានថ្លែងអំណរគុណចំពោះអង្គការអុកស្វាម (Oxfam) ដែលជួយគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងធនធានបច្ចេកទេសដល់ដៃគូផ្សេងៗដែលធ្វើការពាក់ព័ន្ធនឹងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអុកស្វាម ជាពិសេសក្នុងវិស័យបេឡាជាតិសន្តិសុខសង្គមសម្រាប់កម្មករនិយោជិតក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយជំនួបនាពេលនេះ គឺជាឱកាសដ៏មានតម្លៃបន្ថែមទៀតក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ដែលជាក់ស្តែងគឺការចុះហត្ថលេខាលើ MoU នេះ។

លោកបានលើកឡើងថា ជាមួយនឹងភាពជាដៃគូជាមួយកម្ពុជាជាយូរមកហើយ អង្គការ Oxfam នាដំណាក់កាលចុងក្រោយនេះផ្តោតលើផ្នែកគាំពារសង្គម អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្រ្តី និងលក្ខខណ្ឌការងារ ដែលជាប់ពាក់ព័ន្ធនឹងក្រសួងការងារ។ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការពេញចិត្តនិងគាំទ្រយ៉ាងពេញទំហឹងចំពោះការចុះ MoU នេះ ដែលពិតជាការណ៍មួយដ៏ល្អ ដើម្បីបើកផ្លូវធ្វើជាដៃគូពិភាក្សាបន្ថែមទៀតក្នុងការគាំទ្រគ្នាទៅវិញទៅមក។ លោករដ្ឋមន្រ្តីក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់ និងចក្ខុវិស័យរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការពង្រីកវិសាលភាពរបបសន្តិសុខសង្គមដោយផ្អែកលើគោលការណ៍សមភាព និងសមធម៌ ដើម្បីធានាតម្លាភាព និងនិរន្តរភាព។

លោក ហេង សួរ ក៏បានលើកឡើងពីវិធីសាស្រ្តក្នុងការជួយប្រែក្លាយបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងប្រព័ន្ធផងដែរ ដើម្បីឱ្យទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គម ដូចជា ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន។ លោកក៏បានបញ្ជាក់ពីការបន្តសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ Oxfam ក្នុងការអនុវត្តកម្មវិធី និងគម្រោងផ្សេងៗពាក់ព័ន្ធនឹងការងារ សន្តិសុខសង្គម និងការអភិវឌ្ឍជំនាញ ផ្តល់ការសម្របសម្រួលផ្នែកបច្ចេកទេស និងផ្សារភ្ជាប់ជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តសកម្មភាពរួម ព្រមទាំងចែករំលែកព័ត៌មានផ្សេងៗដើម្បីគាំទ្រការរៀបចំ និងអនុវត្តកម្មវិធីឱ្យស្របតាមតម្រូវការជាក់ស្តែង។

ជាការឆ្លើយតប លោកស្រី ភាណ សុភ័ណ្ឌ បានថ្លែងអំណរគុណយ៉ាងជ្រាលជៅចំពោះឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងដែលបន្តគាំទ្រ និងចូលរួមកម្មវិធីផ្សេងៗរបស់អង្គការអុកស្វាមក្នុងការលើកស្ទួយកិច្ចគាំពារសង្គម និងសិទ្ធិកម្មករនិយោជិត ហើយការពង្រីកកិច្ចសហប្រតិបត្តិការនាពេលនេះ គឺជាការចាប់ដៃគ្នាជាធ្លុងមួយ ដើម្បីចាប់ផ្តើមបើកផ្លូវបន្ថែមទៀតដែលអនុញ្ញាតឱ្យមានការពង្រឹងការងារឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពទៅតាមការវិវត្តរបស់សង្គម។ ជាមួយនឹងតួនាទីយ៉ាងសំខាន់ក្នុងការជំរុញប្រព័ន្ធគាំពារសង្គម និងការបង្កើតគោលនយោបាយហិរញ្ញវត្ថុប្រកបដោយសមធម៌ ដើម្បីធានាថាប្រជាពលរដ្ឋក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកម្មករនិយោជិត ទទួលបានប្រាក់ឈ្នួលនិងលក្ខខណ្ឌការងារសមរម្យ លោកស្រីសង្ឃឹមថា ភាពជាដៃគូដ៏មានសារៈសំខាន់នេះនឹងចូលរួមលើកកម្ពស់សិទ្ធិកម្មករនិយោជិត ពង្រីកវិសាលភាពកិច្ចគាំពារសង្គម និងសិទ្ធិអំណាចសេដ្ឋកិច្ចរបស់ស្រ្តីបន្ថែមទៀត។

ភាគីទាំងពីរបានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ជំនួបពិភាក្សាដ៏មានតម្លៃនេះនឹងផ្តល់នូវមូលដ្ឋានគ្រឹះដ៏ចាំបាច់ និងការឈ្វេងយល់ពីគ្នាកាន់តែស៊ីជម្រៅសម្រាប់អនុវត្តកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីជាអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសលើកកម្ពស់សេដ្ឋកិច្ចសម្រាប់ស្រ្តី និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបើកឱកាសឱ្យភាគីទាំងពីរមើលឃើញកិច្ចសហការគ្នានាពេលអនាគតថែមទៀត។

សូមបញ្ជាក់ថា វិសាលភាពនៃ MoU នេះផ្តោតសំខាន់ៗលើការកៀរគរធនធានគាំទ្រការអនុវត្ត ដើម្បីលើកកម្ពស់ការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ និងគាំទ្រការសិក្សាស្រាវជ្រាវ ក្នុងទិសដៅលើកកម្ពស់ការងារសមរម្យ និងការគាំពារសង្គម ការពង្រឹងសមត្ថភាពសហគ្រិនភាព ពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងអភិវឌ្ឍបណ្តាញសហគ្រាសស្ត្រី គាំទ្រការផ្តល់ព័ត៌មានពីឱកាសការងារ ការបណ្តុះបណ្តាលជំនាញ និងអត្ថប្រយោជន៍សន្តិសុខសង្គមជាដើម៕