* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

ក្រុមបាល់ទាត់ FCA ត្រៀមប្រកួតមិត្តភាពជាមួយ ក្រុមបាល់ទាត់ទូរទស្សន៍ជាតិកម្ពុជា (TVK) នៅដើមសប្តាហ៍ក្រោយ

27-06-2026 17:06

(ភ្នំពេញ)៖ ដោយមានការគាំទ្រពីភេសជ្ជៈ Pocari Sweat ក្រុមបាល់ទាត់ FCA ដែលដឹកនាំដោយលោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News កម្មវិធីផ្ញើសារ CoolApp និងកម្មវិធីឆ្លាតវៃ Fresh AI នឹងត្រូវជួបប្រកួតតតាំងគ្នាលើវាលស្មៅ ជាមួយក្រុមបាល់ទាត់របស់ទូរទស្សន៍ជាតិកម្ពុជា (TVK) ដែលដឹកនាំដោយលោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា នៅតារាងបាល់ទាត់ឃីងស្ពត នាល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីរឹតចំណងមិត្តភាព និងសុខភាព។

នេះជាការប្រកួតមិត្តភាព លើកដំបូងរវាងក្រុមទាំងពីរ ដើម្បីបង្កបរិយាកាសសប្បាយរីករាយ និងបង្កើនមិត្តភាពរវាងបុគ្គលិក និងបុគ្គលិកនៃស្ថាប័នព័ត៌មានទាំងពីរអង្គភាព បន្ទាប់ពីគ្រប់គ្នាហត់នឿយជាមួយការងារ។ ទោះបីត្រូវតតាំងគ្នាលើវាលស្មៅក្តី តែថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ មិនចង់ផ្តោតលើលទ្ធផលនោះទេ អ្វីដែលសំខាន់បំផុត គឺមិត្តភាព និងសុខភាពប៉ុណ្ណោះ។

សូមជម្រាបថា ក្នុងគោលបំណងជួយឱ្យបុគ្គលិក មានសុខភាពល្អ រហ័សរហួន ពង្រឹងសាមគ្គីភាព មិត្តភាព លោក លឹម ជាវុត្ថា បានបង្កើតឱ្យក្រុមបាល់ទាត់ប្រចាំអង្គភាពនេះឡើង ដើម្បីប្រកួតក្នុងក្របខណ្ឌផ្ទៃក្នុងផង និងប្រកួតមិត្តភាពជាមួយស្ថាប័នផ្សេងៗផង។
លោកអគ្គនាយកជាប្រចាំតែងតែណែនាំ អូសទាញឱ្យបុគ្គលិកទាំងអស់ ជាពិសេសបុគ្គលិកដែលមានសុខភាពមិនសូវល្អ និងមានជំងឺ នាំគ្នាលេងកីឡា ឬហាត់ប្រាណឱ្យបានគ្រប់គ្នា ដើម្បីសុខភាព ព្រោះមានសុខភាពល្អ ទើបមានអ្វីៗតាមក្រោយ៕