* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង មកមាតុភូមិវិញ នៅថ្ងៃទី០៣ ខែកក្កដា ខាងមុខនេះ (Video inside)

27-06-2026 13:38

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។ នេះបើតាមបញ្ជាក់ឲ្យដឹងពី លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី លទ្ធផលដំណើរទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន នៅសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ជា ធីរិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថា នៅថ្ងៃទី០៣ ខែកក្កដា សប្ដាហ៍ក្រោយនេះ ព្រះករុណា ជីវិតជាម្ចាស់ តម្កល់លើត្បូង និងសម្ដេចម៉ែ នឹងយាងធ្វើមាតុភូមិនិវត្តន៍ មកកាន់ប្រទេសកម្ពុជាវិញ»

បន្ថែមពីនោះទៀត លោក ជា ធីរិទ្ធ បានឲ្យដឹងថា ព្រះសុខភាព របស់ព្រះករុណា ស្ថិតក្រោមការតាមដាន យ៉ាងយកចិត្ដទុកដាក់ បើទោះបីសម្ដេចតេជោ នៅប្រទេសកម្ពុជា ក៏ប៉ុន្ដែសម្ដេចតេជោ និងសម្ដេចបវរធិបតី គឺយកចិត្ដទុកដាក់ខ្ពស់ ចំពោះព្រះសុខភាព របស់ព្រះករុណា តាំងពីដើមរៀងមក។ កាលពីដើមខែមេសា ឆ្នាំ២០២៦កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទៅទីក្រុងប៉េកាំង ប្រទេសចិន ដោយផ្ទាល់ ដើម្បីកំដរព្រះករុណា ក្នុងពេលសម្រាកព្យាបាល ព្រះរោគរបស់ព្រះអង្គ។

លោក ជា ធីរិទ្ធ បានគូសបញ្ជាក់ថា «មកដល់ពេលនេះ ក្នុងពេលដែលសម្ដេចតេជោ ហ៊ុន សែន​ បានទៅគាល់ព្រះករុណា គឺស្ថានភាពនៃសុខភាពរបស់ព្រះករុណា ដែលជាដំណឹងដ៏រីករាយ សម្រាប់ប្រជារាស្ដ្ររបស់ព្រះអង្គ គឺព្រះរាជសុខភាពរបស់ព្រះអង្គ មកដល់ពេលនេះ វិលមករកប្រក្រតីវិញ ល្អប្រសើរឡើងវិញ»

សូមជម្រាបថា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងទៅពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។

ព្រះមហាក្សត្រ និងសម្ដេចព្រះវររាជមាតា តែងតែយាងទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន២ដង ក្នុងមួយឆ្នាំ តាមការយាងរបស់ក្រុមគ្រូពេទ្យចិន៕