* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

តំណាងលោក ឌិត ទីណា ទទួលជួបពិភាក្សាជាមួយគណៈប្រតិភូអង្គការ UNESCO លើគម្រោងលើកកម្ពស់ចីរភាពទឹកក្រោមដីឆ្លងដែនកម្ពុជា-វៀតណាម

27-06-2026 14:58

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ តំណាងរបស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានទទួលជួបជាមួយគណៈប្រតិភូអង្គការ UNESCO ដឹកនាំដោយ មន្រ្តីផ្នែកវិទ្យាសាស្រ្តអង្គការ, ជំនាញការទឹកក្រោមដី (IGRAC) និងទីប្រឹក្សាជាតិផ្នែកជលសាស្រ្ត ដើម្បីពិភាក្សាលើគម្រោង លើកកម្ពស់ចីរភាពទឹកក្រោមដីឆ្លងដែន រវាងអាងទន្លេមេគង្គកម្ពុជា និងតំបន់ដីសណ្ដទន្លេមេគង្គវៀតណាម។

គម្រោង CMDA នេះ មានគោលបំណងលើកកម្ពស់ការគ្រប់គ្រងធនធានទឹកក្រោមដីឆ្លងដែនរវាងកម្ពុជា និងវៀតណាម ក្នុងតំបន់អាងទន្លេមេគង្គ ដែលមានផ្ទៃដីប្រមាណម្ភៃម៉ឺន គីឡូម៉ែត្រការ៉េ និងជាប្រភពទឹកសម្រាប់ប្រជាជនប្រើប្រាស់ បរិភោគ និងប្រើសម្រាប់វិស័យកសិកម្ម ព្រមទាំងមានសារៈសំខាន់ខ្ពស់ចំពោះប្រព័ន្ធអេកូឡូស៊ី ដីសើម បឹងទន្លេសាប វាលស្រែ និងតំបន់ឆ្នេរសមុទ្រ ការពារធនធានទឹកក្រោមដី និងប្រព័ន្ធអេកូឡូស៊ី ដើម្បីធានាសន្តិសុខទឹក ការអភិវឌ្ឍប្រកបដោយចីរភាព និងជីវភាពរស់នៅ របស់ប្រជាជនបច្ចុប្បន្ន និងអនាគត។

ក្នុងជំនួបពិភាក្សា លោកបណ្ឌិត បានសង្កត់ធ្ងន់ថា ទឹកបានប្រើប្រាស់ច្រើនបំផុតក្នុងវិស័យកសិកម្ម លើការដាំដុះដំណាំ ចិញ្ចឹមសត្វ និងវារីវប្បកម្ម ដោយការប្រើប្រាស់ទឹកលើផ្ទៃដីភាគច្រើន។

ក្នុងនាមក្រសួងកសិកម្ម លោកបណ្ឌិត បានបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម និងដៃគូអភិវឌ្ឍន៍នានា ក្នុងការពង្រឹងការចែករំលែកទិន្នន័យ ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងជំនាញបច្ចេកទេស ព្រមទាំងគាំទ្រគំនិតផ្តួចផ្តើមនានា ដែលលើកកម្ពស់ការគ្រប់គ្រងធនធានទឹកក្រោមដីប្រកបដោយចីរភាព ដើម្បីជាប្រយោជន៍ដល់វិស័យកសិកម្ម ការអភិវឌ្ឍជនបទ និងមនុស្សជំនាន់ក្រោយ។

ជាទីបញ្ចប់ លោកបណ្ឌិតក៏បានចាត់ជំនាញពាក់ព័ន្ធបន្ដកិច្ចសហការជាមួយនឹងគម្រោង ក្នុងការពង្រឹងភាពជាដៃគូ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងកំណត់វិធានការជាក់ស្តែង ដើម្បីធានាឱ្យការអនុវត្តគម្រោង CMDA ប្រព្រឹត្តទៅដោយជោគជ័យ និងសម្រេចបាននូវលទ្ធផលតាមការរំពឹងទុក៕