* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ផាង វី ដឹកនាំក្រុមការងារចុះពិនិត្យការដំឡើងស្លាកគណបក្ស អំពូលសូឡាបំភ្លឺផ្លូវ និងជួបសំណេះសំណាលជាមួយអាជីវករផ្សារហប់ ក្នុងភូមិសាស្ដ្រឃុំទ្រា ស្រុកស្ទោង

28-06-2026 14:19

(កំពង់ធំ)៖ លោក ផាង វី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំទ្រា ក្នុងនាមតំណាងលោក ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង នារសៀលថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះពិនិត្យការដំឡើងស្លាកគណបក្សប្រជាជនកម្ពុជា និងប្រព័ន្ធភ្លើងសូឡាបំភ្លឺផ្លូវ ស្ថិតក្នុងមូលដ្ឋានឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោកប្រធានក្រុមការងារ បានបញ្ជាក់ថា ស្លាកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ៣២ ស្លាក ប្រព័ន្ធភ្លើងសូឡាបំភ្លឺផ្លូវសាធារណៈ ចំនួន ១៤០ ដើម និង កង់ចំនួន ២គ្រឿង គឺជាអំណោយលោករដ្ឋមន្ដ្រី ថោ ជេដ្ឋា។ សមិទ្ធផលថ្មីដ៏ស្រស់ស្អាតនេះ អាចលេចចេញជារូបរាងឡើងបាន គឺដោយសារមានការសម្របសម្រួល យកចិត្តទុកដាក់ និងការដឹកនាំការដំឡើងផ្ទាល់ពីសំណាក់ក្រុមការងារចុះជួយមូលដ្ឋានឃុំទ្រា។

សកម្មភាពចុះបំពេញការងារនាពេលនេះ គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការទទួលខុសត្រូវខ្ពស់របស់ក្រុមការងារ ក្នុងការលើកកម្ពស់សោភ័ណភាពមូលដ្ឋាន ក៏ដូចជាការផ្សព្វផ្សាយអត្តសញ្ញាណរបស់គណបក្ស ឱ្យកាន់តែស្ថិតនៅកៀកជាប់ជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច។

ទន្ទឹមនឹងនេះ លោក ផាង វី និងក្រុមការងារ ក៏បានឆ្លៀតឱកាសជួបសំណេះសំណាលជាមួយសមាជិកបក្ស និងអាជីវករផ្សារហប់ ដោយបានបញ្ជាក់ថា អំពូលសូឡាទាំងនេះនឹងជួយសម្រួលដល់ការធ្វើដំណើរ ការលក់ដូរ ក៏ដូចជាការលើកកម្ពស់សន្តិសុខក្នុងមូលដ្ឋានផងដែរ។ ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋ និងអាជីវករ បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារ ដែលតែងតែគិតគូរពីសុខទុក្ខ និងការអភិវឌ្ឍនៅក្នុងឃុំ៕