* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ថ្ងៃនេះខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា, លោក ផារ៉ា មង្គល បន្តកសាងកម្លាំងបក្ស ដឹកនាំប្រកាសទទួលស្គាល់សមាជិកបក្សថ្មីជាង៦០០នាក់បន្ថែមទៀត ក្នុងការបង្កើនសម្លេងឆ្នោត នៅមូលដ្ឋានស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

28-06-2026 17:25

(ត្បូងឃ្មុំ)៖ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦នេះ ជាថ្ងៃដ៏វិសេសវិសាល គម្រប់ខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (១៩៥១-២០២៦) ជាមួយគ្នានោះ លោក ផារ៉ា មង្គល សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ បានដឹកនាំប្រកាសទទួលស្គាល់សមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន៦៦២នាក់ មកពី១២ឃុំ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងបានសម្តែងនូវការកោតសរសើរ និងមោទនភាពយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដែលបានកសាងកម្លាំងបក្សថ្មីបន្ថែមជាបន្តបន្ទាប់ ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ។

ថ្លែងសំណេះសំណាល ទៅកាន់សមាជិកបក្សថ្មីទាំងអស់ ស្ថិតនៅស្នាក់ការគណបក្សស្រុកក្រូចឆ្មារ លោក ផារ៉ា មង្គល បានពាំនាំនូវការសាកសួរសុខទុក្ខ និងពរជ័យសិរីសួស្តីពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៍ដូចជាលោក ជា សុផារ៉ា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជូនសមាជិកសមាជិកាគណបក្សទាំងអស់។

ក្នុងឱកាសនោះ លោក ផារ៉ា មង្គល បានផ្សព្វផ្សាយ និងបញ្ជូននូវសារដ៏មានអត្ថន័យរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ក្នុងឱកាសខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិកថ្មីទាំងអស់ ដើម្បីជាមាគ៌ាដឹកនាំ និងជាកម្លាំងចិត្តក្នុងការបន្តបេសកកម្មរបស់គណបក្ស។

លោក បានគូសបញ្ជាក់ថា សមាជិក សមាជិកាបក្សទាំងចាស់និងថ្មី គឺជាសសរទ្រូង និងជាគ្រឹះដ៏រឹងមាំរបស់ស្រុកក្រូចឆ្មារ ក្នុងនោះសមាជិកបក្សទាំងអស់ ត្រូវធ្វើជាគំរូល្អ និងជួយយកអាសាអ្នកភូមិផងរបងជាមួយ ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានសេចក្តីទុកចិត្តលើគណបក្ស តាមរយៈទង្វើជាក់ស្តែង។

ប្រធានក្រុមការងារ រូបនេះ ក៏បានរំលឹកផងដែរថា សមាជិកបក្សម្នាក់ គឺជានិមិត្តរូបនៃសន្លឹកឆ្នោតមួយសំឡេង ដើម្បីរួមគ្នារុញច្រានស្រុកក្រូចឆ្មារឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត ខណៈសមិទ្ធផលនានាក្នុងស្រុកជាច្រើន មានដូចជា ផ្លូវជាតិលេខ ៧១c មន្ទីរពេទ្យ សាលារៀន និងវត្តអារាម ត្រូវបានកសាងឡើង និងកំពុងបន្តកសាងជាបន្តបន្ទាប់បន្ថែមទៀត។

ជាមួយគ្នានោះ លោក ផារ៉ា មង្គល បានលើកឡើងថា មនុស្សយើងកើតមកមានវាសនាខុសគ្នា តែមាន ២យ៉ាងដែលត្រូវតែស្មើគ្នា គឺ «សិទ្ធិបោះឆ្នោត និងសិទ្ធិទទួលបានការអប់រំ» ដែលជាឱកាសផ្លាស់ប្តូរជីវិតរបស់កូនចៅជំនាន់ក្រោយ ជាពិសេសក្រុមគ្រួសារបងប្អូនប្រជាកសិករ។

លោក បានណែនាំឱ្យសមាជិកបក្សទាំងអស់ ត្រូវទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា និងពិនិត្យផ្ទៀងផ្ទាត់ឈ្មោះឱ្យបានត្រឹមត្រូវ ចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ នៅតាមសាលាឃុំរៀងៗខ្លួន។

ទន្ទឹមនេះ លោក ប្រធានក្រុមការងារ រួមទាំងសមាជិកបក្សទាំងអស់ បានបង្ហាញជំហរយ៉ាងរឹងមាំ ប្តេជ្ញាបន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងគាំទ្រពេញទំហឹងចំពោះការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាចុងក្រោយ ឆ្លៀតក្នុងឳកាសនោះ លោក ផារ៉ា មង្គល បានជំរុញឱ្យសមាជិកបក្ស និងពលរដ្ឋ ត្រូវស្វែងយល់អំពីច្បាប់ដីធ្លី ដើម្បីការពារសិទ្ធិស្របច្បាប់របស់ខ្លួន កុំឱ្យមានការយល់ច្រឡំ ឬត្រូវគេឆបោក ព្រោះមានតែការអនុវត្តត្រឹមត្រូវតាមនីតិវិធីប៉ុណ្ណោះ ទើបធ្វើឱ្យសិទ្ធិលើដីធ្លីមានតម្លៃ និងគ្មាននរណាអាចមកដកហូតបាន៕