ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ប្រកាសបញ្ចូលសមាជិកបក្សថ្មី ជាយុវជនចំនួន ២១៨នាក់
27-06-2026 16:40
(ព្រៃវែង)៖ លោក សួន សុម៉ាលីន ក្នុងនាមសមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សខេត្តព្រៃវែង នៅថ្ងៃទី២៧ ខែមិថុនាឆ្នាំ ២០២៦ បានអញ្ជើញជាអធិបតីបិទវគ្គ «អប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន» របស់យុវជនគណបក្សខេត្តចំនួន ២១៨នាក់ ស្រី ១០០នាក់។
ពិធីនេះបានប្រព្រឹត្តទៅ នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែងដោយមានការចូលរួម ពីលោក លោកស្រី អនុប្រធានយុវជនគណបក្សខេត្ត ក្រុមគ្រូឧទ្ទេស គ្រូជំនួយ និងសហការី ប្រធានសកម្មជនយុវជនសាខាបក្សមន្ទីរ អង្គភាពជុំវិញខេត្ត លោក ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សក្រុង ប្រធាន អនុប្រធានយុវជនគណបក្សក្រុង និងសមាជិក សមាជិកាបក្សក្រុងនិងយុវជនសរុបចំនួន ៦៨៨នាក់។
ក្នុងឱកាសនោះ លោកសួន សុម៉ាលីនបាននាំមកនូវអនុសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយឧបត្ថម្ភគាំទ្ររាល់សកម្មភាពនានា ក៏ដូចជាសកម្មភាពបណ្តុះបណ្តាលរបស់យុវជនគណបក្សខេត្តនាពេលនេះ។
លោកបានបន្តថា ក្នុងនាមប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែងសូមថ្លែងអំណរគុណចំពោះសមាជិកបក្សថ្មីជាយុវជនដែលបានប្រកាសបញ្ចូលជាសមាជិកបក្សនៅថ្ងៃនេះ ដោយយុវជនទាំងអស់បានជឿជាក់ និងផ្តល់ការទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយគ្នានេះ លោកបានផ្តាំផ្ញើរដល់សមាជិកបក្សជាយុវជនទាំងអស់ ត្រូវរួបរួមសាមគ្គីស្រឡាញ់រាប់អានគ្នាត្រូវមានមនសិការ ស្រឡាញ់ជឿជាក់ និងពង្រឹងនូវភាពរឹងមាំរបស់គណបក្ស និងចូលរួមគោរព និងអនុវត្តតាមមាគ៌ាដឹកនាំរបស់គណបក្សឱ្យបានខ្ជាប់ខ្ជួន និងកុំជឿឬស្តាប់ការញុះញង់របស់ជនអគតិណាមួយទ្បើយ៕





























