* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោកស្រី ឃួន ឃុនឌី ចុះពិនិត្យវឌ្ឍនភាពការសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ស្វាយ

27-06-2026 14:53

(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះអញ្ជើញពិនិត្យវឌ្ឍនភាពការសាងសង់ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់ស្វាយ ដែលគិតត្រឹមពេលនេះសម្រេចបានជាង ៣៥%។

ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការសាងសង់ស្នាក់ការគណបក្ស លោកស្រី ប្រធានក្រុមការងារ បានលើកឡើងថាការសាងសង់ស្នាក់ការថ្មីនេះគឺជាការបង្ហាញឱ្យឃើញពីភាពរឹងមាំ សាមគ្គីភាព និងការចាក់ឫសយ៉ាងជ្រៅរបស់គណបក្ស ប្រជាជនកម្ពុជា នៅតាមមូលដ្ឋាន ដើម្បីបន្តបម្រើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព។

លោកស្រីបានបន្តថា អគារស្នាក់ការថ្មីប្រកបដោយក្បាច់រចនាបែបសាមញ្ញនេះ នឹងក្លាយជាកន្លែងជួបជុំដ៏សុខដុមរមនា និងតំណាងឱ្យកម្លាំងសាមគ្គីភាព មិត្តភាព ក្រោមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជានៅមូលដ្ឋាន ស្រុកកំពង់ស្វាយទាំងក្នុងពេលអតីតកាល បច្ចុប្បន្នកាល និងអនាគត។

លោកស្រីបញ្ជាក់ថា ចំពោះការលេចចេញនូវសមិទ្ធផលថ្មីៗផ្សេងទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ជាពិសេសសម្ដេចតេជោ ហ៊ុន សែន បានយកចិត្ដទុកដាក់ និងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ជាក់ស្ដែងសមិទ្ធផលថ្មីៗ ដែលត្រូវបានកសាងឡើង ដោយរាជរដ្ឋាភិបាល មានគ្រប់ទីកន្លែងដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។

សូមបញ្ចាក់ថា ស្នាក់ការគណបក្សថ្មីនេះ ចាប់ផ្តើមការសាងសង់ឡើងកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដែលមានបណ្តោយ ៣២ម៉ែត្រ និងទទឹង ១៦ម៉ែត្រ ស្ថិតក្នុងភូមិព្រៃព្រាល ខ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ៕