* ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* ឪពុកកសិករ ម្តាយកម្មការិនី បានកូនភ្លោះ៣ជាចំណងដៃស្នេហ៍, សម្រាលមួយសប្តាហ៍ទទួលបានអំណោយពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត
* ក្រុម AOT បន្តចុះសួរសុខទុក្ខជនភៀសសឹកខ្មែរស្លូតត្រង់ កំពុងស្នាក់នៅភូមិរង់ចាំ ដែលមិនទាន់វិលត្រឡប់ទៅលំនៅឋានវិញដោយសារយោធាថៃ ឈ្លានពានកាន់កាប់ដោយខុសច្បាប់
* យោធាអាមេរិកបាញ់នាវាដឹកទំនិញមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ទីតាំងបិទខ្ទប់ នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់
* រថយន្ត BYD YANGWANG U9 Xtreme បំបែកកំណត់ត្រាល្បឿន 503.17គីឡូម៉ែត្រ/ម៉ោង
* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កងទ័ពកម្ពុជា-អាមេរិក គ្រោងចាប់ផ្តើមរៀបចំផែនការសមយុទ្ធ Angkor Sentinel 2027 ឡើងវិញ

27-06-2026 15:30

(ភ្នំពេញ)៖ កងទ័ពមកពីបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក និងកងឆ្មាំជាតិ រដ្ឋអៃដាហូ (Idaho Army National Guard) បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព (NPMEC) ក្នុងសន្និសីទអភិវឌ្ឍន៍គោលគំនិតសម្រាប់សមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027។

យោងតាមទំព័រហ្វេសបុកស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បង្ហោះនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ​ បានឱ្យដឹងថា ថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកយោធាពីប្រទេសទាំងពីរ បានជួបប្រជុំនៅរាជធានីភ្នំពេញ និងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនប្រតិបត្តិការរក្សាសន្តិភាព ដើម្បីរៀបចំផែនការសម្រាប់សមយុទ្ធនេះ ដែលគ្រោងនឹងចាប់ផ្តើមឡើងវិញជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៦។

កិច្ចសហប្រតិបត្តិការថ្មីឡើងវិញមួយនេះ បង្ហាញពីការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងសហរដ្ឋអាមេរិក និងកម្ពុជា ព្រមទាំងលើកកម្ពស់សន្តិភាព ស្ថិរភាព និងការត្រៀមខ្លួនក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕