* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អ្នកតំណាងរាស្ដ្រមណ្ឌលភ្នំពេញ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ជំរុញដល់សមាជិបក្ស ត្រូវពង្រីកសមត្ថភាពការងារ និងពង្រឹងសា្មរតី បម្រើ និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសគ្រួសារវីរកងទ័ព

28-06-2026 14:29

(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង អ្នកតំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ បានបន្ដជំរុញលើកទឹកចិត្ដដល់សមាជិកគណបក្ស ត្រូវខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយការយកចិត្ដទុកដាក់ខ្ពស់ បើមានបញ្ហាអ្វីត្រូវសាមគ្គីគ្នារកដំណោះស្រាយ ពិសេសត្រូវបន្ដរក្សាភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្រ្ដាចារ្យ ក្នុងឱកាសសំណេះសំណាលជាមួយប្រធាន អនុប្រធាន ជំនួយការ និងប្រធាន អនុប្រធានអនុសាខាបក្ស ព្រមទាំងប្រធានក្រុមបក្ស ក្នុងភូមិទំនប់ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨មិថុនា ឆ្នាំ ១៩៥១- ២៨មិថុនា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សសង្កាត់ភ្នំពេញថ្មី។

អ្នកតំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញបានថ្លែងបានថ្លែងទៀតថា ជំនួបក្នុងថ្ងៃនេះ គឺជាជំនួបមួយដ៏មានសារៈសំខាន់ ដើម្បីផ្សព្វផ្សាយបន្ដនៃសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ជូនសមាជិកបក្ស។

«នាឱកាសនេះខ្ញុំក៏សូមឱ្យសមាជិកបក្សយើងទាំងអស់ ត្រូវពង្រីកសមត្ថភាព និងពង្រឹងសា្មរតី ក្នុងការបម្រើ និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋយើងឱ្យទាន់ពេលវេលា ក្រៅពីផ្ដល់សុវត្ថិភាពក្នុងភូមិឃុំ យើងត្រូវតែចុះស្វែងយល់ពីបញ្ហាផ្សេងៗទៀតដែលប្រជាជនយើងជួបប្រទះ ជាពិសេលើបញ្ហាសុខុមាលភាពរបស់ពួកគាត់ ។លើសពីនោះគឺក្រុមគ្រួសារវីរកងទ័ពយើងដែលរស់នៅក្នុងមូលដ្ឋានយើង ត្រូវផ្ដល់ភាពកក់ក្ដៅជូនគាត់ កុំឱ្យមានភាពចន្លោះ»។

លោកសាស្ដ្រាចារ្យក៏បានថ្លែងអំណរគុណដល់សមាជិក សមាជិកបក្សទាំងអស់ ដែលកន្លងមកនេះ បានខិតខំបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ តែទោះជាយ៉ាងណាលោកសាស្ដ្រាចារ្យ នៅតែណែនាំ និងផ្ដល់អនុសាសន៍គន្លឹះបន្ថែមទៀត ដើម្បីបន្ដទទួលបានការជឿទុកចិត្ដពីប្រជាជននៅក្នុងមូលដ្ឋាន៕