* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

World Cup 2026៖ កូរ៉េខាងត្បូង ស្កុតឡេន អ៉ីរ៉ង់ និងអ៊ុយរូហ្គាយ បានត្រឹមខកចិត្ត ក្នុងនាមក្រុមលេខ៣ មិនសូវល្អ

28-06-2026 12:59

(បរទេស)៖ ប្រទេសស្ថិតនៅអាស៊ី កូរ៉េខាងត្បូង និងអ៉ីរ៉ង់ រួមទាំងស្កុតឡេន នៅអឺរ៉ុប និងអ៊ុយរូហ្គាយ មកពីតំបន់អាមេរិក ឡាទីន បានត្រឹមខកចិត្ត និងហាលអាវត្រឡប់ទៅផ្ទះវិញ ដ្បិតស្ថិតនៅក្រៅលេខ៣ ល្អទាំង ៨ក្រុម ក្នុងការជ្រើសរើសឡើងទៅវគ្គ ៣២ក្រុមនៃ World Cup 2026។

ទាំង ៤ក្រុមនេះសុទ្ធតែរកបាន ៣ពិន្ទុដូចគ្នាតាមពូលរៀងៗខ្លួនរបស់ពួកគេ ក្រោយបញ្ចប់ ៣ប្រកួតសន្សំពិន្ទុក្នុងពូលរួចមក និងស្ថិតនៅក្រៅតំបន់កៅអីវគ្គចាញ់-ធ្លាក់ ៣២ក្រុមផងដែរ បើធៀបនឹងលេខ៣ ល្អផ្សេងៗទៀតទាំង ១២ពូល គ្រាដែលក្រុមលេខ១-២ ឡើងវគ្គ ៣២ក្រុមស្វ័យប្រវតិ្តនោះ។

នេះមានន័យថា កូរ៉េខាងត្បូង ដែលបើកឆាកវាយបកឈ្នះសាធារណរដ្ឋឆេក ២-១ មុនមកចាញ់ម្ចាស់ផ្ទះមិចស៊ិក ១-០ និងចុងក្រោយចាញ់អាហ្រ្វិកខាងត្បូង ១-០ ដែរនោះមាន ៣ពិន្ទុឈរនៅលេខ៣ ពូល A ខណៈអ៉ីរ៉ង់ មាន ៣ពិន្ទុឈរលេខ៣ ពូល G បន្ទាប់ពីលេងស្មើទាំង ៣ប្រកួតតែម្តង មិនជំពាក់គ្រាប់បាល់។

ពួកគេមិនអាចចូលរួមជាមួយជប៉ុន និងអូស្រ្តាលី ក្នុងនាមក្រុមលេងតំណាងទ្វីបអាស៊ីតែ ២គត់ ដើម្បីឈានទៅវគ្គ ៣២ក្រុមជាបន្តទៀតបានឡើយនៅ World Cup ជំនាន់ទី២៣ នេះ។

ចំណែកឯក្រុមលេខ៣ ល្អទាំង ៨ប្រទេសដែលត្រូវបានជ្រើសរើសទៅបំពេញវគ្គ ៣២ក្រុមចុងក្រោយរួមមាន កុងហ្គោ ដែលលេងស្មើ ១-១ ទល់នឹងក្រុមខ្លាំងព័រទុយហ្គាល់ ឈរលេខ១ មាន ៤ពិន្ទុ និងបន្តបន្ទាប់មាន ស៊ុយអែត ហ្គាណា អេក្វាទ័រ បូស្នី អាល់ហ្សេរី ប៉ារ៉ាហ្គាយ ដែលមាន ៤ពិន្ទុដូចគ្នា ដ្បិតសេណេហ្គាល់ មានតែ ៣ពិន្ទុ ប៉ុន្តែនៅសល់គ្រាប់បាល់ចំណេញ ២គ្រាប់៕