* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក្រសួង ស្ថាប័ន្ធពាក់ព័ន្ធទាំងអស់បន្ដយកចិត្តទុកដាក់ពង្រឹងគុណភាពចំណីអាហារ (Video inside)

27-06-2026 12:30

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្ដយកចិត្តទុកដាក់ពង្រឹងគុណភាពចំណីអាហារ ដើម្បីបញ្ចៀសផលប៉ះដល់សុខភាពប្រជាពលរដ្ឋ។

ការណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ពិធីជួបសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម របស់សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ការណែនាំ ប្រៀបដូចបទបញ្ជារបស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បន្ទាប់ពីសម្ដេចជួបខ្លួនឯងផ្ទាល់នៅពេលចុះទៅតាមបណ្ដាខេត្ត ហើយម្ចាស់ហាងគុយទាវមួយកន្លែង ហាមសម្ដេចមិនឲ្យទទួលទានប្រហិតសាច់គោនោះទេ។ ប៉ុន្ដែសម្ដេចមិនបានសួរអំពីមូលហេតុនោះទេ តែអាចសន្និដ្ឋានបានថាមកពីមូលហេតុអ្វី។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី ខ្ញុំបានលើកឧទាហរណ៍មួយរឿងពិត ខ្ញុំបានទៅគុយទាវខេត្តមួយមុនកម្មវិធី ចូលទៅដល់ខ្ញុំកម្មង់គុយទាវប្រហិតសាច់គោ អ្នករត់តុខ្សិបប្រាប់ខ្ញុំថា ខ្ញុំសូមជូនយោបល់បងកុំហូបប្រហិតសាច់គោ ឥលូវសួរថាបើសិនជាអ្នកលក់ខ្លួនឯងដឹងហើយ ខ្លួនឯងមិនហូប តើលក់ឲ្យគេទេ សូមឲ្យគិតរឿងនេះផង។ បើអត់ដឹងរឿងមួយ តែបើដឹងហើយសូមកុំធ្វើបែបនេះ រដ្ឋមិនចង់ធ្វើជាតួអង្គដើរចាប់នោះទេ យើងត្រូវសហការគ្នា ព្រោះអថិតិជនក៏ស្រលាញ់សុខភាពដូចយើងដែរ»។

ក្នុងន័យនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលរដ្ឋ ជួយដល់វិស័យឯកជន ហើយវិស័យឯកជនត្រូវជួយខ្លួនឯង ដើម្បីជួយអតិថិជន តាមរយៈការខិតខំផលិតរបស់មានគុណភាព សុចរិតភាព តម្លាភាព គិតគូរពីសុខភាព ផលប្រយោជន៍របស់អ្នកប្រើប្រាស់។ សម្ដេចបន្ដទៀតថា រាជរដ្ឋាភិបាល នឹងជួយសម្រួល ប៉ុន្ដែបើវិស័យឯកជនដើរតួនាទីជួយពិនិត្យខ្លួនឯង។

បន្ថែមពីនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ស្ថាប័នរដ្ឋមិនចង់ដើរតួជាអ្នកដាក់វិធានការច្រើនដើម្បីដើរតាមផលិតផលដែលគ្មានគុណភាព ឬប៉ះពាល់សុខភាពប្រជាពលរដ្ឋនោះទេ ពោលវិស័យឯកជន ត្រូវតែមានភាពម្ចាស់ការណ៍ ដើម្បីបង្កើនទំនុកចិត្តដល់អតិថិជន ខណៈរដ្ឋនឹងខិតខំកាត់បន្ថយនីតិវិធី ដើម្បីជួយសម្រួលហើយវិស័យឯកជនត្រូវរួមគ្នា ដើម្បីធ្វើយ៉ាងណាពង្រឹងសមត្ថភាព និងគុណភាពនៃការផលិតនេះ៕