* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពជាក់ស្តែងរបស់កងទ័ពកងដឹកជញ្ជូន ដែលកំពុងប្រចាំការនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ

28-06-2026 15:00

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ បានលើកឡើងថា មនសិការស្នេហាជាតិ មិនមែនគ្រាន់តែជាពាក្យស្លោកប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសកម្មភាពជាក់ស្តែងដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈ «ការគិតគូរដិតដល់ចំពោះជីវភាព និងសុខទុក្ខរបស់យោធិនគ្រប់រូប» មិនថាពួកគាត់កំពុងបំពេញភារកិច្ចនៅសមរភូមិមុខដ៏លំបាក ឬនៅជួរក្រោយឡើយ។ សម្រាប់លោកមេបញ្ជាការ គ្រប់យុទ្ធជនទាំងអស់សុទ្ធតែជា «កូនចៅ និងជាបេះដូងរបស់ជាតិ» ដែលត្រូវតែយកចិត្តទុកដាក់ស្មើៗគ្នា។

ក្នុងដំណើរចុះសមរភូមិមុខដោយផ្ទាល់ នាពេលនេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពជាក់ស្តែងរបស់បងប្អូនកងទ័ពកងដឹកជញ្ជូន ដែលកំពុងប្រចាំការនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ភាពស្និទ្ធស្នាល ការដើរចាប់ដៃសួរសុខទុក្ខម្នាក់ៗ និងការផ្តល់នូវការលើកទឹកចិត្តទាំងផ្លូវកាយ និងផ្លូវចិត្ត គឺជានិមិត្តរូបនៃភាពជាអ្នកដឹកនាំដែលពោរពេញដោយក្តីមេត្តាធម៌។

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន តែងតែរំលឹកជានិច្ចថា «សុខទុក្ខរបស់យុទ្ធជននៅជួរមុខ ក៏ជាសុខទុក្ខរបស់មេបញ្ជាការនៅជួរក្រោយ។ ការលះបង់របស់បងប្អូនកងទ័ព ដើម្បីបូរណភាពទឹកដី គឺមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយអង្គភាពនឹងមិនឱ្យបងប្អូនត្រូវឯកោ ឬខ្វះខាតឡើយ»។

នេះគឺជាមនសិការស្នេហាជាតិដ៏ពិតប្រាកដ ដែលមិនត្រឹមតែបំផុសស្មារតីឱ្យយុទ្ធជននៅជួរមុខមានចិត្តក្លាហានការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យបងប្អូនកងទ័ពនៅជួរក្រោយ មានមោទនភាព និងភាពកក់ក្តៅយ៉ាងខ្លាំង ក្នុងការរួមគ្នាជួយជ្រោមជ្រែងកងពលតូចដឹកជញ្ជូនលេខ៩៩ ឱ្យក្លាយជាអង្គភាពដ៏រឹងមាំ និងមានសាមគ្គីភាពផ្ទៃក្នុង។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ មេបញ្ជាការ ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភទៅប្រគល់ជូនដល់ដៃយុទ្ធជនម្នាក់ៗ នេះគឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់បំផុត និងស្មារតីរួមសុខរួមទុក្ខរបស់លោកមេបញ្ជាការ។ ភាពកក់ក្តៅ និងការគិតគូរដ៏ថ្លៃថ្លានេះ បានបំផុសស្មារតីសាមគ្គីភាព និងផ្តល់កម្លាំងចិត្តយ៉ាងធំធេងដល់កងទ័ពជួរមុខ ឱ្យកាន់តែមានចិត្តមោះមុត ឈរជើងការពារបន្ទាត់ព្រំដែនមាតុភូមិដោយសេចក្តីអង់អាចក្លាហានបំផុត៕