* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

World Cup 2026៖ កាលបរិច្ឆេទ និងគូប្រកួតវគ្គ ៣២ក្រុម ខណៈជប៉ុន ប៉ះប្រេស៊ីល លេងម៉ោង ១២យប់ស្អែក

28-06-2026 13:32

(បរទេស)៖ វគ្គចាញ់-ធ្លាក់ ៣២ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក FIFA World Cup 2026 ដោយមានសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ធ្វើម្ចាស់ផ្ទះរួមគ្នានោះ ត្រូវបានរកឃើញអស់ហើយ ក្រោយដំណើរការ ប្រកួតសន្សំពិន្ទុតាមពូលទាំង ១២ពូល (A-L) ចាប់ពីថ្ងៃទី១១-២៨ ខែមិថុនា។

ក្រុមទាំង ៤៨ប្រទេស មកពី ៦តំបន់ដែលជាសមាជិករបស់សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA មានតែតំបន់អូសេអានី ១គត់ដែលពុំមានវត្តមានក្រុមឆ្លងទៅវគ្គ ៣២ក្រុម នៅពេលណូវែលហ្សេឡង់ឈរបាតតារាងប្រចាំពូល G ដោយមានប៊ែលហ្សិក និងអេសហ្ស៊ីប ឡើងវគ្គបន្ត ហើយអ៉ីរ៉ង់ឈរលេខ៣ ក៏ត្រូវត្រឡប់មកផ្ទះវិញដែរ។

ក្នុងវគ្គ ៣២ក្រុមនោះដែរ តំបន់អាស៊ីដែលមាន ៩ប្រទេសលេងជុំចុងក្រោយមាន ជប៉ុន និងអូស្រ្តាលី ឡើងវគ្គបន្ត រួមទាំងម្ចាស់ផ្ទះទាំង៣ អាមេរិក មិចស៊ិក និងកាណាដា ចូលរួមជាមួយ ៥ក្រុមមកពីតំបន់អាមេរិកឡាទីន អេក្វាទ័រ ប៉ារ៉ាហ្គាយ កូឡុំប៊ី ប្រេស៊ីល និងម្ចាស់ការពារតំណែងជើងឯក អាហ្សង់ទីន។

តំបន់អាហ្រ្វិកមានដល់ទៅ ៩ក្រុមឯណោះរួមមាន អាហ្រ្វិកខាងត្បូង ម៉ារ៉ុក សេណេហ្គាល់ កូដឌីវ័រ កុងហ្គោ កាប់វ៉េ អេហ្ស៊ីប អាល់ហ្សេរី និងហ្គាណា និងទ្វីបអឺរ៉ុបមាន អាល្លឺម៉ង់ បារាំង ស៊ុយអែត ហូឡង់ ព័រទុយហ្គាល់ ក្រូអាត អេស្ប៉ាញ អូទ្រីស បូស្នី ប៊ែលហ្ស៊ិក ន័រវេស ស្វីស និងអង់គ្លេស។

អាល្លឺម៉ង់ ប៉ះ ប៉ារ៉ាហ្គាយ ថ្ងៃទី២៩-មិថុនា
បារាំង ប៉ះ ស៊ុយអែត ថ្ងៃទី៣០-មិថុនា
កាណាដា ប៉ះ អាហ្រ្វិកខាងត្បូង ថ្ងៃទី២៨-មិថុនា
ហូឡង់ ប៉ះ ម៉ារ៉ុក ថ្ងៃទី២៩-មិថុនា
ព័រទុយហ្គាល់ ប៉ះ ក្រូអាត ថ្ងៃទី០២-កក្កដា
អេស្ប៉ាញ ប៉ះ អូទ្រីស ថ្ងៃទី០២-កក្កដា
អាមេរិក ប៉ះ បូស្នី ថ្ងៃទី០១-កក្កដា
ប៊ែលហ្ស៊ិក ប៉ះ សេណេហ្គាល់ ថ្ងៃទី០១-កក្កដា
ប្រេស៊ីល ប៉ះ ជប៉ុន ថ្ងៃទី២៩-កក្កដា
កូដឌីវ័រ ប៉ះ ន័រវេស ថ្ងៃទី៣០-មិថុនា
មិចស៊ិក ប៉ះ អេក្វាទ័រ ថ្ងៃទី៣០-មិថុនា
អង់គ្លេស ប៉ះ កុងហ្គោ ថ្ងៃទី០១-កក្កដា
អាហ្សង់ទីន ប៉ះ កាប់វ៉េ ថ្ងៃទី០៣-កក្កដា
អូស្តា្រលី ប៉ះ អេហ្ស៊ីប ថ្ងៃទី០៣-កក្កដា
ស្វីស ប៉ះ អាល់ហ្សេរី ថ្ងៃទី០២-កក្កដា
កូឡុំប៊ី ប៉ះ ហ្គាណា ថ្ងៃទី០៣-កក្កដា៕