* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ACU រកឃើញភាពមិនប្រក្រតី ១១ករណី ក្នុងការដាក់ពាក្យប្រឡងវិជ្ជាជីវៈមេធាវីជំនាន់ទី២១ ចំនួន៥រូប ខណៈសំណុំរឿងត្រូវបញ្ជូនទៅកាន់តុលាការ
* លើសពីអ្នកបកប្រែភាសាចិន បុគ្គល ហ៊ុន លីស្រៀង! ត្រូវ ACU បញ្ជូនទៅតុលាការ ពីបទសមគំនិតករណី Online Scams និងសម្អាតប្រាក់ ក្នុងសំណុំរឿងមេឃុំព្រែកខ្សាច់ រៀម រុំ
* ភ្លៀងធ្លាក់ជួយពន្លត់ភ្លើងឆេះព្រៃនៅឥណ្ឌូណេស៉ី ប៉ុន្តែអាជ្ញាធរព្រមានពីលទ្ធភាពនៃការឆាបឆេះឡើងវិញ
* Fresh Exclusive: ពីសកម្មភាព «ប្លន់ប្រាសាទខ្មែរ» ដល់ការយកវត្ថុបុរាណ៖ តើច្បាប់ជាតិរបស់ថៃ អាចកំណត់អធិបតេយ្យភាពលើទឹកដីខ្មែរបានដែរឬទេ? 
* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាប្រឹក្សាយោបល់សិក្សាធិការ នៃវិទ្យាស្ថានសិក្សាអន្តរជាតិនៃក្រុងស៊ាងហៃ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយ ព្រះមហាក្សត្រនៃកម្ពុជា នៅក្នុងឱកាសនៃព្រះរាជពិធី ដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក កែវ រតនៈ បង្ហាញចក្ខុវិស័យអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ឱ្យក្លាយជាមជ្ឈមណ្ឌលថាមពលស្អាត និងតំបន់សេដ្ឋកិច្ចទំនើប ក្នុងពិធីជួបសំណេះសំណាលជាមួយអាជីវករ ជាង២ពាន់នាក់

27-06-2026 21:43

(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានសម្តេចតេជោក្រគរ, លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល និងបញ្ជ្រាបផ្សព្វផ្សាយអំពីការអភិវឌ្ឍន៍ និងចក្ខុវិស័យខេត្តពោធិ៍សាត់ក្នុងថ្ងៃខាងមុខ ក្រោមម្លប់សន្តិភាព ជាមួយបងប្អូនអាជីវករមកពីបណ្តាផ្សារនានា ទូទាំងក្រុង-ស្រុកក្នុងខេត្ត (លើកលែងស្រុកវាលវែង) សរុបប្រមាណ ២,៣៥០នាក់។

ក្នុងពិធីដ៏មានអត្ថន័យនេះ មានការចូលរួមពី លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត, លោកបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ ក្រសួងរ៉ែ និងថាមពល, លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ព្រមទាំងលោក លោកស្រី ជាក្រុមការងារចុះជួយតាមបណ្តាស្រុកក្រុង-ឃុំសង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត។

មុននឹងចូលរួមពិធីសំណេះសំណាល បងប្អូនអាជីវករបានចុះទស្សនកិច្ចជាក់ស្តែង នៅតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ដោយបានឃើញផ្ទាល់នូវខ្សែច្រវ៉ាក់ផលិតកម្ម នៃរោងចក្រដំឡើងរថយន្ត Ford របស់សហរដ្ឋអាមេរិក, រោងចក្រផលិតត្រង់ស្វូរ (Topic និង Emax), រោងចក្រគ្រឿងបង្គុំអេឡិចត្រូនិច Minebea និងស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ (Solar Farm) ដ៏ទំនើប។

លោក កែវ រតនៈ បានថ្លែងដោយក្តីមោទនភាពថា ការអញ្ជើញបងប្អូនអាជីវករមកកាន់ពហុកីឡដ្ឋានសម្តេចតេជោក្រគរនាពេលនេះ គឺដើម្បីរួមគ្នា «បើកឆាក» ទីតាំងដ៏មានសក្តានុពលនេះ ដែលទើបនឹងសាងសង់រួច។

លោកបានលើកឡើងថា៖ «បងប្អូនអាជីវករទាំងអស់ គឺជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចខេត្ត។ រាល់សមិទ្ធផលដែលកើតឡើងនាពេលនេះ មិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែវាជាផ្លែផ្កានៃសន្តិភាព និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។ ដូច្នេះការរួបរួមគ្នាជាកម្លាំងមហាសាមគ្គី ដើម្បីគាំទ្រការអភិវឌ្ឍ និងគាំទ្រគណបក្សប្រជាជនកម្ពុជា គឺស្មើនឹងការបោះឆ្នោតដើម្បីការពារសមិទ្ធិផល និងអនាគតរបស់ខ្លួនឯងផងដែរ»។

ក្នុងឱកាសនោះ លោកបានផ្តាំផ្ញើដល់អាជីវករឱ្យចូលរួមថែរក្សាអនាម័យក្នុងផ្សារ ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចលនាដាំដើមឈើឱ្យបានយ៉ាងតិចម្នាក់មួយដើមក្នុងមួយឆ្នាំ ដើម្បីសម្រេចបំណងប្រាថ្នាក្នុងការដាំដើមឈើឱ្យបានគ្រប់ក្រុង-ស្រុក ជាពិសេសតាមដងផ្លូវជាតិលេខ៥។ លោកក៏បានគាំទ្រគោលការណ៍មិនអនុញ្ញាតឱ្យបើកផ្សារថ្មីបន្ថែមពីលើផ្សារដែលមានស្រាប់ ដែលអាចប៉ះពាល់ដល់អាជីវកម្មបងប្អូន ប៉ុន្តែនឹងផ្តោតលើការបំពេញបន្ថែមនូវអ្វីដែលបងប្អូននៅខ្វះខាត។

លោកបានរំលឹកពីប្រវត្តិទីតាំងវាលយន្តហោះសម្តេចយស ដែលពីមុនបម្រើការងារយោធា និងដឹកជញ្ជូនស្បៀង មកជាទីតាំងទាក់ទាញវិនិយោគិននាពេលបច្ចុប្បន្ន។ ទីតាំងនេះនឹងក្លាយជាកន្លែងដែលមានភាពទំនើប រួមមាន ស្ថានីយ៍សាករថយន្តអគ្គិសនីល្បឿនលឿន និងផ្សារទំនើបដែលស្ថិតនៅក្បែរតំបន់សេដ្ឋកិច្ចពិសេស។

លោក កែវ រតនៈ បានគូសបញ្ជាក់យ៉ាងមុតមាំថា បច្ចុប្បន្ន ខេត្តពោធិ៍សាត់ បានក្លាយជាទីតាំងផលិតថាមពលស្អាតធំបំផុតក្នុងតំបន់អាស៊ី ហើយនៅឆ្នាំ២០២៧ខាងមុខនេះ យើងនឹងសម្រេចឱ្យបាននូវសមត្ថភាពផលិតថាមពលស្អាត កើនឡើងដល់១,១០០មេហ្កាវ៉ាត់ ដែលនេះជាមោទនភាពដ៏ធំធេងរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នាផងដែរ៕