* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ACU រកឃើញភាពមិនប្រក្រតី ១១ករណី ក្នុងការដាក់ពាក្យប្រឡងវិជ្ជាជីវៈមេធាវីជំនាន់ទី២១ ចំនួន៥រូប ខណៈសំណុំរឿងត្រូវបញ្ជូនទៅកាន់តុលាការ
* លើសពីអ្នកបកប្រែភាសាចិន បុគ្គល ហ៊ុន លីស្រៀង! ត្រូវ ACU បញ្ជូនទៅតុលាការ ពីបទសមគំនិតករណី Online Scams និងសម្អាតប្រាក់ ក្នុងសំណុំរឿងមេឃុំព្រែកខ្សាច់ រៀម រុំ
* Fresh Exclusive: ពីសកម្មភាព «ប្លន់ប្រាសាទខ្មែរ» ដល់ការយកវត្ថុបុរាណ៖ តើច្បាប់ជាតិរបស់ថៃ អាចកំណត់អធិបតេយ្យភាពលើទឹកដីខ្មែរបានដែរឬទេ? 
* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រធានស្ដីទីព្រឹទ្ធសភា ដឹកនាំប្រតិភូប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុនៅវត្ត «ចន្ទប្បជោត្តនារាម» ខេត្តកំពង់ឆ្នាំង និងនាំយកគ្រឿងចក្រ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ ប្រគល់ជូនវីរយុទ្ធជន

29-06-2026 08:22

(កំពង់ឆ្នាំង)៖ លោក អ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភា និងលោកស្រី ជាតំណាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមដំណើរដោយលោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងប្រធានគណៈកម្មការនៃព្រឹទ្ធសភា និងសហការី បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ដែលជាទឹកចិត្តប្រកបដោយសទ្ធាជ្រះថ្លា ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្ត «ចន្ទប្បជោត្តនារាម» ហៅវត្តតាសុត ស្ថិតនៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោក និងប្រតិភូ ក៏បានធ្វើសមាទានសីល និងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន និងវីរកងទ័ពដែលបានបូជាជីវិត ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ប្រឆាំងនឹងសង្គ្រាមឈ្លានពាននាពេលកន្លងមក។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បាននាំយកអំណោយជាគ្រឿងចក្រសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ ប្រគល់ជូនកងកម្លាំងវីរយុទ្ធជនកម្ពុជា ដើម្បីរួមចំណែកសម្រួលដល់ការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមក្នុងការការពារជាតិមាតុភូមិ។

ថ្លែងក្នុងកម្មវិធី លោក អ៊ុច បូរិទ្ធ បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងការនឹករឭកពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះវីរកងទ័ពដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

លោកបានសង្កត់ធ្ងន់ថា៖ «ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ព្រះសង្ឃគ្រប់ព្រះអង្គ រួបរួមសាមគ្គីជាធ្លុងមួយ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងការការពារបូរណភាពទឹកដីមាតុភូមិកម្ពុជា ប្រឆាំងរាល់អំពើឈ្លានពាន និងប្រកាន់ខ្ជាប់នូវជំហរដោះស្រាយទំនាស់ដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន»។

ជាការឆ្លើយតប និងតំណាងឱ្យកងកម្លាំងវីរយុទ្ធជន លោកវរសេនីយ៍ឯក ជូ អេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអំណោយដ៏ថ្លៃថ្លានេះ និងបានសម្ដែងនូវការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមឱ្យទទួលបានជោគជ័យ ក្នុងការការពារជាតិមាតុភូមិ៕