* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ទស្សនកិច្ចមិត្តភាពផ្លូវការទៅចិនរបស់ សម្តេចតេជោ ហ៊ុន សែន ត្រូវបានអញ្ជើញកម្រិតខ្ពស់បំផុតដោយមេដឹកនាំកំពូលចិន ស៉ី ជីនពីង (Video inside)

27-06-2026 14:14

(ភ្នំពេញ)៖ ទស្សនកិច្ចទៅចិនរបស់សម្តេចតេជោ ហ៊ុន សែន នៅពេលនេះ ធ្វើឡើងក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងអញ្ជើញដោយលោក ស៉ី ជីនពីង ប្រធានាធិបតីចិន ក្នុងនាមជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។

នេះជាការបញ្ជាក់របស់លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចសម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន។

ការលើកឡើងរបស់លោក ជា ធីរិទ្ធ បន្ទាប់ពីលោក អនុទីន នាយករដ្ឋមន្ត្រីថៃ អួតថា ខ្លួនធ្វើទស្សនកិច្ចនៅប្រទេសចិន នៅខែក្រោយ។ ប៉ុន្តែ រឿងពិតនោះ គឺលោក អនុទីន នឹងទៅទស្សនកិច្ចនៅចិន ក្នុងកម្រិតទាបជាងសម្តេចតេជោ ហ៊ុន សែន ពោលគឺក្នុងនាមជាអ្នកចូលរួមមហាសន្និបាត AI ដូចមេដឹកនាំដទៃទៀត។

បើតាមលោក ជា ធីរិទ្ធ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏នឹងអញ្ជើញទស្សនកិច្ចនៅចិន ដើម្បីចូលរួមមហាសន្និបាត AI ដូគ្នានេះដែរ។

លោក ជា ធីរិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមិនចង់ឆ្លើយតបជាមួយការលើកឡើងនោះទេ ប៉ុន្តែខ្ញុំចង់បកស្រាយពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសចិននៅពេលនេះ។ ខ្ញុំសូមបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចមិត្តភាពផ្លូវការ។ នរណាអ្នកអញ្ជើញសម្តេចតេជោ? គឺឯកឧត្តម ស៉ី ជីនពីង (អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន)។ ឯកឧត្តម ជាសមភាគីក្នុងការជជែកជាមួយសម្តេចតេជោ ក្នុងនាមជាមេបក្សដូចគ្នា។ អីចឹង កម្រិតនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នៅពេលនេះ ល្មមឲ្យអ្នកការទូត បញ្ញវន្ត អ្នកនយោបាយបរទេសមួយចំនួនអាចយល់បានហើយ ថាតើស្ថិតក្នុងកម្រិតទំនាក់ទំនង ថាតើជាទស្សនកិច្ចបែបណា»។

លោក ជា ធីរិទ្ធ បានបន្តថា «រឿងដំណើរទស្សនកិច្ចរបស់មេដឹកនាំបន្តទៀតនេះ ដូចគ្នាដែរ។ សម្តេចតេជោ អញ្ជើញទស្សនកិច្ចនៅពេលនេះ ក្នុងនាមប្រធានគណបក្សដែលទទួលបានការអញ្ជើញពីឯកឧត្តម ស៉ី ជីនពីង ហើយនៅខែកក្កដា ខែក្រោយនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺអញ្ជើញទស្សនកិច្ចនៅចិនដែរ។ សម្តេច អញ្ជើញទៅចូលរួមមហាសន្និបាត AI ពិភពលោក ហើយក៏ទស្សនកិច្ចនៅចិនដែរ ដែលពេលនោះមានមេដឹកនាំនានាលើពិភពលោកទៅ អីចឹងមិនមែនជាប្រទេសណាមួយទេ គឺជាទូទៅ ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ឆ្លៀតទស្សនកិច្ចនៅទីនោះដែរ ប៉ុន្តែលក្ខណៈពិសេសរបស់សម្តេចតេជោ នៅពេលនេះ គឺសមភាគីចិន ដែលតបតាមការអញ្ជើញរបស់ឯកឧត្តម ស៉ី ជីនពីង»៕