* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* កងវិស្វកម្មមួកខៀវកម្ពុជាជិត ២០០នាក់ ជាកងប្តូរវេនបានចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ UN នៅអាហ្វ្រិកកណ្តាល
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអ៊ុយរូហ្កាយ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា
* ប្រធាន AOT ប្រចាំប្រទេសថៃ អះអាងថា យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់
* កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋបាលខេត្តបាត់ដំបង ដុតបំផ្លាញគ្រឿងញៀន សរុបទម្ងន់ជិត២៥គីឡូក្រាម ក្នុងពិធីអបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន

27-06-2026 14:56

(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ រៀបចំពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត និងការដុតបំផ្លាញគ្រឿងញៀន ក្រោមអធិបតីនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង។

នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានអាននូវសារលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានអត្ថន័យដ៏ជ្រាលជ្រៅក្រើនរំឭកដល់កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋឱ្យបំពេញកាតព្វកិច្ចរៀងៗខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោក សុខ លូ ថ្លែងឱ្យដឹងថា ខេត្តបាត់ដំបងរៀបចំទិវានេះ ដើម្បីដាស់តឿនក្រើនរំឭកដល់អាជ្ញាធរ កងកម្លាំងគ្រប់ប្រភេទ និងប្រជាពលរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់ និងស្វែងយល់អំពីផលប៉ះពាល់ និងគ្រោះថ្នាក់បង្កឡើងដោយសារគ្រឿងញៀន និងរួមគ្នាបង្ការ ទប់ស្កាត់ និងលុបបំបាត់តាមរយៈការប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមទស្សនវិស័យចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍ យើងគ្មានគ្រឿងញៀន។

លោកគូសបញ្ជាក់ថា ទោះបីខេត្តបាត់ដំបងទាំងមូលពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងការចែកចាយគ្រឿងញៀនក៏ដោយ ក៏យើងគ្រប់គ្នាត្រូវមានការប្រុងប្រយ័ត្ន​ និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធនឹងការជួញដូរគ្រឿងញៀន និងកាត់បន្ថយអត្រាអ្នកប្រើប្រាស់គ្រឿងញៀនឱ្យនៅកម្រិតតិចបំផុតជាអតិបរិមា។ដើម្បីសម្រេចបាននូវទិសដៅនេះ ទាមទារឱ្យមានការចូលរួមគ្រប់អ្នកពាក់ព័ន្ធទាំងអស់ អនុវត្ត៣កុំ មួយរាយការណ៍ គឺ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងមួយរាយការណ៍អំពីបទល្មើសគ្រឿងញៀន សំដៅធ្វើឱ្យកើតមាននូវ «ប្រទេសខ្ញុំ សុវត្ថិភាពខ្ញុំ» ឬខេត្តខ្ញុំ «សុវត្ថិភាពខ្ញុំ»។

លោក បន្ថែមថា គ្រឿងញៀន គឺជាបញ្ហាដែលត្រូវចូលរួមទាំងអស់គ្នា បើស្ថានភាពនៃការចរាចរណ៍ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន នៅតែមានគឺរាល់គម្រោងអភិវឌ្ឍន៍ខេត្តនានាមិនអាចប្រព្រឹត្តទៅបានឡើយមិនដូច្នេះទេ ធនធានមនុស្សរបស់យើងក៏ត្រូវធ្លាក់ក្នុងវិបត្តិសង្គមដ៏ស្មុគស្មាញផងដែរ។

លោកអភិបាលខេត្ត ថ្លែងបន្តថា ទោះបីខេត្តបាត់ដំបងនៅមិនទាន់មានស្ថានភាពអាក្រក់ ក៏យើងទាំងអស់គ្នាត្រូវតែមានស្មារតីប្រុងប្រយ័ត្ន ដោយអនុវត្តវិធានការ ពលរដ្ឋម្នាក់ជាអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនម្នាក់។ ទាំងអស់គ្នាត្រូវចូលរួមធ្វើឱ្យសង្គមគ្មានគ្រឿងញៀន ដើម្បីអនាគតរបស់កូនចៅជំនាន់ក្រោយត្រូវតែចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងរួមគ្នាទប់ស្កាត់បទល្មើសគ្រឿងញៀននៅក្នុងមូលដ្ឋាន។

លោក បញ្ជាក់បន្ថែមថា សម្រាប់ថ្ងៃអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាថ្ងៃនេះ គណៈកម្មការ បានធ្វើការដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀន តាមដីកាសម្រេចរបស់សាលាដំបូងខេត្តដែលមានគ្រឿងញៀនចម្រុះសរុបទម្ងន់ជាង២៤គីឡូក្រាម ព្រមទាំងសម្ភារសម្រាប់ផលិត ការជួញដូរ និងសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត៕