* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ពីពេទ្យធម្មតា ទៅជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក គឺមានភាពស្មុគស្មាញ និងមានការគិតគូរល្អិតល្អន់ ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកជំងឺ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា ការសម្ពោធសមិទ្ធផលថ្ងៃនេះ គឺជាការចូលរួមអបអរសាទរការខិតខំរួមគ្នា ក្នុងការបង្កើតសមិទ្ធផលពីរាជរដ្ឋាភិបាលអាណត្តិមុន ដល់អាណត្តិថ្មី ជាពិសេសការរួមគ្នារបស់ប្រជាជនកម្ពុជា។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត លើកករណីលក់ត្រីសាលម៉ុន ដោយបន្លំពីត្រីត្រោត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសហាងដទៃ, បញ្ជាឲ្យក្រសួង-ស្ថាប័ន យកចិត្តទុកដាក់គុណភាពចំណីអាហារ (Video inside)

27-06-2026 12:35

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងអំពីរឿងផ្ទុះនៅតាមបណ្ដាញសង្គម អំពីត្រីសាលម៉ុន និងត្រោត។ មានហាងមួយ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសហាងដទៃ ដោយពលរដ្ឋគិតថា ហាងផ្សេងក៏លក់ត្រីត្រោតដែរ។

ហេតុនេះហើយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណត បានណែនាំដល់ក្រសួង ស្ថាប័ន ដែលទទួលបន្ទុកពិនិត្យគុណភាពចំណីអាហារ ត្រូវគិតគូរឡើងវិញ អំពីស្ដង់ដាររួម។ សម្ដេចមហាបវរធិបតី ថែមទាំងបានណែនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវកាត់បន្ថយអ្វីមិនចាំបាច់ ពង្រឹងអ្វីដែលចាំបាច់ ដោយត្រូវធ្វើឲ្យលឿន សុក្រិត្យ និងគុណភាពច្បាស់លាស់ ដើម្បីបង្កើនការទុកចិត្ត។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «បើសិនហាងមួយលក់មានបញ្ហា ខ្ញុំគិតថា ឧទាហរណ៍ថា ផ្លែឈើហូបទៅស្រាប់តែមានបញ្ហា។ ឥលូវ សូម្បូតែហាង់លក់ត្រីសាលម៉ុន គ្រាន់តែបញ្ហាមួយអាចអ្នកផ្សេងទៀត គិតថា ត្រោតទាំងអស់ ព្រោះវាជះឥទ្ធិពលទាំងអស់ ដោយសារការមិនទុកចិត្តគ្នា។ អីចឹង បើសិនជាអាជីវករមួយហ្នឹង គាត់លក់មានបញ្ហា គាត់នឹងបង្កើតភាពមិនទុកចិត្តនូវផលិតផលនេះជាច្រើន»

បន្ថែមលើនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធពង្រឹងយកចិត្តទុកដាក់គុណភាពចំណីអាហារ ជាមួយការលើកឧទាហរណ៍ដែលសម្ដេចជួបផ្ទាល់នៅពេលទៅហាងគុយទាវមួយកន្លែង ដោយម្ចាស់ហាងប្រាប់សម្ដេចថា កុំហូបប្រហិតសាច់គោ ខ្លាចមានបញ្ហាដល់សុខភាព៕