* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន និងលោក ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំប្រចាំខែមិថុនារបស់គណបក្សខេត្តកំពង់ស្ពឺ និងអបអរខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

28-06-2026 14:23

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ដ្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងលោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានកិត្តិយសក្រុមការងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមិថុនា និងលើកទិសដៅបន្ដសម្រាប់ខែកក្កដា របស់គណបក្សខេត្តកំពង់ស្ពឺ នៅមន្ទីរគណបក្សខេត្តកំពង់ស្ពឺ។

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់អនុប្រធាន សមាជិក សមាជិកា ក្រុមការងាចុះជួយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំគណបក្សចុះមូលដ្ឋានគ្រប់ជាន់ថ្នាក់ សរុបប្រមាណ៤៥០នាក់។

ជាកិច្ចចាប់ផ្ដើម លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ​ សមាជិកគណៈកម្មាធិការកណ្ដាល និងប្រធានគណ:កម្មាធិការគណបក្ស ខេត្ត​កំពង់ស្ពឺ បានឡើងថ្លែងរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងារសម្រេចបាន និងសភាពការណ៍ទូទៅរបស់ខេត្ត ព្រមទាំងបានពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីនយោបាយលិខិតបទដ្ឋាន និងសេចក្ដីណែនាំនានារបស់ថ្នាក់កណ្ដាលក្នុងខែមិថុនាកន្លងមក។

បន្ទាប់ពីបានស្តាប់របាយការណ៍ លោក ហ៊ុន ម៉ានី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារគណបក្ស និងគណៈកម្មាធិការគណបក្សមូលដ្ឋានគ្រប់ជាន់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់ថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់គណបក្ស ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តភារកិច្ច។ បន្តយកចិត្តទុកដាក់ និងពង្រឹងការអនុវត្តនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព តាមរយៈការដាក់ចេញវិធានការបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ការប្រយុទ្ធប្រឆាំងនឹងក្រុមក្មេងទំនើង ព្រមទាំងការបង្ក្រាប និងលុបបំបាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោក ហ៊ុន ម៉ានី បានយកឱកាសនៃកិច្ចប្រជុំ ដើម្បីអបអរសាទរខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្ស ដែលបានឆ្លុះបញ្ចាំងពីសកម្មភាព ការដឹកនាំ និងការរួមចំណែករបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរក្សាសុខសន្តិភាព ស្ថិរភាព និងសាមគ្គីភាពជាតិ៕