* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* សម្តេចមហាបវរធិបតី៖ អត្ថន័យចម្រៀង «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» បញ្ជាក់ច្បាស់ ហេតុអ្វីត្រូវអត់ធ្មត់ និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ?
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន៖ ៧៥ឆ្នាំ គណបក្សប្រជាជនកម្ពុជា រក្សាខ្ជាប់នូវអត្តសញ្ញាណ គោលបំណង និងឧត្តមគតិដើម្បីប្រជាជន

27-06-2026 14:04

(បន្ទាយមានជ័យ)៖ លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្រ្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានគូសរំលេចថា ៧៥ឆ្នាំ មកនេះ គណបក្សប្រជាជនកម្ពុជា បានរក្សាខ្ជាប់នូវអត្តសញ្ញាណ គោលបំណង និងឧត្តមគតិដើម្បីប្រជាជន។

លោកថ្លែងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សឆមាសទី១ ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការសកម្មភាពការងារគណបក្សឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះលោក កែ គឹមយ៉ាន បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យ កោតសសើរ អរគុណ ពីថ្នាក់ដឹកនាំគណបក្សពិសេសសម្ដេចតេជោ ហ៊ុន សែន ជូនសមាជិក សមាជិកាគណបក្ស ថ្នាក់ដឹកនាំគ្រប់អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជនរួមជាតិទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះលោក កែ គឹមយ៉ាន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ ដែលបានយកចិត្តខិតខំប្រឹងប្រែងអនុវត្តភារកិច្ច ប្រកបដោយការទទួលខុសត្រូវបម្រើ និងអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន និងសូមបន្តរួមគ្នា កាន់ដៃ អនុវត្តនៅរាល់ផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ នីតិកាលទី៦ ឲ្យបន្តទទួលបានជោគជ័យត្រចះត្រចង់។

ជាមួយគ្នានេះលោក កែ គឹមយ៉ាន បានថ្លែងបន្តថាថាក្នុងរយៈពេល៧៥ឆ្នាំ ចាប់ពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា តែងតែបានរក្សាខ្ជាប់ឥតប្រែប្រួលនូវអត្តសញ្ញាណ គោលបំណង និងឧត្តមគតិរបស់ខ្លួនជាគណបក្ស របស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន រួមសុខ រួមទុក្ខជាមួយប្រជាជន ដើម្បីកសាង ការពារ និងអភិវឌ្ឍប្រទេសកម្ពុជា ជាប្រទេសមួយមានឯករាជ្យភាព សន្តិភាព សេរីភាព ប្រជាធិបតេយ្យអព្យាក្រឹត និងវឌ្ឍនភាពសង្គម នយោបាយឈ្នះ ឈ្នះ បញ្ចប់សង្គ្រាមនាំមកនូវការឯកភាពជាតិ-ទឹកដី បង្កើតបាននូវសន្តិភាពពេញលេញ នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស អនុវត្តការបោះឆ្នោតសកល និងអសកលយ៉ាងទៀងទាត់។

ជាមួយគ្នានេះលោក កែ គឹមយ៉ាន ក៏បានថ្លែងបន្តទៀតថា គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិ រក្សាបាននូវភាពសុខសាន្តរបស់ប្រជាជន និងបានស្នុំឱ្យបន្តពង្រឹងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ របៀបរបបធ្វើការ ប្រជុំជីវភាពទៀងទាត់ ប្រកាន់ខ្ជាប់គោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ និងអនុវត្តត្រឹមត្រូវនូវតួនាទី ភារកិច្ច សិទ្ធិអំណាចរបស់អង្គការចាត់តាំងបក្សនីមួយៗ។ ពង្រឹង និងពង្រីកសមាជិកគណបក្ស ព្រមទាំងបង្កើនគុណភាពបក្សឱ្យបានតាមគោលការណ៍ «សមាជិកបក្សម្នាក់ គឺសម្លេងឆ្នោត១»៕