* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្ត្រី ហួត ហាក់៖ ព្រឹត្តិការណ៍ «Kirirum Paradise Fun Run 2026» រួមចំណែកជំរុញទេសចរណ៍កីឡា និងផ្សព្វផ្សាយសម្រស់កម្ពុជានារដូវកាលបៃតង

28-06-2026 16:37

(កំពង់ស្ពឺ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ «Kirirum Paradise Fun Run 2026» ដែលជាកម្មវិធីរត់កម្សាន្តចម្ងាយ ៥គីឡូម៉ែត្រ រៀបចំឡើងនៅឧទ្យានជាតិគិរីរម្យ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងជំរុញទេសចរណ៍កីឡា និងគាំទ្រយុទ្ធនាការ «ទស្សនាកម្ពុជានារដូវកាលបៃតង»។

ព្រឹត្តិការណ៍នេះ មានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំអេសប្រេស, លោក ហ៊ុន ហ្វាស អគ្គនាយកក្រុមហ៊ុន EHM, ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ស្ពឺ, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, អ្នកផលិតមាតិកា (Content Creators), KOLs ព្រមទាំងសាធារណជនសរុបប្រមាណ ៤០០នាក់។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានលើកឡើងថា ព្រឹត្តិការណ៍ Kirirum Paradise Fun Run 2026 គឺជាសកម្មភាពទេសចរណ៍កីឡាដ៏មានសារៈសំខាន់ ដែលមិនត្រឹមតែលើកកម្ពស់សុខភាព និងការរស់នៅប្រកបដោយភាពសកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏រួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍ធម្មជាតិរបស់កម្ពុជា ជាពិសេសឧទ្យានជាតិគិរីរម្យ ឱ្យកាន់តែទូលំទូលាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។

រដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះក្នុងអំឡុងរដូវកាលបៃតង (Green Season) ស្របពេលដែលក្រសួងទេសចរណ៍កំពុងអនុវត្តយុទ្ធនាការ «ទស្សនាកម្ពុជានារដូវកាលបៃតង» ចាប់ពីខែឧសភា ដល់ខែតុលា គឺមានគោលបំណងជំរុញចលនាទេសចរណ៍ក្នុងស្រុក និងផ្លាស់ប្តូរការយល់ឃើញពីពាក្យ «Low Season» មកជា «Green Season» ដែលមិនមែនគ្រាន់តែជាការផ្លាស់ប្តូរឈ្មោះប៉ុណ្ណោះទេ ប៉ុន្តែជាការផ្លាស់ប្តូរផ្នត់គំនិតឱ្យក្លាយជាការគិតវិជ្ជមាន បង្កើតឱកាសសេដ្ឋកិច្ចថ្មី និងលើកកម្ពស់ការធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេស។

លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា សួរ វីរៈ និងភរិយា ក្រុមហ៊ុន EHM, មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំ និងឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍នេះឱ្យទទួលបានជោគជ័យ។

ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ ដែលបានបង្ហាញនូវស្មារតីគាំទ្រវិស័យទេសចរណ៍ តាមរយៈការចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍ទេសចរណ៍កីឡានេះ។

មុនបញ្ចប់ រដ្ឋមន្ត្រី ហួត ហាក់ បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ និងសាធារណជនបន្តចូលរួមអនុវត្តទិសស្លោកទាំងបីរបស់វិស័យទេសចរណ៍ រួមមាន៖ «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍», «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» និង «បុគ្គលម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា ម្នាក់» ព្រមទាំងលើកទឹកចិត្តប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ធ្វើដំណើរកម្សាន្តទៅកាន់គោលដៅទេសចរណ៍នានាទូទាំងប្រទេស ជាពិសេសក្នុងរដូវកាលបៃតង ដើម្បីរួមគ្នាជំរុញចលនាទេសចរណ៍ក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕