* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

បណ្ឌិត ហ៊ីង ស៊ីដេត ជំរុញឱ្យភាគីពាក់ព័ន្ធផ្តោតការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលផ្នែកប្រព័ន្ធ​បច្ចេកវិទ្យា

27-06-2026 14:49

(សៀមរាប)៖ លោកបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ បានលើកឡើងថា បច្ចុប្បន្ននេះ បច្ចេកវិទ្យាកំពុងផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅលើរបៀបរស់នៅ ការរៀនសូត្រ ការងារ ការផលិត និងការផ្ដល់សេវាកម្ម ដូច្នេះតោងឱ្យភាគីពាក់ព័ន្ធត្រូវរួមគ្នា ដើម្បីសម្រេចគោលដៅជារួមបាន។

លោកបណ្ឌិត បានបន្តថា ក្នុងបរិបទនេះ គ្មានគ្រឹះស្ថាន TVET និងវិទ្យាស្ថាននានា ក៏ដូចជាស្ថាប័នណាមួយអាចធ្វើការ​តែម្នាក់ឯងបានទៀតទេ។ ការអភិវឌ្ឍធនធានមនុស្ស​ដែលមានសម្ថតភាព និងជំនាញស្របតាមតម្រូវការទីផ្សារ ក៏ដូចជាការបង្កើនផលិតភាព និងការពង្រឹងសមត្ថភាពប្រកួតប្រជែងជាតិ ទាមទារឱ្យមាន ភាពជាដៃគូដ៏រឹងមាំរវាងរដ្ឋ និងវិស័យឯកជន។

ការថ្លែងយ៉ាងដូច្នេះរបស់លោកបណ្ឌិត ហ៊ីង ស៊ីដេត​ នៅក្នុងសិក្ខាសាលាស្តីពី «ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីឆ្លើយតបទៅនឹងការវិវត្តរីកចម្រើននៃ បច្ចេកវិទ្យាទំនើប» ដែលរៀបចំឡើងដោយ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ និងអង្គការពលកម្មអន្តរជាតិខាងការងារ-ILO នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក ឌី រ៉ជូ អភិបាលរងខេត្តសៀមរាប និងលោកបណ្ឌិត ម៉ប់ ស៊ីនួន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ព្រមទាំងមន្ទីរ អង្គរភាព និងវិស័យឯកជនផងដែរ។

លោកបណ្ឌិត បន្តថា នៅក្នុងសតវត្សទី២១នេះ ពិភពលោកកំពុងឈានចូលក្នុងដំណាក់កាល នៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលជំរុញដោយបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត (AI) អ៊ីនធឺណិតនៃវត្ថុ (IoT) មនុស្សយន្ត (Robotics) ទិន្នន័យធំ (Big Data) កុំព្យូទ័រឃ្លាត (Cloud Computing) និងបច្ចេកវិទ្យាបៃតង និងបច្ចេកវិទ្យាថាមពលស្អាត កំពុងធ្វើឱ្យមានការផ្លាស់ប្តូរ យ៉ាងជ្រាលជ្រៅលើទីផ្សារការងារ របៀបផលិតកម្ម និងជំនាញដែលត្រូវការនាពេលអនាគត។

លោកបណ្ឌិតបានបញ្ជាក់ថា សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងកសាងទំនាក់ទំនងភាពជាដៃគូឱ្យកាន់តែរឹងមាំ ហើយលោកក៏មានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមថ្លែងសុន្ទរកថាលើប្រធានបទដ៏មានសារៈសំខាន់មួយ គឺ «ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីឆ្លើយតបទៅនឹងការវិវត្តរីកចម្រើននៃបច្ចេកវិទ្យាទំនើប»

លោកបណ្ឌិត ហ៊ីង ស៊ីដេត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវិ​ទ្យាស្ថានជាតិ​ពហុបច្ចេកទេសអង្គរ (NPIA) ដែលបានផ្តួចផ្តើមរៀបចំ​កម្មវិធីដ៏មានអត្ថន័យនេះ ដោយមានការចូលរួម​ពីស្ថាប័នរដ្ឋ វិស័យឯកជនសភា ពាណិជ្ជកម្ម សហគ្រិនវ័យក្មេងខេត្តសៀមរាប អង្គការដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធផងដែរ។

លោក ឌី រ៉ជូ បានលើកឡើងថា រដ្ឋបាលខេត្តសៀមរាប បាន នឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជួយជម្រុញឱ្យ គោលនយោបាយអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ កម្មវិធីធ្វើតេស្តទទួលស្គាល់ ជំនាញពីមុន RPL ជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ រួមចំណែកគាំទ្រការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល ខិតខំជម្រុញសេដ្ឋកិច្ចប្រទេសដែលបច្ចុប្បន្ន ប្រទេសមានចំណូលមធ្យមកម្រិតទាប និងបន្តក្លាយ​ជាប្រទេស​ចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងក្លាយជាប្រទេស​អភិវឌ្ឍន៍នាឆ្នាំ២០៥០។

លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានដាក់ការអភិវឌ្ឍធនធានមនុស្សជាអាទិភាព ដោយផ្តោតសំខាន់លើការអប់រំ ប ណ្តុះបណ្តាលជំនាញ និងការលើកកម្ពស់ជំនាញវិជ្ជាជីវៈ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។

តាមរយៈរបាយការណ៍លោកបណ្ឌិត ម៉ប់ ស៊ីនួន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរស្ដីពីលទ្ធផលការងារ ដែលវិទ្យាស្ថានសម្រេចបាន ក៏ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដំណើរការបណ្ដុះបណ្ដាលរ យៈពេលកន្លងមក ដែលបានឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយ បាននឹងកំពុងអនុវត្តន៍គម្រោង S4C គម្រោងពិសេសC1 1.5M ជួយដល់ប្រជាពលរដ្ឋមកពីគ្រួសារក្រីក្រ និងគ្រួសារ ងាយរងហានិភ័យ កម្មវិធីអន្តរាគមន៍ពិសេស កម្មវិធីបណ្ដុះបណ្ដាលតាមលិខិតបញ្ចាក់ VSTP និងកម្មវិធីធ្វើតេស្ត ទទួលស្គាល់ជំនាញ RPL ដល់ពលករត្រឡប់ពីប្រទេសថៃ៕