* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ព្រោះអត់ផ្លូវអ្នកភូមិសង្វាត ជួបការលំបាក និងដាច់បាយព្រោះការ ធ្វើដំណើរ យូរឆ្នាំមកហើយ, លោកអ្នកឧកញ៉ា ទ្រី ភាព ចូលខ្លួនបញ្ចប់បញ្ហា

28-06-2026 15:19

(កំពង់ធំ)៖ ចម្ងាយផ្លូវត្រឹម៥គីឡូម៉ែត្រប៉ុណ្ណោះ តែបានធ្វើឱ្យប្រជាពលរដ្ឋក្នុង ភូមិ សង្វាត ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ត្រូវចំណាយពេលវេលារាប់ ម៉ោងក្នុងការធ្វើដំណើរទៅស្រែចម្ការ ហើយពេលខ្លះត្រូវដាច់បាយថែមទៀតផង។

ការលំបាកនោះកើតមានទាំងក្នុងរដូវប្រាំង និងរដូវវស្សា។ ខែប្រាំងជាប់ខ្សាច់ រីឯខែ វស្សាជាប់ផុងដោយភក់។ បើតាមប្រជាពលរដ្ឋក្នុងភូមិ បានអះអាងថា ពេលធ្វើ ដំណើរម្តងៗត្រូវចំណាយពេលរាប់ម៉ោង។

ក្តីលំបាករាប់ឆ្នាំព្រោះផ្លូវធ្វើដំណើររបស់អ្នកភូមិសង្វាត ត្រូវបានបញ្ចប់ហើយ។ ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចាត់តាំង ឱ្យ ចុះពង្រឹងការងារនៅស្រុកប្រាសាទបល្ល័ង្ក លោកអ្នកឧកញ៉ា ទ្រី ភាព បានយក ចិត្ត ទុក ដាក់ដោះស្រាយលើបញ្ហាលំបាកទាំងឡាយប្រជាពលរដ្ឋនៅ ក្នុងស្រុក នេះ រួមទាំងបញ្ហាផ្លូវរបស់ពលរដ្ឋនៅភូមិសង្វាត។

នៅដើមខែឧសភា ឆ្នាំ២០២៦ ការដ្ឋានសាងសង់ផ្លូវក៏ត្រូវបានចាប់ផ្តើម។ ការ សាង សង់ត្រូវបានធ្វើឡើងយ៉ាងលឿនរហ័សនៅដើមខែមិថុនា ផ្លូវក្រាលក្រួស ក្រហមប្រវែងប្រមាណជា៥គីឡូម៉ែត្រ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ។

ជាផ្លូវក្រួសក្រហមមិនវែងទេ តែសម្រាប់អ្នកភូមិសង្វាត គឺជាសមិទ្ធផលមួយដ៏ ធំធេង។ គាត់ចាត់ទុកជាសមិទ្ធផលធំ ព្រោះការលំបាកដែលបានជួបប្រទះជាយូរ ឆ្នាំព្រោះតែផ្លូវនេះ គឺមានវិសាលភាពធំធេងណាស់សម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួក គាត់។

ផ្លូវក្រួសក្រហមមួយខ្សែនេះ បាននាំមកនូវស្នាមញញឹម ក្តីរីករាយជាអនេក សម្រាប់ អ្ន កភូមិសង្វាត។ ផ្លូវនេះ ធ្វើឱ្យពួកគាត់លែងជួបការលំបាក លែង ដាច់ បាយ ព្រោះការជាប់ផុងគោយន្តដូចមុនទៀតហើយ។ ផ្លូវនេះ ជួយធ្វើឱ្យពួកគាត់ ចំណេញ ពេលវេលាក្នុងការធ្វើដំណើរ ហើយក៏ចំណេញប្រេង ចាក់គោយន្ត។

ជាមួយនឹងក្តីត្រេកអរទទួលបានផ្លូវធ្វើដំណើរ ប្រជាពលរដ្ឋគោរពថ្លែងអំណរ គុណ សម្តេចតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ចំពោះទុក្ខលំបាកប្រជាពលរដ្ឋ។ អ្នកភូមិសង្វាតអរគុណជាពិសេសចំពោះលោកអ្នកឧកញ៉ា ទ្រី ភាព បានជួយសាងសង់ផ្លូវមួយខ្សែនេះជូនពួកគាត់។

សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានសេចក្តីទុកចិត្តពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជា ជនកម្ពុជា ចាត់តាំងឱ្យធ្វើជាប្រធានគណៈពង្រឹងការងារ នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ លោកអ្នកឧកញ៉ា ទ្រី ភាព បានយកចិត្ត ទុក ដាក់លើការរស់នៅរបស់ប្រជាពលរដ្ឋ។ រយៈពេល ជាង មួយឆ្នាំកន្លងមកនេះ លោកអ្នកឧកញ៉ា ទ្រី ភាព និងក្រុមការងារតែងចុះមកកាន់ស្រុក ប្រាសាទ បល្ល័ង្ក ជាញឹកញាប់ ហើយបានកសាងសមិទ្ធផលមួយចំនួនរួចហើយបំពេញតាម បំណង របស់ ប្រជា ពលរដ្ឋ។ សមិទ្ធផលដែលសម្រេចនោះមានដូចជាការសាងសង់ប៉ុស្តិ៍នគរបាល ការជួស ជុល ស្ពាន ឈើទ្រុឌទ្រោម ការសាងសង់ផ្លូវក្រួសក្រហម និងស្ពានបេឡេឆ្លងស្ទឹង ស្ទោង នៅភូមិ គេន្ទាក ។

បន្ថែមពីលើនោះ លោកអ្នកឧកញ៉ា ក៏បានដាក់ចេញកម្មវិធីឧតប្ថម្ភពលរដ្ឋក្នុង ស្រុកប្រាសាទ បល្ល័ង្ក ដែលមានសមាជិកទទួលមរណភាពនូវថវិកា ២០ម៉ឺន រៀល អង្ករ៥០គីឡូក្រាម ហើយ សម្រាប់ អ្នក រៀប អាពាហ៍ពិពាហ៍ក្នុងមួយគូចង ដៃ១០០ដុល្លារ។ តាមរយៈកម្មវិធី បានផ្សារភ្ជាប់ មនោ សញ្ចេត នា ការស្រឡាញ់ រាប់អាន រវាងលោកអ្នកឧកញ៉ា និងប្រជាពលរដ្ឋនៅស្រុកប្រាសាទ បល្ល័ង្ក ប្រៀបបីដូច ជា គ្រួសារ៕