* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាលាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* មន្រ្តីជាន់ខ្ពស់ គ.ជ.ប អំពាវនាវឱ្យអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលមិនទាន់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ រួសរាន់ទៅធ្វើឱ្យបានត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្ត្រីអាយុ៧០ឆ្នាំប្លាយម្នាក់នៅខេត្តត្បូងឃ្មុំ មិនទាន់ទទួលបានយុត្តិធម៌ រឿងដីទំហំ១៦ម៉ែត្រ គុណ១០០ម៉ែត្រ ផ្តើមចេញពីចងការប្រាក់ ៥០០ដុល្លារកាលពី២៤ឆ្នាំមុន, សូមក្រសួងយុត្តិធម៌ និងមន្ត្រីជំនាញរួមគ្នាដោះស្រាយបញ្ចប់ជូនគាត់ផង!

27-06-2026 16:13

(ត្បូងឃ្មុំ)៖ ស្ត្រីវ័យ៧១ឆ្នាំម្នាក់ រស់នៅភូមិចន្ទនិមិត្ត ឃុំរកាប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​ មិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ពាក់ព័ន្ធបញ្ហាដីធ្លី១កន្លែង ដែលជាដីកេរ្តិ៍ ដីភូមិរបស់គាត់ទំហំ១៦ម៉ែត្រ គុណនឹង១០០ម៉ែត្រ ដោយផ្តើមចេញពីការចងការប្រាក់ចំនួន៥០០ដុល្លារ កាលពី២៤ឆ្នាំមុន។

យោងតាមឯកសារនានាដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមិថុនា​ ឆ្នាំ២០២៦ បានបញ្ជាក់ពីសារបានថា លោកយាយ ពៅ សុភី អាយុ៧១ឆ្នាំ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០០២ បានជួបវិបត្តិគ្រួសារ ដោយកូនប្រុសរបស់លោកយាយអាយុ១០ឆ្នាំ ត្រូវបានជនជាតិអាល្លឺម៉ង់​ លួចយកទៅ ដែលធ្វើឱ្យលោកយាយពិបាកចិត្តយ៉ាងខ្លាំង តែគ្មានថវិកាគ្រប់គ្រាន់ក៏បានបញ្ចាំដី និងផ្ទះមានទំហំ១៦ម៉ែត្រ គុណនឹង១០០ម៉ែត្រ ដែលក្នុងដីនោះ មានផ្នូរប្តីរបស់ខ្លួន ដែលបានស្លាប់កាលពីឆ្នាំ១៩៩៥ យកទៅបញ្ចាំចំនួន ៥០០ដុល្លារ ជាមួយម្ចាស់លុយ​ឈ្មោះ ញ៉ុង ខេន និងប្រពន្ធឈ្មោះ គង់ យ៉ារ៉ាន់ ដើម្បីយកថវិកានេះ ធ្វើដំណើរស្វែងរកកូនប្រុសរបស់ខ្លួនដែលបាត់នោះ។

ដោយសារតែជាប់រវល់ដើររកកូនប្រុស និងមិនមានលុយបង់ការប្រាក់ បានធ្វើឱ្យម្ចាស់បំណុល ដោយសំអាងកិច្ចសន្យាទិញ-លក់ ដែលកើតចេញពីលិខិតបញ្ចាំដីភូមិ និងផ្ទះ ចែងថា «បើមិនបានសងតាមការកំណត់ខាងលើនេះទេ នាងខ្ញុំ ពៅ សុភី សូមប្រគល់ដី នឹងផ្ទះនេះឱ្យទៅឈ្មោះ ខេន យ៉ារ៉ាន់ នៅភូមិពងទឹក ដោយគ្មានការតវ៉ាអ្វីឡើយ»។ លិខិតបញ្ចាំធ្វើឡើងរវាងម្ចាស់បំណុល និងកូនបំណុលនេះ ជាផ្លូវមួយឱ្យម្ចាស់បំណុលកែច្នៃប្រឌិត បង្កើត ជាកិច្ចសន្យាលក់-ដី ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០០៣ ដើម្បីមករឹបអូសយកដី​ និងផ្ទះរបស់គាត់ ដើម្បីទូទាត់ប្រាក់ជំពាក់ទាំងដើមទាំងការ។

យោងតាមការបំភ្លឺនៅក្នុងឯកសារ បានបញ្ជាក់ថា កិច្ចសន្យាទិញ​-លក់ដី ក្នុងតម្លៃ ១៥០០ដុល្លារ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០០៣ ម្ចាស់បំណុលបានរៀបចំចុះហត្ថលេខាក្លែងបន្លំ ជំនួសមេភូមិ ពីព្រោះបើសិនឱ្យមេភូមិឈ្មោះ គឹម ណារ៉ា ចុះហត្ថលេខា លើកិច្ចសន្យាទិញលក់ដីមួយនេះ ក៏លោកមេភូមិមិនព្រមនោះទេ។

លោក គឹម ណារ៉ា ដែលពេលនោះជាមេភូមិចន្ទនិមិត្ត ឃុំរកាប្រាំ ក៏បានមកបំភ្លឺដែលថា កិច្ចសន្យាទិញ លក់ដី លោកទើបតែឃើញថ្មីៗនេះទេមានន័យថា លោកមិនបានចូលរួមចុះហត្ថលេខានោះឡើយ។

ករណីនេះ ដើម្បីចង់គ្រប់គ្រងដីភូមិរបស់លោកយា ពៅ សុភី ម្ចាស់បំណុលដែលផ្តើមចេញពីរឿងចងការប្រាក់ ​៥០០ដុល្លារ ក៏បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីសុំផ្ទេរកម្មសិទ្ធិដីធ្លី និងផ្តល់ការសម្រេចជាម្ចាស់ដីធ្លី នៃទំហំដីខាងលើ។

លោកយាយ ពៅ សុភី ដើម្បីចង់បន្តការរស់នៅនៅលើដីភូមិរបស់ខ្លួន ក៏បានស្វែងរកការជួយអន្តរាគមន៍ផ្លូវច្បាប់ពីមេធាវី ដោយមិនគិតថវិកា និងរហូតដាក់ពាក្យបណ្តឹងសុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ទៅកាន់សាលាដំបូង និងតំណាងអយ្យការ អមសាលាដំបូងខេត្តត្បូង ដើម្បីជួយដោះស្រាយ ហើយអនុញ្ញាតឱ្យលោកយាយ អាចបន្តរស់នៅលើដីភូមិរបស់ខ្លួនបានដូចដើម។

ករណីនេះ គេសង្ឃឹមថារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងអាជ្ញារខេត្តត្បូងឃ្មុំ រួមទាំងអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) យកធ្វើជាប្រធានបទរួមគ្នាមួយ ដើម្បីដោះស្រាយបញ្ចប់ក្រោមនយោបាយឈ្នះឈ្នះ ទាំងសងខាងជាការចូលរួមលុបបំបាត់បញ្ហាអូសបន្លាយ និងក្លាយជាជំងឺមហារីកមួយរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ខាងក្រោមនេះបណ្តាញព័ត៌មាន Fresh News សូមបង្ហាញឯកសារពាក់នានាជូនស្ថាប័ន អាជ្ញាធរ និងមន្ត្រីជំនាញ ដើម្បីពិនិត្យធ្វើជាមូលដ្ឋានក្នុងការដោះស្រាយបញ្ហាជូនលោកយាយ ពៅ សុភី៕