* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្រ្តីជំនាញកសិកម្មខេត្តស្ទឹងត្រែង ច្រានចោលការចោទប្រកាន់របស់ម្ចាស់សត្តឃាតដ្ឋាន ករណីពេទ្យសត្វយកលុយ ៥ពាន់ដុល្លារ

27-06-2026 14:13

(ស្ទឹងត្រែង)៖ ម្ចាស់សត្តឃាតដ្ឋានមួយកន្លែងនៅខេត្តស្ទឹងត្រែង លើកឡើងថា មន្រ្តីពេទ្យសត្វបានយកលុយគាត់ចំនួន៥០០០ដុល្លារ ទៅបង់ពន្ធនៅច្រកចេញចូលតែមួយ ហើយបើនៅសល់យកមកប្រគល់ជូនវិញ តែទីបំផុតមិនឃើញនោះឡើយ ដោយកុហកអភិបាលខេត្ត និងក្រសួងកសិកម្ម។

ជាមួយនឹងការចោទប្រកាន់ខាងលើនេះ មន្រ្តីជំនាញ និងអាជ្ញាធរខេត្ត បានចេញមកច្រានចោលទាំងស្រុង និងបានបញ្ជាក់ហេតុផលថា ទីតាំងសត្តឃាតដ្ឋានមួយកន្លែងនេះ មិនបានរៀបចំដំណើរការអាជីវកម្ម តាមបច្ចេកទេស ដែលមន្រ្តីជំនាញដាក់ជូន។ ចំពោះលុយ៥០០០ដុល្លារ ដែលម្ចាស់ទីតាំងអះអាងថា បានផ្តល់ជូនមន្រ្តីពេទ្យសត្វយកទៅបង់ពន្ធនោះ ក៏ត្រូវបានមន្ទីរកសិកម្មច្រានចោលទាំងស្រុង ដោយគ្មាននរណាម្នាក់ទទួលលុយពីគាត់នោះ។

តាមសេចក្តីបំភ្លឺរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ បានបញ្ជាក់ថា សត្តឃាតដ្ឋានរបស់លោកស្រី ឃឹម សុណា ដែលមានលោក ជា ឌួង ជាតំណាង បានផុតសុពល ភាពកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ហើយមុននឹងត្រូវបន្តសុពលភាពជាថ្មី គឺត្រូវវាយតម្លៃបច្ចេកទេសដោយមន្ត្រីជំនាញនិងអង្គភាពពាក់ព័ន្ធជាមុនសិន ដើម្បីឲ្យស្របតាមបច្ចេកទេស។

ករណីនេះ បន្ទាប់ពីទទួលបាននូវការស្នើសុំបន្តសុពលភាពពីលោកស្រី ឃឹម សុណា ក្រុមការងារចម្រុះដែលរួមមានតំណាងពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្ទឹងត្រែង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរបរិស្ថាន់ខេត្ត និងសង្កាត់ព្រះបាទ បានចុះទៅត្រួតពិនិត្យ និងវាយតម្លៃរួចហើយ ហើយបានណែនាំដល់ម្ចាស់សត្តឃាតដ្ឋានលោកស្រី ឃឹម សុណា ត្រូវបំពេញកាតព្វកិច្ចជួសជុលកលំអឡើងវិញនូវចំនុចខ្វះខាតមួយចំនួនឲ្យស្របតាមបច្ចេកទេស មុននឹងអង្គភាពច្រកចេញចូលតែមួយខេត្តផ្តល់នូវការអនុញ្ញាតជូន។

ចំពោះការណែនាំនេះ ត្រូវបានម្ចាស់សត្តឃាតដ្ឋានឯកភាពជាលាយល័ក្ខអក្សរ ដើម្បីធ្វើការកែលំអឡើងវិញផងដែរ ក៏ប៉ុន្តែសត្តឃាតដ្ឋាននេះ នៅតែមិនទាន់បានធ្វើការកែលំអតាមការណែនាំនៅឡើយ។ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារចម្រុះដែលដឹកនាំដោយអភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានចុះទៅត្រួតពិនិត្យពីវឌ្ឍនភាពនៅសត្តឃាតដ្ឋានរបស់លោកស្រី ឃឹម សុណា មុនពេលអនុញ្ញាតបន្តសុពលភាពជូន។

តាមការពិនិត្យជាក់ស្ដែង ឃើញថា មានការកែលំអបានមួយចំនួនតូចតែប៉ុណ្ណោះ ដោយម្ចាស់សត្តឃាតដ្ឋានអះអាងថាខ្លួននឹងកែលំអពេញលេញនៅពេលខ្លួនទទួលបានលិខិតអនុញ្ញាតជាមុនសិន។ ចំពោះការលើកឡើងរបស់លោក ជា ឌួង, តំណាងសត្តឃាតដ្ឋានរបស់លោកស្រី ឃឹម សុណា ថា មន្ត្រីពេទ្យសត្វបានទទួលប្រាក់ចំនួន ៥០០០ដុល្លារ ពីសត្តឃាតដ្ឋានរបស់លោកស្រី ឃឹម សុណា ទៅបង់នៅច្រកចេញចូលតែមួយខេត្ត តែមិនបង់ឲ្យ គឺជារឿងមួលបង្កាច់បង្អួចមកលើមន្ត្រីពេទ្យសត្វ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង ដែលជាក់ស្តែង គឺមិនមានទទួលប្រាក់មួយកាក់មួយសែនណាសោះពីលោកស្រី ឃឹម សុណា
ឬលោក ជា គួង ដើម្បីទៅរត់ការជំនួស។

ក្នុងករណីលោកស្រី ឃឹម ស៊ីណា ឬលោក ជា គួង ពិតជាបានប្រគល់ប្រាក់ទៅមន្ត្រីពេទ្យសត្វណាមួយមែន ហើយមានភ័ស្តុតាងច្បាស់លាស់ សូមលោក ឬលោកស្រីដាក់ពាក្យបណ្តឹងបុគ្គលនោះ ទៅអង្គភាពប្រឆាំងអំពើពុករលួយ ឬសាលាដំបូងខេត្ត ដើម្បីចាត់វិធានការណ៍តាមច្បាប់តែម្តង។

ក៏ប៉ុន្តែប្រសិនបើជាករណ៍មិនពិត ដែលមានលក្ខណៈបង្កាច់បង្អួចកិត្តិយស និងសេចក្ដីថ្លៃថ្នូរបែបនេះ នោះលោក លោកសី ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕