* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ខែក្រោយនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន (Video inside)

27-06-2026 13:58

(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា នៅខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន ផងដែរ។

ការលើកឡើងរបស់លោក ជា ធីរិទ្ធ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពី «លទ្ធផលដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន» នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ។

លោក ជា ធីរិទ្ធ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ហើយនៅខែកក្កដា ក្រោយនេះ សម្តេចបវរធិបតី​ ហ៊ុន ម៉ាណែត គឺលោកនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ដែរ»។

លោក ជា ធីរិទ្ធ បានបញ្ជាក់ថា សម្រាប់ដំណើរទស្សនកិច្ចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅប្រទេសចិន គឺដើម្បីចូលរួមក្នុងមហាសន្និបាត AI ពិភពលោក ដែលមានបណ្តាមេដឹកនាំរបស់ពិភពលោកជាច្រើននឹងចូលរួម។

លោក ជា ធីរិទ្ធ បានបន្ថែមថា សម្រាប់ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិននេះ ក៏ជាការបើកផ្លូវមួយផងដែរ ពីព្រោះក្នុងនាមជាប្រធានគណបក្សកាន់អំណាចសម្តេចតេជោ ហ៊ុន សែន បានជជែកជាមួយមេដឹកនាំកំពូលរបស់ចិន រួចទៅហើយ ប៉ុន្តែ កិច្ចការដែលរដ្ឋាភិបាលចិន ត្រូវធ្វើបន្តជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត។

ត្រង់ចំណុចនេះ ត្រូវលោក ជា ធីរិទ្ធ ឱ្យដឹងថា ពីព្រោះការឯកភាពគ្នាក្នុងក្របខណ្ឌបក្ស គឺជាផែនទីមួយសម្រាប់ការអនុវត្តរបស់រដ្ឋាភិបាល ព្រោះគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សកំពុងកាន់អំណាចតាមរយៈការបោះឆ្នោតនៅកម្ពុជា ដូច្នេះ នៅពេលដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅទស្សនកិច្ចនៅប្រទេសចិន នាពេលខាងមុខ ច្បាស់ណាស់សម្តេចនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំចិន មានកិច្ចការងារជាច្រើននឹងត្រូវពិភាក្សាគ្នា។

លោក ជា ធីរិទ្ធ បានគូសបញ្ជាក់ថា លោក លី ឈាង នាយករដ្ឋមន្ត្រីចិន បានរង់ចាំ ដើម្បីពិភាក្សាការងារជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីធ្វើយ៉ាងណាជំរុញនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងចិន ឱ្យកាន់តែរឹងមាំ៕