* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ពីពេទ្យធម្មតា ទៅជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក គឺមានភាពស្មុគស្មាញ និងមានការគិតគូរល្អិតល្អន់ ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកជំងឺ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា ការសម្ពោធសមិទ្ធផលថ្ងៃនេះ គឺជាការចូលរួមអបអរសាទរការខិតខំរួមគ្នា ក្នុងការបង្កើតសមិទ្ធផលពីរាជរដ្ឋាភិបាលអាណត្តិមុន ដល់អាណត្តិថ្មី ជាពិសេសការរួមគ្នារបស់ប្រជាជនកម្ពុជា។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យកែសម្រួលនីតិវិធី កុំឱ្យស្មុគស្មាញ និងជាន់តួនាទីគ្នា ចំពោះការចុះបញ្ជី ការស្នើសុំអាជ្ញាបណ្ណ ការត្រួតពិនិត្យទំនិញ ដើម្បីសម្រួលការធ្វើធុរកិច្ច និងធានាសុវត្ថិភាពអ្នកប្រើប្រាស់ (Video inside)

27-06-2026 13:13

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានណែនាំដល់់ក្រសួងស្ថាប័នជំនាញពាក់ព័ន្ធធ្វើការរួមគ្នា កែសម្រួល កាត់បន្ថយនីតិវិធី ក្នុងការស្នើសុំចុះបញ្ជី ការសុំអាជ្ញាបណ្ណ ការត្រួតពិនិត្យទំនិញជាដើម កុំឱ្យមានភាពស្មុគស្មាញ ចំណាយពេលយូរ និងកុំធ្វើការជាន់តួនាទីគ្នា ដែលអាចរារាំងដល់ការធ្វើធុរកិច្ច។

សម្តេចបញ្ជាក់ថា ការកែសម្រួលភាពស្មុគស្មាញនេះក្នុងករណីរកឃើញថា មានឯកសារគតិយុត្តិរបស់ក្រសួងស្ថាប័នណាខ្ទាស់ ឬបង្កើតឱ្យមានភាពស្មុគស្មាញ នោះត្រូវកែសម្រួលចេញ មិនអាចទុកឱ្យរាំងស្ទះនោះទេ។

សម្តេចនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ការកែសម្រួលនេះនឹងជួយដល់អ្នកធុរកិច្ច ដែលងាយស្រួលជាងមុនផង និងជួយដល់អ្នកប្រើប្រាស់ ឱ្យប្រើប្រាស់ផលិតមានគុណភាព និងសុវត្ថិភាពផងដែរ។

សម្តេចបានថ្លែងដូច្នេះថា «ការធ្វើនេះ [កែសម្រួល] ជួយទាំងពីរ ជួយទាំងអ្នករកស៊ី ជួយធំបំផុតគឺអតិថិជន បានផលិតផលមួយដែលធានាគុណភាព ហើយនីតិវិធីមិនស្មុគស្មាញ ការទទួលខុសត្រូវរបស់មន្ត្រីអនុវត្តន៍ក៏ស្រួល ដែលមានគោលការច្បាស់លាស់មិនជាន់គ្នា»

ការលើកឡើងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងសុខាភិបាល យកចិត្តទុកដាក់ពង្រឹងសុវត្ថិភាព គ្រឿងថែរក្សាសម្រស់ ពិសេសឡេ ដោយត្រូវត្រួតពិនិត្យ និងណែនាំអំពីការប្រើប្រាស់ឱ្យបានច្បាស់លាស់។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវកាត់បន្ថយអ្វីមិនចាំបាច់ ពង្រឹងអ្វីដែលចាំ ដោយត្រូវធ្វើឲ្យលឿន សុក្រិត្យ និងគុណភាពច្បាស់លាស់ ដើម្បីបង្កើនការទុកចិត្តដល់ប្រជាជន៕