* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន៖ ពីការលះបង់របស់គ្រួសារ ឆ្ពោះទៅរកជំហានប្រវត្តិសាស្ត្រ៖ «ស្មារតីសៀមរាប» នៃការបង្កើតស្ថាប័នព្រះរាជអាជ្ញាអាស៊ាន (APGAM)

28-06-2026 18:53

(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមិថុនានេះ លោកសាស្រ្តាចារ្យ ផាន់ វណ្ណរ័ត្ន បានដាក់ចេញនូវអត្ថបទពិសេសមួយស្ដីពី៖ «ពីការលះបង់របស់គ្រួសារ ឆ្ពោះទៅរកជំហានប្រវត្តិសាស្ត្រ៖ «ស្មារតីសៀមរាប» នៃការបង្កើតស្ថាប័នព្រះរាជអាជ្ញាអាស៊ាន (APGAM)»

អត្ថបទពិសេសនេះមានខ្លឹមសារដូចតទៅ៖

រឿងរ៉ាវប្រវត្តិសាស្ត្រខ្លះ មិនមែនកើតឡើងដោយចៃដន្យនោះទេ តែវាត្រូវបានកសាងឡើងចេញពីការលះបង់ បេះដូង យុទ្ធសាស្ត្រដ៏ទន់ភ្លន់ និងកម្លាំងចិត្តដ៏រឹងមាំមិនចេះនឿយហត់។

សូមក្រឡេកថយក្រោយទៅកាន់ខែវិច្ឆិកា ឆ្នាំ២០២៤ មហាអយ្យការអមតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា បានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏មានសារៈសំខាន់បំផុតមួយ នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ដើម្បីពិភាក្សាលើការបង្កើត «ស្ថាប័នព្រះរាជអាជ្ញាអាស៊ាន» (APGAM)។ គំនិតផ្តួចផ្តើមនេះបានឆ្លងកាត់កិច្ចប្រជុំលើកទី១ នៅប្រទេសថៃ និងលើកទី២ នៅប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែនៅមិនទាន់អាចស្វែងរក «កុងសង់ស៊ីស» (Consensus) ឬការឯកភាពជាឯកច្ឆន្ទពីប្រទេសសមាជិកបាននៅឡើយទេ ដោយសារភាពខុសគ្នានៃប្រព័ន្ធច្បាប់ និងទស្សនទាន។

ក្នុងនាមជាអ្នកទទួលខុសត្រូវ និងដោយក្តីប្រាថ្នចង់ឃើញស្ថាប័នតំបន់ដ៏មានឥទ្ធិពលមួយនេះ លេចចេញជារូបរាងឡើងឱ្យបានឆាប់រហ័សបំផុត ខ្ញុំ និងក្រុមការងារបានសម្រេចចិត្តបោះជំហានមួយដ៏ធំ។ យើងបានយកសណ្ឋាគារ និងរីស៊តផ្ទាល់ខ្លួនរបស់ភរិយាខ្ញុំ ធ្វើជា «មជ្ឈមណ្ឌលយុទ្ធសាស្ត្រ» ក្នុងការទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូព្រះរាជអាជ្ញាអាស៊ានទាំងអស់។ រយៈពេល៣ថ្ងៃ ទីនោះបានក្លាយជាផ្ទះទីពីររបស់ភ្ញៀវអន្តរជាតិ ទាំងការស្នាក់នៅ ការរៀបចំកិច្ចប្រជុំ ការបម្រើភោជនាហារ រួមទាំងការនាំដំណើរទស្សនកិច្ចវប្បធម៌ទៅកាន់ប្រាសាទអង្គរវត្តដ៏អស្ចារ្យ។

យើងយល់ថា «ការទូតច្បាប់» មិនមែនជជែកគ្នាតែនៅលើតុប្រជុំដ៏តានតឹងនោះទេ។ ហេតុដូ្នច្នោះ រៀងរាល់ល្ងាច យើងបានរៀបចំកម្មវិធីលំហែកាយ បង្កើតបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។ អ្វីដែលជាការចងចាំមិនអាចបំភ្លេចបាន គឺខ្ញុំផ្ទាល់បានប្រឹងប្រែងកំដរគណៈប្រតិភូ បង្កើតភាពសប្បាយរីករាយ និងភាពស្និទ្ធស្នាលជាមួយពួកគាត់រហូតដល់ម៉ោង ១ ឬ ២ភ្លឺជារៀងរាល់យប់ ដើម្បីសាបព្រោះស្មារតីមិត្តភាព និងការយោគយល់។

ទោះបីជាត្រូវសម្រាកតិចម៉ោង និងហត់នឿយយ៉ាងណាក៏ដោយ ក៏នៅពេលព្រឹកឡើង ខ្ញុំនៅតែមានថាមពលពេញលេញ ស្មារតីនឹងនរ ក្នុងការដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំដ៏ជជែកដេញដោលគ្នាយ៉យ៉ាងក្តៅគគុក ឱ្យឈានទៅរកការកសាងកុងសង់ស៊ីសបានយ៉ាងរលូន។ វាជាការសាកល្បងទាំងកម្លាំងកាយ និងកម្លាំងចិត្ត ប៉ុន្តែលទ្ធផលទទួលបានគឺពិតជាជោគជ័យត្រចះត្រចង់!

យើងទទួលបានការគាំទ្រ និងការឯកភាពជាឯកច្ឆន្ទពីគ្រប់ប្រទេសសមាជិកទាំងអស់ ដែលនេះជា «ជំហានប្រវត្តិសាស្ត្រដ៏ធំធេង» ដែលបានបោះត្រានៅលើទឹកដីកម្ពុជា មុននឹងឈានទៅដល់ការចុះហត្ថលេខាលើសេចក្តីប្រកាសសានូបាលី (Sanur Bali Declaration) ក្នុងឆ្នាំ២០២៥ ដោយអគ្គព្រះរាជអាជ្ញាកំពូលនៃប្រទេសអាស៊ានទាំង ១០ (មុនពេលទីម័រឡេស្តចូលជាសមាជិកពេញសិទ្ធិ) និងត្រូវបានអនុម័តគាំទ្រ (Endorsed) ដោយប្រមុខដឹកនាំកំពូលអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលនាប្រទេសម៉ាឡេស៊ី នៅចុងឆ្នាំ២០២៥ដូចគ្នា។

ផ្លែផ្កានៃការខិតខំប្រឹងប្រែងនេះ កំពុងលេចចេញជាបណ្តើរៗហើយ ដោយស្ថាប័ន APGAM នឹងត្រូវបើកកិច្ចប្រជុំលើកទី១ របស់ខ្លួន នៅខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ នៅក្នុងប្រទេសប្រ៊ុយណេ ហើយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះម្តងទៀតនៅឆ្នាំ២០២៧ តាមលំដាប់អក្សរឡាតាំង។

ពិតណាស់ ជីវិតតែងមានការផ្លាស់ប្តូរ វាជារឿងគួរឱ្យសោកស្តាយបន្តិច ដែលរីស៊តដ៏មានអនុស្សាវរីយ៍ និងជាទីតាំងប្រវត្តិសាស្ត្រកាលពីឆ្នាំ២០២៤ នោះ ត្រូវបានបិទទ្វារទៅហើយនាពេលបច្ចុប្បន្ន។ ប៉ុន្តែ រូបវន្តវត្ថុអាចនឹងរលាយបាត់ទៅតាមពេលវេលា តែ «តម្លៃនៃការលះបង់» មិនអាចរលាយបាត់ឡើយ។ អ្វីដែលនៅសេសសល់ និងជាទ្រព្យជាប់ខ្លួនជានិរន្តរ៍ គឺមោទកភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងជីវិត ដែលខ្ញុំ ភរិយា គ្រួសារ និងក្រុមការងារទាំងអស់ បានរួមគ្នាលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធានផ្ទាល់ខ្លួន ដើម្បីកសាងសមិទ្ធផលប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយជូនដល់ជាតិមាតុភូមិ និងតំបន់អាស៊ានទាំងមូល។

ស្មារតីសៀមរាប ឆ្នាំ២០២៤ នឹងរស់រវើកជានិច្ចនៅក្នុងប្រវត្តិសាស្ត្រនៃស្ថាប័ន APGAM!