* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

របត់ថ្មីនៃយុទ្ធសាស្ត្រ ផ្អែកលើផលប្រយោជន៍ ក្នុងភាពជាដៃគូសន្តិសុខកម្ពុជា-ចិន ឆ្នាំ២០២៦

27-06-2026 17:54

(ភ្នំពេញ)៖ នៅក្នុងបរិបទដែលពិភពលោក និងតំបន់កំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ និងស្មុគស្មាញ ជំនួបកំពូលនៅទីក្រុងប៉េកាំងរវាងប្រធានាធិបតីចិន លោក ស៊ី ជិនភីង និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មិនត្រឹមតែជាព្រឹត្តិការណ៍ការទូតធម្មតានោះទេ ប៉ុន្តែវាគឺជាការគូសវាសបន្ទាត់យុទ្ធសាស្ត្រថ្មីមួយ។

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ បានអះអាងថា ការប្រកាសសន្យាបង្កើត «ភាពជាដៃគូផ្នែកសន្តិសុខ» រវាងមហាអំណាចចិននិងកម្ពុជា មិនមែនកើតឡើងដោយចៃដន្យតាមអារម្មណ៍នោះឡើយ ពោលគឺវាត្រូវបានរុញច្រានដោយកត្តាជំរុញ (Motives) យ៉ាងច្បាស់លាស់ពីភាគីទាំងសងខាង ព្រមទាំងបង្កប់នូវតុល្យភាពរវាងចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងការគំរាមកំហែង (SWOT) យ៉ាងស្អិតល្មួត។

១. កត្តាជំរុញទំនាក់ទំនង ពីទីក្រុងប៉េកាំង

ប្រសិនបើយើងពិនិត្យទៅលើ «កត្តាជំរុញរបស់មហាអំណាចចិន» ទីក្រុងប៉េកាំងកំពុងមើលឃើញកម្ពុជាជាផ្ទាំងស៊ីបយុទ្ធសាស្ត្រដ៏សំខាន់។ ក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយ ចិនត្រូវការកម្ពុជាជាដៃគូដ៏រឹងមាំ និងគួរឱ្យទុកចិត្តបំផុតក្នុងរង្វង់អាស៊ាន ដើម្បីធ្វើជាខ្នងបង្អែកជួយសម្រាលសម្ពាធ និងតុល្យភាពអំណាចទប់ទល់នឹងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។ ការពង្រឹងសន្តិសុខជាមួយកម្ពុជា គឺជារបងការពារយុទ្ធសាស្ត្រភាគខាងត្បូងដ៏មានសុវត្ថិភាពរបស់ចិន។ លើសពីនេះ ក្នុងទិដ្ឋភាពសន្តិសុខផ្ទៃក្នុង ចិនមានការឈឺក្បាលយ៉ាងខ្លាំងចំពោះ «ដុំសាច់មហារីក» នៃបទល្មើសបច្ចេកវិទ្យា (Cyber scams) និងល្បែងស៊ីសងអនឡាញនៅអាស៊ីអាគ្នេយ៍ ដែលបាននិងកំពុងបោកប្រាស់ ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋចិនអស់រាប់ពាន់លានដុល្លារ។ ហេតុទើបទីក្រុងប៉េកាំងត្រូវការកិច្ចសហការដាច់ខាត និងម៉ឺងម៉ាត់ពីទីក្រុងភ្នំពេញដើម្បីកាត់សាច់អាក្រក់នេះចេញ។

២. កត្តាជំរុញទំនាក់ទំនង ពីទីក្រុងភ្នំពេញ

ឆ្លុះបញ្ចាំងមកវិញ «កត្តាជំរុញរបស់កម្ពុជា» ក៏មានភាពស៊ីសង្វាក់គ្នាទៅនឹងអ្វីដែលចិនចង់បាន។ កម្ពុជាត្រូវការខ្នងបង្អែកសន្តិសុខ និងនយោបាយដ៏រឹងមាំមួយ ដើម្បីធានាការពារអធិបតេយ្យភាព និងស្ថិរភាពនៃរបបនយោបាយផ្ទៃក្នុង ឱ្យផុតពីការជ្រៀតជ្រែក ឬគំនាបផ្សេងៗពីបណ្តាប្រទេសលោកខាងលិច។ ក្នុងពេលជាមួយគ្នា ទិដ្ឋភាពសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ក៏ជាកាតាលីករជម្រុញដ៏សំខាន់ ដោយកម្ពុជាត្រូវការទុនវិនិយោគ និងជំនួយឥតសំណងដ៏មហាសាលពីចិន ដើម្បីស្រោចស្រង់ និងជម្រុញគម្រោងយុទ្ធសាស្ត្រជាតិ ដូចជា ព្រែកជីកហ្វូណនតេជោ អាកាសយានដ្ឋានអន្តរជាតិថ្មីៗ និងបណ្តាញផ្លូវល្បឿនលឿនជាដើម។ លើសពីនេះទៅទៀត វាក៏ជាឱកាសមាសសម្រាប់កម្ពុជាក្នុងការលាងសម្អាតរូបភាពអវិជ្ជមានលើឆាកអន្តរជាតិ តាមរយៈការបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការបង្ក្រាបបទល្មើសអនឡាញ ដើម្បីស្តារមុខមាត់ និងទាក់ទាញវិនិយោគិនស្របច្បាប់ ក៏ដូចជាភ្ញៀវទេសចរឱ្យត្រឡប់មកវិញ។

៣. ល្បែងយុទ្ធសាស្ត្រ និងឱកាសសម្រាប់កម្ពុជា

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងល្បែងយុទ្ធសាស្ត្រនេះ កម្ពុជាមានទាំងអាវុធក្នុងដៃ និងចំណុចប្រហោងដែលត្រូវបំពេញ។

- ចំណុចខ្លាំង៖ ដ៏លេចធ្លោរបស់កម្ពុជានៅពេលនេះ គឺកម្រិតនៃទំនុកចិត្តនយោបាយដ៏ខ្ពស់ ពោលគឺទំនាក់ទំនងកម្រិត «មិត្តដែកថែប» និងយន្តការ «ត្បូងពេជ្រ» រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ ការឈានទៅបង្កើតយន្តការ ២+២ ផ្លូវការរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ គឺជាសក្ខីកម្មបង្ហាញពីការកែប្រែកិច្ចសហប្រតិបត្តិការសន្តិសុខឱ្យទៅជាលក្ខណៈស្ថាប័នស៊ីជម្រៅ និងផ្លូវការ។

- ចំណុចខ្សោយ៖ ទន្ទឹមនឹងចំណុចខ្លាំង វាក៏បានឆ្លុះបញ្ចាំងពី «ចំណុចខ្សោយ» មួយចំនួនផងដែរ ជាពិសេសគឺកម្រិតនៃការទាញសេដ្ឋកិច្ច និងសន្តិសុខឱ្យទៅពឹងផ្អែកលើចិនខ្លាំងពេក ដែលកត្តានេះអាចនឹងកាត់បន្ថយភាពបត់បែននៃនយោបាយការបរទេសរបស់កម្ពុជា។ ស្របពេលដែលមុខមាត់អន្តរជាតិជុំវិញបញ្ហាចាប់ជំរិត និងឆបោកអនឡាញនាពេលកន្លងមក នៅតែជាស្រមោលអាក្រក់ប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគទូទៅនៅឡើយ។

- ឱកាស៖ ផ្អែកលើស្ថានភាពបែបនេះ «ឱកាស» ថ្មីបានបើកចំហរសម្រាប់កម្ពុជា។ ជំនួយបច្ចេកវិទ្យា និងសមត្ថភាពសន្តិសុខកម្រិតខ្ពស់ពីចិន នឹងក្លាយជាឧបករណ៍ដ៏មានឥទ្ធិពល ជួយឱ្យកម្ពុជាអាចបង្ក្រាប និងសម្អាតបទល្មើសបច្ចេកវិទ្យាបានកាន់តែរហ័ស និងមានប្រសិទ្ធភាព។ នៅពេលដែលបរិយាកាសសន្តិសុខត្រូវបានកែលម្អ កម្ពុជានឹងអាចជំរុញកំណើនសេដ្ឋកិច្ច និងស្រូបយកលំហូរទេសចរ ក៏ដូចជាអ្នកវិនិយោគចិនលំដាប់ខ្ពស់ឱ្យវិលត្រឡប់មកវិញ ព្រមទាំងទទួលបាននូវការធ្វើទំនើបកម្មវិស័យការពារជាតិ តាមរយៈការបណ្តុះបណ្តាល និងសម្ភារយោធាទំនើបៗពីចិន។

- ការគំរាមកំហែង៖ ទោះជាយ៉ាងណាក៏ដោយ ផ្លូវដើរមួយនេះមិនមែនក្រាលដោយផ្កាកុលាបនោះទេ ពោលគឺវាត្រូវប្រឈមមុខនឹង «ការគំរាមកំហែង» ភូមិសាស្ត្រនយោបាយយ៉ាងខ្លាំងក្លា។ ការបង្កើនភាពជិតស្និទ្ធផ្នែកសន្តិសុខជាមួយចិន មុខជាជៀសមិនផុតពីការបង្កើត «គំនាបភូមិសាស្ត្រនយោបាយ (Geopolitical Backlash)» ពីសំណាក់សហរដ្ឋអាមេរិក និងលោកខាងលិចឡើយ។ ពួកគេនឹងបង្កើនការសង្ស័យកាន់តែខ្លាំង ជាពិសេសជុំវិញរឿងរ៉ាវមូលដ្ឋានកងទ័ពជើងទឹករាម ដែលអាចរុញច្រានឱ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬដកហូតការអនុគ្រោះពាណិជ្ជកម្មណាមួយ។ ក្រៅពីនេះ វាក៏អាចបង្កើតជាភាពរកាំរកូស ឬការមិនពេញចិត្តក្នុងតំបន់ ពីសំណាក់សមាជិកអាស៊ានមួយចំនួន ដូចជា វៀតណាម ឬហ្វីលីពីន ដែលមានជម្លោះផលប្រយោជន៍ និងបញ្ហាសន្តិសុខសមុទ្រចិនខាងត្បូងជាមួយចិនស្រាប់។

ជារួមនិទានកថានៃភាពជាដៃគូសន្តិសុខកម្ពុជា-ចិន ក្នុងរបត់ថ្មីនេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសិល្បៈនៃការការទូតផ្អែកលើផលប្រយោជន៍ជាក់ស្តែង។ ឱកាសក្នុងការអភិវឌ្ឍ និងការពង្រឹងសន្តិសុខផ្ទៃក្នុងមានទំហំធំធេង ប៉ុន្តែវាក៏ទាមទារឱ្យកម្ពុជាត្រូវតែប្រើប្រាស់នូវយុទ្ធសាស្ត្រការទូតដ៏វៃឆ្លាត និងមានតុល្យភាពបំផុត ដើម្បីធានាថា ខ្លួនអាចទាញយកផលប្រយោជន៍ពីមិត្តដែកថែបផង និងអាចរក្សាបាននូវដង្ហើមសេដ្ឋកិច្ចជាមួយលោកខាងលិច ព្រមទាំងភាពចុះសម្រុងជាមួយដៃគូតំបន់អាស៊ានផង ក្នុងនាមជារដ្ឋអធិបតេយ្យ និងឯករាជ្យមួយ៕