* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក ជីវ ស៊ុនហេង ដឹកនាំកិច្ចប្រជុំក្រុមការងារយុវជន ពិភាក្សាផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ និងចុះពិនិត្យវឌ្ឍនភាពការងារហដ្ឋារចនាសម្ព័ន្ធក្នុងឃុំកំពង់ចិនជើង ស្រុកស្ទោង

27-06-2026 18:34

(ភ្នំពេញ)៖ នារសៀលថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ជីវ ស៊ុនហេង សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ចិនជើង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារយុវជនឃុំកំពង់ចិនជើង ដើម្បីពិភាក្សាអំពីផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។

ថ្លែងក្នុងអង្គប្រជុំនាឱកាសនោះ លោកប្រធានក្រុមការងារ បានគូសបញ្ជាក់ពីតួនាទីដ៏មានសារៈសំខាន់របស់កម្លាំងយុវជន ដែលជាសសរទ្រូង និងជាកម្លាំងចលករដ៏រស់រវើករបស់គណបក្ស ក្នុងការបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាមួយគ្នានេះ លោក ជីវ ស៊ុនហេង បានដឹកនាំការពិភាក្សាយ៉ាងផុសផុល ដើម្បីរៀបចំយុទ្ធសាស្ត្រ និងដាក់ចេញនូវផែនការសកម្មភាពជាក់ស្តែង ឆ្ពោះទៅកាន់ការដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ខាងមុខ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោកប្រធាន និងសហការី បានអញ្ជើញពិសានំបញ្ចុកសាមគ្គីជាមួយយុវជនបក្សឃុំសរុបប្រមាណ ៧០នាក់ ក្នុងបរិយាកាសដ៏ស្និទ្ធស្នាល។ ជំនួបអាហារសាមញ្ញនេះ គឺជាឱកាសដ៏វិសេសវិសាលក្នុងការផ្សារភ្ជាប់ទំនាក់ទំនង ស្វែងយល់ពីសុខទុក្ខ បញ្ហាប្រឈម និងបំណងប្រាថ្នារបស់យុវជន ដើម្បីរួមគ្នាពង្រឹងមនសិការស្នេហ៍ជាតិ និងជំនឿជឿជាក់លើការដឹកនាំរបស់គណបក្ស ក្នុងការបម្រើជាតិ និងប្រជាជន។

នៅរសៀលថ្ងៃដដែល លោក ជីវ ស៊ុនហេង សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ចិនជើង និងសហការី បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារជួសជុល និងឈូសសម្រួលផ្លូវនាងសល្ងាច ប្រវែង ៦០០០ម៉ែត្រ និងការងារស្តារប្រឡាយរងចំនួន ០១ខ្សែ ប្រវែង ២៦០០ម៉ែត្រ ចាប់ពីចំណុចផ្លូវនាងសល្ងាច រហូតដល់អូរក្រពើ ដែលបច្ចុប្បន្នសម្រេចបានលទ្ធផល ១០០% រួចរាល់ហើយ ព្រមទាំងការស្ថាបនាផ្លូវសងខាងប្រឡាយ ដែលមានទទឹងសរុប ២០ម៉ែត្រ ដោយមានការចូលរួមបរិច្ចាគដីធ្លីពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយស្ម័គ្រចិត្តផងដែរ៕