* ជំនួបសម្តេចមហាបវរធិបតី និងប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ជជែកលើការពង្រឹងទំនាក់ និងសេដ្ឋកិច្ច
* ទោះជាមេដឹកនាំប្រទេសក៏ដោយ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi នៅតែបំពេញការងារផ្ទះ ដូចជារៀបចំអាហារពេលព្រឹក និងលាងចាន ជាដើម
* បណ្ឌិត យង់ ពៅ៖ រាជបណ្ឌិត្យសភាកម្ពុជាដើរតួនាទីជាថ្នាលបណ្ដុះពូជស្រាវជ្រាវវិទ្យាសាស្ត្រ
* សហភាពអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ ពន្យារពេលកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីត ដោយសារការវាយប្រហាររបស់ក្រុមហ៊ូទី
* ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី៣០ «ចម្ពី» កំពុងមានឥទ្ធិពលមកលើអាកាសធាតុនៅកម្ពុជា
* សម្តេចមហាបវរធិបតី ជួបពិភាក្សាការងារជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី និងរដ្ឋមន្ត្រីការបរទេសចិន ជួបគ្នាក្នុងសន្និសីទ CICA នៅអាស៊ែបៃហ្សង់
* CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់
* អ្នកស្រុកកោះញែកទទួលបានកូនភ្លោះ៣, មិនថាជិត ឬឆ្ងាយ អំណោយសម្តេចតេជោ សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងទៅដល់ជានិច្ច
* «ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* កងទ័ពកម្ពុជា វៀតណាម និងឡាវ ធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
* លោក សួន សេរីរដ្ឋា៖ កម្ពុជាមានសិទ្ធិពេញលេញក្នុងការទាមទារយុត្តិធម៌ និងអធិបតេយ្យភាពទឹកដីស្របតាមច្បាប់អន្តរជាតិ
* ម៉ាឡេស៉ី នឹងផ្អាកដំណើរការសាលារៀន ឬសកម្មភាពនៅខាងក្រៅ ទៅតាមកម្រិតប្រែប្រួលនៃគុណភាពខ្យល់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាលគឺ ប្រទេសជាតិនិងប្រជាជន ទឹកដីនិងឯករាជ្យភាពជាតិ ជីវភាពរស់នៅនិងអាយុជីវិតប្រជាជន (Video inside)

27-06-2026 12:41

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសពីអាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលចាំបាច់ត្រូវដោះស្រាយមានចំនួន៣សំខាន់ៗគឺ ប្រទេសជាតិ និងប្រជាជន, ទឹកដី និងឯករាជ្យភាពជាតិ, ជីវភាពរស់នៅ និងអាយុជីវិតប្រជាជន។ នេះបើតាមប្រសាសន៍របស់សម្ដេច នៅក្នុងឱកាស ដែលសម្ដេចអញ្ជើញជួបសំណេះសំណាលមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «អាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាធំទាំង៣ គឺប្រទេសជាតិ និងប្រជាជន, ទឹកដី និងឯករាជ្យភាពជាតិ, និងជីវភាពរស់នៅអាយុជីវិតប្រជាជន គឺជាគោលធំណាស់នៅក្នុងការដោះស្រាយទាំងអស់នេះ។ ការដោះស្រាយជម្លោះ ហេតុអ្វីបានជាយើងត្រូវទៅចរចា ជាជាងវាយគ្នាមិនចេះចប់? វាយគ្នាដូចរុស្ស៊ី-អ៊ុយក្រែន វាយគ្នា ៣-៤ឆ្នាំ ស្លាប់រាប់លាន ចង់បញ្ចប់នៅតែដោះស្រាយដោយការចរចាដដែល»។

សម្ដេចនាយករដ្ឋមន្រ្តី បានបន្តថា៖ «សម្រាប់យើងបើមានជម្រើសទៅដោះស្រាយដោយសន្តិវិធី ការពារទឹកដីត្រូវតែការពារតែត្រូវដោះស្រាយដោយវិធីអត់ធ្មត់បន្តិច ប្រើច្បាប់អន្តរជាតិឲ្យអស់លទ្ធភាព ការចរចានៅបន្តទៅមុខ កន្លែងណាទ្វេភាគីយើងចរចាទ្វេភាគី នៅព្រំដែនទឹក ព្រំដែនគោក។ កន្លែងណាដែលទ្វេភាគីបិទទ្វា នៅពេលដែលថៃគាត់លុបកិច្ចព្រមព្រៀង MoU 2001 យើងទៅតុលាការអន្តរជាតិ UNCLOS គឺជាតុលាការនៅក្រោមឆត្ររបស់ UN។ […] នេះមិនមែនថាយើងបោះបង់ការទាមទារទឹកដីស្របច្បាប់របស់យើងនោះទេ ថៃក៏ទាមទារទឹកដីស្របច្បាប់ និងក៏ទាមទារទឹកដីស្របច្បាប់ ឥលូវយើងមានឯកសារស្របច្បាប់ជាមួយគ្នាហើយ រកពេលធ្វើការជាមួយគ្នាទៅ ធ្វើបែបនេះដើម្បីកុំឲ្យប្រជាជនវេចបង្វេចរត់»។

ជាងនេះទៅទៀតសម្ដេចក៏បានសង្កត់ធ្ងន់ដែរថា ការពារទឹកដី គឺត្រូវតែការពារ ប៉ុន្ដែការចរចាក៏ត្រូវតែធ្វើទៅមុខដោយសន្តិវិធី ហើយក៏ដើម្បីរក្សាស្ថេរភាពសេដ្ឋកិច្ចរបស់ទេសជាតិ និងប្រជាជន កុំឲ្យខាតបង់ដោយសារតែសង្រ្គាម។ តួយ៉ាងដូចជាវិស័យទេសចរណ៍ គឺមិនមានភ្ញៀវទេចរណា ចង់មកលេងប្រទេសមួយដែលកំពុងមានសង្រ្គាមនោះទេ ហើយថវិកាជាតិ ត្រូវចំណាយទៅលើការទិញអាវុធ ជាជាងការអភិវៃឌ្ឍជាតិ។

ជាមួយគ្នានេះសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណទៅកាន់ប្រជាពលរដ្ឋជាច្រើនដែលបានយល់ពីរដ្ឋាភិបាល មានឱកាសដោះស្រាយបញ្ហាដោយវិធីត្រជាក់ ប៉ុន្តែយើងមានសេចក្ដីសុខ ហើយមានឱកាសពង្រឹងសេដ្ឋកិច្ចសង្គម នៅក្នុងដំណាក់កាល៕