* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ស្នងការនគរបាលរាជធានីភ្នំពេញ ទទួលបានការគាំទ្រពីសមាជិកក្រុមប្រឹក្សានគរបាលរដ្ឋ/រាជធានីអន្តរជាតិ (ICPC) ដែលរៀបចំរយៈពេល២ថ្ងៃ នៅរដ្ឋធានីសេអ៊ូល សាធារណៈរដ្ឋកូរ៉េ

27-06-2026 15:10

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក Park Jeong-bo ស្នងការ នៃទីភ្នាក់ងារនគរបាលទីក្រុងសេអ៊ូល និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បាទដឹកនាំគណៈប្រតិភូ ស្នងការរាជធានីភ្នំពេញ ចូលរួមវេទិកាសន្និសីទក្រុមប្រឹក្សានគរបាលរដ្ឋ/រាជធានីអន្តរជាតិ (ICPC) នៅរដ្ឋធានីសេអ៊ូល រយៈពេល២ថ្ងៃ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងថា សមាសភាពចូលរួមវេទិកាសន្និសីទក្រុមប្រឹក្សានគរបាលរដ្ឋ/រាជធានីអន្តរជាតិ (ICPC) នៅរដ្ឋធានីសេអ៊ូល រយៈពេល២ថ្ងៃ មានចំនួន ៧ប្រទេស រួមមាន៖ កម្ពុជា កូរ៉េខាងត្បូង ចិន ហ្វីលីពីន អ៊ូបេគីស្ថាន វៀតណាម ហូឡង់) និងអង្គការដៃគូអន្តរជាតិមួយចំនួន។

អំពីគោលបំណងនៃវេទិកាអន្តរជាតិមួយនេះ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងរដ្ឋ/រាជធានីជាសមាជិកក្រុមប្រឹក្សា (ICPC) ឆ្លើយតបចំពោះឧក្រិដ្ឋកម្មឆ្លងដែន និងការធានាសុវត្ថិភាពពលរដ្ឋនៅបរទេស។

លោកបានបន្តថា រដ្ឋធានីសេអ៊ូលនឹងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយនគរបាលរាជធានីភ្នំពេញ តាមរយៈការផ្តល់ជំនួយឧបករណ៍សម្ភារបច្ចេកទេសជំនាញ និងផ្តល់វគ្គបណ្តុះបណ្តាលប្រយុទ្ធប្រឆាំង បទល្មើសបច្ចេកវិទ្យា នាពេលខាងមុខ។

ជាមួយគ្នានេះ រដ្ឋធានីសេអ៊ូល នឹងបន្តយកចិត្តទុកគាំទ្រនគរបាលរាជធានីភ្នំពេញ លើកិច្ចសហប្រតិបត្តិការផ្សេងៗទៀតលើវិស័យសន្តិសុខសាធារណៈ។ នគរបាលរាជធានីភ្នំពេញ ក៏ទទួលបានការគាំទ្រពីបណ្តាប្រទេសជាសមាជិក និងមោទនភាព និងភាពជោគជ័យ នៅក្នុងវេទិកាសន្និសីទ ICPC ផងដែរ។ នេះជាការបញ្ជាក់បន្ថែមរប​ស់លោកឧត្តមសេនីយ៍ស្នងការ។

បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, វេទិកាសន្និសីទ ICPC ជាការរៀបចំលើកទី១ នៅរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង លោក Park Jeong-bo ស្នងការនគរបាលទីក្រុងសេអ៊ូល បានស្នើសុំនគរបាលភ្នំពេញ រៀបចំសន្និសីទនេះជាលើកទី២ នៅប្រទេសកម្ពុជា៕