* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សហគ្រាសមីក្រូធុន តូច និងមធ្យម បានរួមចំណែកប្រមាណ ៦៣% នៃ GDP និងបង្កើតការងារបានលើសពី៧០%
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកពីបញ្ហានាំឱ្យរាំងស្ទះ ដល់ការចុះបញ្ជីសហគ្រាសធុនមីក្រូ តូច និងមធ្យម និងការដាក់ចេញវិធានការពន្លឿនសេវា
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសមីក្រូធុន តូច និងមធ្យម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ឆ្លើយតបនឹងការត្អូញត្អែរ និងសំណូមពររបស់ MSMEs, រាជរដ្ឋាភិបាលកំពុងរៀបចំ និងដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត និងវិធានការបន្ទាន់មួយចំនួនក្នុងរយៈពេលខ្លីខាងមុខនេះ
* សហរដ្ឋអាមេរិក បង្គាប់ឱ្យបុគ្គលិកការទូតខ្លះចាកចេញពីអារ៉ាប៊ីសាអូឌីត ចំពោះមុខការវាយប្រហារពីក្រុមហ៊ូទី
* សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស ក្នុងឱកាសពិធីចម្រើនព្រះជន្មវស្សា
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»
* វិភាគអន្តរជាតិ៖ ប្រសិនបើលោក គីម ជុងអ៊ុន ស្រាប់តែទៅបាត់ភ្លាមៗ
* CEO Fresh News បន្តទស្សនាសាលតាំងពិព័រណ៍សិល្បៈគំនូរ មុននឹងចូលមើលល្ខោនអូប៉េរ៉ា នៅទីក្រុង Krasnoyarsk ស្ថិតនៅតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី
* សារព័ត៌មានម៉ាឡេស៊ី៖ ថៃជាច្រកទ្វារឆ្លងកាត់ដ៏សំខាន់ នៃបទល្មើស Scam និងចាប់ជំរិតមនុស្ស ក្នុងតំបន់អាស៊ីអាគ្នេយ៍
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការចាត់ក្រុមការងាររបស់លោក អ៊ុំ សំអាន មកផ្ទៀងផ្ទាត់ដីព្រំដែនចន្លោះបង្គោល៥២ ទៅ៥៩, ការផ្ទៀងផ្ទាត់អាចធ្វើក្រោយថ្ងៃទី២៨ ខែវិច្ឆិកា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

នាយករដ្ឋមន្ត្រីកម្ពុជា៖ បញ្ហាដែលយើងជួបប្រទះក្នុងរយៈពេល២ឆ្នាំមកនេះ រដ្ឋាភិបាលបានប្រឈមមុខដោះស្រាយដោយមិនគេចវេសនោះទេ (Video inside)

27-06-2026 12:27

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ បានថ្លែងថា បញ្ហាដែលយើងជួបប្រទះក្នុងរយៈពេល២ឆ្នាំមកនេះ រដ្ឋាភិបាលបានប្រឈមមុខដោះស្រាយដោយមិនគេចវេសនោះឡើយ។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម។

នាឱកាសនោះ សម្ដេចបវរធិបតី បានថ្លែងថា ពិភពលោកប្រែប្រួល វាមានពេលល្អ និងពេលអាក្រក់ ដូចនឹងអាកាសធាតុម្ដងរាំងម្ដងភ្លៀងម្ដងខ្យល់ មិនស្ថិតស្ថិរនោះទេ។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា បញ្ហាប្រឈមមួយចំនួនដែលយើងបាននិងកំពុងជួបប្រទះ និងជួបប្រទះនៅពេលខាងមុខ។ សេដ្ឋកិច្ចពិភពលោកកំពុងជួបនឹងភាពមិនច្បាស់លាស់ ការប្រែប្រួលនៃច្រវាក់ផ្គត់ផ្គង់ ការកើនឡើងនូវវិធានការការពារសភាពាណិជ្ជកម្ម ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា និងភាពតានតឹងក្នុងភូមិសាស្ត្រនយោបាយ ដែលបាននិងកំពុងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា។

ប្រមុខរដ្ឋាភិបាលកម្ពុជា បានបន្តថា កម្ពុជាបន្តរងនូវការឈ្លានពានពីប្រទេសថៃ ផលវិបាកសេដ្ឋកិច្ចតាមរយៈការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការបាត់បង់សេដ្ឋកិច្ចនៅតាមបន្ទាត់ព្រំដែន សេដ្ឋកិច្ចទីផ្សារមានការប្រកួតប្រជែង បញ្ញាសិប្បនិម្មិតកាន់តែវាយលុកជាដើម។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះថា៖ «ទោះបីជាមានបញ្ហាខ្លះៗដូចខាងលើ យើងក៏មានសក្ដានុពលមួយចំនួន ដែលយើងអាចទាញយកមកពង្រឹងខ្លួនឯង ក៏ដូចជាកិច្ចការមួយចំនួនដែលយើងត្រូវធ្វើក្នុងការកែទម្រង់ ដើម្បីឱ្យយើងកាន់តែមានសក្ដានុពលបន្ថែម»។

សម្ដេចបវរធីបតី ហ៊ុន ម៉ាណែត បានលើកឡើងពីចំណុចពិសេសដែលកម្ពុជាមាន រយមទាំងទីតាំងភូមិសាស្ត្រ កម្លាំងពលកម្ម ការអនុគ្រោះពន្ធនិងកិច្ចព្រមព្រៀងទីផ្សារសេរី ដែលបើកចំហយ៉ាងទូលាយសម្រាប់វិនិយោគិនជាតិ និងអន្តរជាតិ។

សម្ដេច បានថ្លែងបន្តថា ពេលខ្លះបញ្ហាជាឱសថសម្រាប់យើងព្យាបាល។ ពេលជួបបញ្ហាប្រឈម យើងមានជម្រើសពីរ គឺផ្ដេកផ្ដួល យំស្រែក បាក់ទឹកចិត្ត និងជម្រើសមួយទៀត គឺយើងត្រូវប្រឈមមុខជាមួយនឹងបញ្ហា ដើម្បីពង្រឹងខ្លួនឯង៕