* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បណ្ឌិត អ៊ាង សុផល្លែត ប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ ចំនួន២ ៤៧៨រូប ចំថ្ងៃរំព្ញកខួបលើកទី៧៥ ថ្ងៃបង្កើតគណបក្ស

28-06-2026 15:58

(ត្បូងឃ្មុំ)៖ គណបក្សប្រជាជនកម្ពុជា បានប្រកាសបញ្ចូលសមាជិកថ្មី របស់គណបក្សស្រុកពញាក្រែក ស្រុកអូររាំងឪ និងស្រុកត្បូងឃ្មុំ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ចំនួន២ ៤៧៨រូប។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាក្រែក ស្រុកអូររាំងឪ និងស្រុកត្បូងឃ្មុំ នាព្រឹកថ្ងៃអាទិត្យ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ ភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ពិធីប្រកាសបញ្ជូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ នាពេលនេះបានប្រព្រឹត្តទៅជាមួយពីធីអបអរសាទរទិវារំព្ញកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រ និងការចូលរួមដ៏ថ្លៃថ្លារបស់សមាជិកថ្មីរបស់ គណបក្សប្រជាជនកម្ពុជា ដែលជាកម្លាំងចិត្តដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំក្នុងការបន្តបេសកកម្មថែរក្សា សន្តិភាព ស្ថិរភាពនយោបាយ ការពារបូរណភាពទឹកដី និងការអភិវឌ្ឍជាតិមាតុភូមិ។

លោកបណ្ឌិតបានបន្ថែមថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្ស និងការបន្តវេនដឹកនាំដ៏រឹងមាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីលើកកម្ពស់ជីវភាពប្រជាជន ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងការធានាបាននូវការឯកភាពផ្ទៃក្នុងដ៏រឹងមាំ ដឹកនាំការពារសុខសន្តិភាព ការពារអធិបតេយ្យ និងបូរណភាពទឹកដី ធានាពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើម្បីផលប្រយោជន៍ជាតិ និងធ្វើឱ្យកម្ពុជាបន្តឈានទៅមុខលើមាគ៌ានៃភាពរីកចម្រើនរុងរឿង។

លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញយុទ្ធសាស្ត្រ និងដាក់ចេញនូវផែនការសកម្មភាពជាក់ស្តែង ក្នុងនោះក្រុមការងារចុះមូលដ្ឋា ចុះផ្ទាល់តាមខ្នងផ្ទះ ដើម្បីស្តាប់សំណូមពរ និងដោះស្រាយតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដើម្បីធានាប្រមូលកម្លាំងគាំទ្រ ឆ្ពោះទៅកាន់ការដណ្តើមជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខផងដែរ។

ក្នុងឱកាសនេះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍អំពីការសាកសួរសុខទុក្ខ និងជូនអំណោយដល់សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ផងដែរ។

សូមបញ្ជាក់ថា សមាជិកគណបក្សប្រជាជនកម្ពុជា ទើបប្រកាសបញ្ចូលថ្មីនៅតាមបណ្តា គណបក្សមូលដ្ឋាននីមួយៗ ចំណុះឱ្យគណៈកម្មាធិការគណបក្សស្រុកចំនួន៣ក្នុងខេត្តត្បូងឃ្មុំ សរុបចំនួន ២៤៧៨រូប ស្រី ១ ២២៩រូប ក្នុងនោះ ១)ស្រុកពញាក្រែក ចំនួន ១១៥៦រូប ស្រី ៥៧២រូប, ២)ស្រុកត្បូងឃ្មុំ ចំនួន ៧៥០រូប ស្រី ៣៦០រូប, ៣)ស្រុកអូររាំងឪ ចំនួន ៥៧២រូប ស្រី ២៩៧រូប៕