ក្រុមការងារចលនាកសាងសមាជិកគណបក្សមូលដ្ឋានខេត្តកណ្តាល លើកស្លាកគណបក្ស នៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ
27-06-2026 21:17
(កណ្តាល)៖ លោក ស៊ុយ ឆៃលាង ជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សមូលដ្ឋានខេត្តកណ្តាល បានចូលរួមសំណេះសំណាល និងលើកស្លាកគណបក្សប្រជាជនកម្ពុជា នៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នៅក្នុងពិធីសំណេះសំណាល លោក ស៊ុយ ឆៃលាង បានពាំនាំការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា, លោកបណ្ឌិត គុណ ញឹម អនុប្រធានអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះ មូលដ្ឋាន ស្រុកកៀនស្វាយ ផ្តាំផ្ញើសួរសុខទុក្ខពីលោក គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្តាល និងពីលោក នូ សាខន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណបក្សខេត្តកណ្តាល។
ពិធីមានការអញ្ជើញចូលរួមពីលោក សុខ សុវិទ្យា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំឈើទាល, លោក ឯក ផាត អនុប្រធានគណៈកម្មាធិការគណបក្សស្រុកកៀនស្វាយតំណាងលោក ឡូវ សុខសាន ជាប្រធានគណៈកម្មាធិការគណបក្ស លោកស្រី អ៊ុក សឿន ប្រធានគណៈកម្មាធិការគណបក្ស(មេឃុំ ឃុំឈើទាល) និងមានការចូលរួមពីលោក ឃួន សុវណ្ណ អនុ ប្រធានក្រុមចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកណ្តាល, លោក លី ស៊ីផាន់ ជាសមាជិកក្រុមចលនាកសាងសមាជិកគណបក្ស និងទទួលបន្ទុកចុះជួយចលនាកសាងនៅស្រុកកៀនស្វាយ, លោក សាន ផានិត លោក ជា សំណាងលោក សឿន សុផាន់ លោក ហុក រិទ្ធ ជាសមាជិកក្រុមចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្ត ថ្នាក់ដឹកនាំ និងសមាជិកជាច្រើននាក់។
លោក ស៊ុយ ឆៃលាង សូមថ្លែងអំណរគុណដល់វីរកងទ័ព វីរនគរបាល វីរអាវុធហត្ថ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ព្រមទាំងអរគុណដល់នាយទាហាន នាយទាហានរង ពលទាហាន និងនគរបាលគ្រប់រូប ដែលបានបន្តឈរជើងការពារជាតិមាតុភូមិរបស់យើង ធ្វើឲ្យពួកយើងអាចរស់នៅបានប្រកបមុខរបរនិងអាចធ្វើតាមជំនាញរបស់យើងគ្រប់ៗគ្នា។
លោក ស៊ុយ ឆៃលាង លោកបានលើកទឹកចិត្តប្រជាពលរដ្ឋ ដែលជាសមាជិកបក្សថ្មីឱ្យបន្តរួមគ្នាជាកម្លាំងតែមួយជាមួយគណបក្សប្រជាជនកម្ពុជា មានគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែនប្រធានគណបក្សបានដឹកនាំប្រទសមានសន្តិភាពទើបមានអ្វីៗគ្រប់យ៉ាងដូចពេលនេះ។
លោក ស៊ុយ ឆៃលាង បានជម្រាបដល់សមជិកបក្សថ្មីថាគ្មានគណបក្សប្រឆាំងឯណា មករំដោះជាតិ ចេញពីរបបអាវខ្មៅ បនប្រល័យពូជសាសន៍ ប៉ុល ពតឡើយ គឺមានតែឥស្សរជន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានរំដោះប្រទេសជាតិ ចេញពីរបបវាលពិឃាត និងបានកសាងប្រទេសកម្ពុជាពីបាតដៃទទេ រហូតធ្វើឱ្យប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យរីកចម្រើនដូចពេលបច្ចុប្បន្ននេះ។
លោក ស៊ុយ ឆៃលាង ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាបន្តទៀតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ខាងមុខ ដើម្បីឱ្យក្លាយជាសកម្មជនរបស់គណបក្ស ជាអ្នកជួយឃោសនាគោលនយោបាយជូនគណបក្សដល់មូលដ្ឋាន បានក្លាយមនុស្សរបស់គណបក្សនៅជាមួយជឿជាក់ ការពារគណបក្សគ្រប់កាលៈទេសៈ ជួយបម្រើគ្នា ចែករំលែក សម្រាលទុក្ខគ្នាទៅវិញទៅមក ធ្វើជាសាក្សីគ្រប់ពេលសម្រាប់គណបក្សយើង គឺបង្ហាញពីសេចក្តីជំនឿ សេចក្តីស្រឡាញ់ ជួយពង្រឹងគ្នាទៅវិញទៅមក ប្រកបដោយភាតរភាព ផ្តល់ការរាប់អានការស្រឡាញ់គ្នាទៅវិញទៅមករវាងសមាជិក និងសមាជិក នៃគណបក្សប្រជាជនកម្ពុជា ជាមួយនឹងថ្នាក់ដឹកនាំនៅមូលដ្ឋានមានមេបក្សភូមិ មេបក្សឃុំ និងថ្នាក់ដឹកនាំគណបក្សស្រុកកៀនស្វាយ។
លោក ស៊ុយ ឆៃលាង បានបញ្ជាក់ថា ព្រោះយើងបានមកចូលក្នុងជំរំទេវតា គឺគណបក្សប្រជាជនកម្ពុជា នៅក្នុងមូលដ្ឋានឃុំឈើទាល មានន័យថាយើងក្លាយជាកូនចៅ ជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជា គឺយើងមានគោបំណងតែមួយ យើងមកចូលគណបក្សអស់ពីបេះដូងដែលយើងស្រឡាញ់ ជឿទុកចិត្តលើសម្តេចទាំងទ្វេរ គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត គឺយើងនឹងទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧។
លោក ស៊ុយ ឆៃលាង បានលើកឡើងថា ជាសមាជិក សមាជិកានៃគណបក្សរៀនគិតមាន ២យ៉ាង៖
ទី(១) រៀនគិតត្រូវបើយើងគិតត្រូវ មានន័យថា យើងកុំជឿលើកាឃោសនាអ្នកដទៃ ក្រុមជ្រុលនិយមណាមួយក្តាប់តូចដែលមិនបានជួយផលចំណេញខាងសេដ្ឋកិច្ចដល់ប្រទេសជាតិ មិនដែលគិតពីគូពីការងារជូនប្រជាពលរដ្ឋ នៅពេលនេះគឺមានតែថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ តែងតែគិតគូរពីសុខទុក្ខរបស់ពួកយើង ឈប់ចាញ់កលល្បិចលួងលោមរបស់មេគណបក្សប្រឆាំង មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ជួយកសាងជាតិមាតុភូមិឱ្យរុងរឿង និងរក្សាបាននូវសន្តិភាព។
ទី(២) រៀនពីចំណុចខ្លាំង ចំណុចខ្សោយ ពីអ្នកដទៃជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងកសាងអនុភាពរបស់របស់ខ្លួន មានន័យថាយើងចេះជួយធ្វើបន្តសកម្មភាពណាដែលត្រឹមត្រូវជូនគណបក្ស ធ្វើជាសមាជិក សមាជិកាដ៏គំរូល្អក្នុងមូលដ្ឋានរបស់ខ្លួន នៅតាមមូលដ្ឋានដែលយើងកំពុងរស់នៅ។
លោក ស៊ុយ ឆៃលាង ក៏បានស្នើឱ្យបន្តផ្សព្វផ្សាយដល់បងប្អូន មានអាយុ១៨ឡើងទៅ ដែលមិនទាន់បានដាក់ពាក្យចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា សូមអញ្ជើញស្វាគមន៍ពួកគាត់បានដាក់ពាក្យចូលជាមួយគណបក្ស និងក្លាយជាសមាជិកពេញសិទ្ធិនេះជាគោលបំណងរបស់យើងគ្រប់ៗគ្នា។
លោកក៏បានបង្ហាញអំពីយុទ្ធសាស្រ្តអាទិភាពចម្បងៗរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចមានចក្ខុវិស័យបានចំណូលកំរិតមធ្យមនៅឆ្នាំ២០៣០ និងចំណូលកំរិតខ្ពស់នៅឆ្នាំ២០៥០ មានបាវចនា៥ គឺ(១) កំណើន Growth (២) ការងារ Work or employment (៣) សមធម៌ Equity (៤) ប្រសិទ្ធិភាព efficiency និង(៥) ចីរភាព Sustainability និងបានកំណត់យក អាទិភាពគន្លឹះ ៥មនុស្ស ផ្លូវ ទឹក អគ្គីនី(ភ្លើង) និង បច្ចេកទេសវិទ្យាឌីជីថល ព្រមទាំងបានធ្វើការបង្ហាញអំពីមូលធនមនុស្ស ដើម្បីកម្ពុជាឆ្ពោះទៅបន្តភាពរីកចម្រើន និងការអភិវឌ្ឍដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
លោក ស៊ុយ ឆៃលាង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ត្រូវមានជំនឿជឿជាក់ និងទុកចិត្តលើរាជរដ្ឋាភិបាលជាមួយរួមសាមគ្គីជាធ្លុងមួយរាជរដ្ឋាភិបាល ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាពជាតិ (Our National Sovereignty) ដោះស្រាយដោយសន្តិវិធីតាមយន្តការការទូត និងទ្វេភាគីជាមួយប្រទេសថៃ។ «យើងខ្ញុំស្រលាញ់ និងចង់បានសន្តិភាព យើងខ្ញុំចង់បានប្រទេសអ្នកជិតខាងល្អ យើងខ្ញុំស្អប់ខ្ពើមសង្រ្គាមយើងខ្ញុំទាំងអស់គ្នាចង់បានសន្តិភាព»។
លោក ស៊ុយ ឆៃលាង បានចែករំលែកដល់យុវជនអំពីច្បាប់ស្តីពីកាត្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិដែលជាកាត្វកិច្ចចាំចាប់ និងជាកិត្តិយសដ៏មហាធំធេងរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបៗ និងជាមូលដ្ឋានគ្រឹះនៃប្រភពកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងមានវិន័យចេះស្រឡាញ់ទឹកដី ការពារទឹកដីដែលជាតម្រូវការរបស់ប្រទេសជាតិ «យើងអាចសួរខ្លួនថា តើយើងអាចជួយអ្វីខ្លះដល់ប្រទេសជាតិ ជាជាងរងចាំជាតិជួយយើង? ខ្ញុំជាយុវជន តើខ្ញុំអាចធ្វើអ្វីបានខ្លះសម្រាប់ប្រទេសជាតិខ្ញុំ»។
លោក ស៊ុយ ឆៃលាង បានបន្តថា ការបណ្តុះផ្នត់គំនិតស្រឡាញ់ជាតិ គឺតាមដានព្រឹត្តិការណ៍សង្គមស្ថានការណ៍ នៃការវិវត្តក្នុងសង្គមចូលរួមចំណែកដោះស្រាយបញ្ហាសង្គម និងអភិវឌ្ឍន៍សង្គមតាមរយៈការបរិច្ចាគកម្លាំងកាយកម្លាំងចិត្តប្រាជ្ញា ឬទ្រព្យសម្បត្តិផ្សេងៗទៅតាមអ្វីដែលអ្នកអាចធ្វើបានដើម្បីសង្គមជាតិ។
លោក ស៊ុយ ឆៃលាង គូសបញ្ជាក់ថា ធ្វើការស្ម័គ្រចិត្តជួយសង្គម គឺយកពេលទំនេរ ឬឆ្លៀតពេលខ្លះ ដើម្បីធ្វើកិច្ចការស្ម័គ្រចិត្តជួយ អភិវឌ្ឍន៍សង្គមជាតិដូចជា៖ ការសម្អាតទីធ្លាសាធារណៈ មិនចោសំរាមពាសកាល ចូលរួមការដាំកូនឈើ ជួយមនុស្សមានវិបត្តិ ជួយមនុស្សចាស់ ឬជួយបណ្តុះបណ្តាលចែករំលែកចំណេះដឹងនិងបទពិសោធន៍ទៅដល់អ្នកដទៃ។ល។
បញ្ចេញទស្សនៈផ្ទាល់ខ្លួន គឺចូលរួមចំណែកបញ្ចេញទស្សនៈ គំនិត និងយោបល់ប្រកបដោយសេចក្តីថ្លៃថ្នូរដោយគុណធម៌ មិន លំអៀង និងក្នុងន័យអប់រំ ដើម្បីស្ថាបនាដល់ពលរដ្ឋ យុវជន សិស្ស និស្សិត និងថ្នាក់ដឹកនាំ នានាដើម្បីរៀនសូត្រ ត្រិះរិះ អភិវឌ្ឍន៍ខ្លួន និងសង្គមជាតិ៕




















