* ជំនួបសម្តេចមហាបវរធិបតី និងប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ជជែកលើការពង្រឹងទំនាក់ និងសេដ្ឋកិច្ច
* ទោះជាមេដឹកនាំប្រទេសក៏ដោយ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi នៅតែបំពេញការងារផ្ទះ ដូចជារៀបចំអាហារពេលព្រឹក និងលាងចាន ជាដើម
* បណ្ឌិត យង់ ពៅ៖ រាជបណ្ឌិត្យសភាកម្ពុជាដើរតួនាទីជាថ្នាលបណ្ដុះពូជស្រាវជ្រាវវិទ្យាសាស្ត្រ
* សហភាពអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ ពន្យារពេលកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីត ដោយសារការវាយប្រហាររបស់ក្រុមហ៊ូទី
* ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី៣០ «ចម្ពី» កំពុងមានឥទ្ធិពលមកលើអាកាសធាតុនៅកម្ពុជា
* សម្តេចមហាបវរធិបតី ជួបពិភាក្សាការងារជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី និងរដ្ឋមន្ត្រីការបរទេសចិន ជួបគ្នាក្នុងសន្និសីទ CICA នៅអាស៊ែបៃហ្សង់
* CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់
* អ្នកស្រុកកោះញែកទទួលបានកូនភ្លោះ៣, មិនថាជិត ឬឆ្ងាយ អំណោយសម្តេចតេជោ សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងទៅដល់ជានិច្ច
* «ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* កងទ័ពកម្ពុជា វៀតណាម និងឡាវ ធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
* លោក សួន សេរីរដ្ឋា៖ កម្ពុជាមានសិទ្ធិពេញលេញក្នុងការទាមទារយុត្តិធម៌ និងអធិបតេយ្យភាពទឹកដីស្របតាមច្បាប់អន្តរជាតិ
* ម៉ាឡេស៉ី នឹងផ្អាកដំណើរការសាលារៀន ឬសកម្មភាពនៅខាងក្រៅ ទៅតាមកម្រិតប្រែប្រួលនៃគុណភាពខ្យល់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត៖ ក្នុងរយៈពេលមួយខែ រដ្ឋត្រូវខាតបង់លុយ ៥០លានដុល្លារ ដោយសារការទម្លាក់ពន្ធប្រេង និងគ្រឿងអគ្គិសនី  (Video inside)

27-06-2026 12:53

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ស្របពេលដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ បានផ្ទុះឡើង ដែលបានធ្វើឱ្យតម្លៃប្រេងមានការកើនឡើងនោះ រដ្ឋបានខាតបង់ថវិកាប្រមាណ ៥០លានដុល្លារសហរដ្ឋអាមរិក ក្នុងមួយខែ ដើម្បីទម្លាក់ពន្ធប្រេង និងគ្រឿងអគ្គិសនី និងទប់កុំឱ្យឡើងថ្លៃ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម របស់សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៍កោះពេជ្រ។

ស្របពេលដែលពិភពលោកបានផ្ទះសង្គ្រាមនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «សង្គ្រាមខាងក្រៅយើងទប់មិនកើតទេ យើងក៏សង្ឃឹមថា ការដោះស្រាយប្រកបដោយសន្តិវិធីនោះយើងចង់ធ្វើ ប៉ុន្តែរឿងភូមិសាស្ត្រនយោបាយរឿងផ្សេង, ចឹងអ្វីដែលកម្ពុជាធ្វើបាន គឺពេលមានរឿងកើតឡើងយើងត្រូវជួយ ចឹងបាន ១ខែរដ្ឋត្រូវខាតអស់ប្រហែល ៥០លានដុល្លារគ្រាន់តែពន្ធប្រេងយើងទម្លាក់ ហើយនឹងឧបត្ថម្ភធំមួយចំនួនទៅក្រុមហ៊ុន ដើម្បីយើងទប់ ប៉ុណ្ណឹងហើយប្រេងនៅឡើងមួយចំនួន ហើយយើងអាចថា បើអត្រាភាគរយ ប្រៀបនឹងប្រទេសមួយចំនួន គឺយើងអាចរក្សាលំនឹងបាន»។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ដោយសារចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន យើងបានពង្រីកនូវប្រភពអគ្គិសនី ពីប្រភពកកើតឡើងវិញ វារីអគ្គិសនី ដែលបានប្រមាណជាង៦២% នៃប្រភពអគ្គិសនី, ហើយដោយសារតម្លៃប្រេងឡើងថ្លៃ ប៉ុន្តែថ្លៃអគ្គិសនីនៅរក្សាថេរ យើងអាចជួយទប់បានមួយចំនួន ហើយរដ្ឋក៏នៅខាតជិត ៥០លានដុល្លារក្នុងមួយខែផងដែរ, រដ្ឋនៅតែព្យាយាមទម្លាក់ពន្ធប្រេង ទម្លាក់ពន្ធលើឧបករណ៍អគ្គិសនី ដើម្បីឱ្យប្រជាជនមានជីវភាពធូរធារ។

សម្ដេចមហាបវរធិបតី បានបន្ថែមថា តាមរយៈការទម្លាក់លើពន្ធលើឧបករណ៍អគ្គិសនី មានដូចជា រថយន្តអគ្គិសនី ម៉ូតូអគ្គិសនីនេះ បានធ្វើឱ្យប្រជាពលរដ្ឋមានលទ្ធភាពទិញរថយន្តថ្មីជិះ ក្នុងតម្លៃសមរម្យ, ទោះយ៉ាងណាសម្តេចបានបញ្ជាក់ថា ប្រជាពលរដ្ឋភាគច្រើនមិនទាន់មានលទ្ធភាពទិញរថយន្តថ្មីនោះទេ ដូចនេះរដ្ឋមិនអាចធ្វើបាននោះទេក្នុងការហាមឃាត់រថយន្តមួយទឹកដើម្បីនាំចូលមកកម្ពុជា តែអ្វីដែលសំខាន់គឺការធានាលើបច្ចេកទេស។

ជាមួយគ្នានោះដែរ សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីការខិតខំពង្រឹងពេទ្យនៅតាមមូលដ្ឋាន ក្នុងវិស័យសុខាភិបាល និងដោយសម្តេចបានបញ្ជាក់ពីការបង្កើនថវិកាពិសេសក្នុងមួយឆ្នាំប្រមាណ ២០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ចំណាលើថ្នាំទឹកនោមផ្អែម និងថ្នាំលើសឈាម ដើម្បីបើកផ្ដល់ជូនពលរដ្ឋបានយូរថ្ងៃជាងមុនផងដែរ៕