* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ សម្ដេចធ្លាប់តែអានសៀវភៅ សម្ដេចតេជោ ហ៊ុន សែន ចេញទៅចរចា ប៉ុន្ដែពេលនេះសម្ដេច ជាអ្នកចេញទៅចរចាដោយខ្លួនឯងវិញម្ដង (Video inside)

27-06-2026 12:51

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានថ្លែងថា សម្ដេចធ្លាប់តែអានសៀវភៅ សម្ដេចតេជោ ហ៊ុន សែន ចេញទៅចរចាសន្ដិភាព ប៉ុន្ដែពេលនេះសម្ដេច ជាអ្នកចេញទៅចរចាដោយខ្លួនឯងវិញម្ដង។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល ជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម របស់សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៍កោះពេជ្រ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំធ្លាប់តែអានសៀវភៅសម្ដេចតេជោចេញទៅ ចរចាសន្តិភាព ចរចារឿងព្រះមហាក្សត្រ ចរចារឿងអន្តរជាតិ»។

បន្ថែមពីនេះ សម្តេចបវរធិបតី បានថ្លែងបន្ដថា ឥឡូវយើងត្រូវប្រឈម ក្នុងការដោះស្រាយ សង្គ្រាមប្រដាប់អាវុធ អត់មាន B៥២ ប៉ុន្តែមាន F១៦ ជនភៀសសឹក៧០ម៉ឺននាក់ក្នុងរយៈពេលមួយសប្តាហ៍ កន្លែងមួយចំនួនច្បាំងគ្នាសិស្សក្មេងអត់បានរៀន ប៉ះពាល់ទៅដល់ការភ័យខ្លាចទេសចរណ៍មកកម្ពុជា ហើយអ្នកវិនិយោគគេមើលមកស្រុកខ្មែរ មានសង្គ្រាមយើងត្រូវយកជម្រើសមួយណា ចេញទៅចរចាបញ្ចប់ដោះស្រាយដោយប្រើច្បាប់ ឬមួយក៏ប្រើប្រដាប់អាវុធ ការសម្រេចចិត្តត្រូវតែធ្វើ ហើយសុទ្ធតែអត់មានមេរៀនណាមកបង្រៀនមេរៀនហ្នឹងទេ ប៉ុន្តែយើងត្រូវធ្វើការសម្រេចចិត្ត៕