* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្តីពី «ការពិនិត្យលើវឌ្ឍនភាពកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង ក្នុងវិស័យកសិកម្ម»

29-06-2026 09:40

(ភ្នំពេញ)៖ លោក ហុង ណារិត អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្តីពី «ការពិនិត្យលើវឌ្ឍនភាពកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង» ដែលប្រព្រឹត្តទៅនៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។

នៅចំពោះមុខអង្គពិធី លោកអនុរដ្ឋលេខាធិការ បានលើកជាយោបល់ពាក់ព័ន្ធនឹងក្រសួងកសិកម្ម រួមមាន៖

*ទី១៖ កិច្ចសហប្រតិបត្តិការកសិកម្មរវាងប្រទេសកម្ពុជាជាមួយប្រទេសបារាំង មានលក្ខណៈទូលំទូលាយគ្របដណ្ដប់លើអនុវិស័យ និងកម្មវិធីជាច្រើន ក្នុងនោះ ក្រោមក្របខណ្ឌគណៈកម្មាធិការជាតិសុខភាពតែមួយ ដែលនាំមុខដោយក្រសួងសុខាភិបាល ជាមួយបារាំង ជាពិសេសក្នុងកិច្ចពិភាក្សាថ្មីៗនេះ អំពីកិច្ចសហការរៀបចំឯកសារទស្សនទានពាក់ព័ន្ធសុខភាពតែមួយ។

ក្រោមក្របខ័ណ្ឌសហប្រតិបត្តិការអំពីសុខភាពតែមួយនេះដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភាគីបារាំង ក៏មានកិច្ចសហប្រតិបត្តិការដោយឡែក ដូចជាការរួមចំណែករៀបចំនីតិវិធីប្រតិបត្តិស្តង់ដារ និងការពង្រឹងប្រព័ន្ធតាមដាន ការពារត្រួតពិនិត្យ និងការឆ្លើយតបទៅនឹងការផ្ទុះជំងឺឆ្លងពីសត្វ, ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) លើការពង្រឹងការធ្វើរោគវិនិច្ឆ័យនៅមន្ទីរពិសោធន៍ ការស្រាវជ្រាវរោគរាតត្បាត និងការតាមដានជំងឺឆ្លង ដែលជាការគាំទ្រដល់ការពង្រឹងសមត្ថភាពស្រាវជ្រាវមេរោគឆ្លងពីសត្វ មន្ទីរពិសោធន៍ការចែករំលែកទិន្នន័យ ដែលឆ្លើយតបទៅនឹងការគំរាមកំហែងសុខភាពមនុស្ស-សត្វ និង

*ទី២៖ ការរៀបចំ MoU ស្តីពីកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម រវាងក្រសួងកសិកម្មប្រទេសកម្ពុជា និងបារាំង ស្របតាមស្មារតីកិច្ចប្រជុំទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងកសិកម្ម នៃប្រទេសទាំងពីរ នៅអំឡុងពេលកិច្ចប្រជុំកំពូល One Health ក្នុងកំឡុងខែមេសា ឆ្នាំ២០២៦ នៅសាធារណរដ្ឋបារាំង។

ជាចុងបញ្ចប់ លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា ក្រសួងកសិកម្ម នឹងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងភាគីបារាំង ក្រោមក្របខ័ណ្ឌនៃគណៈកម្មាធិការជាតិសុខភាពតែមួយ ដើម្បីរៀបចំកម្មវិធីពាក់ព័ន្ធនឹងសុខភាពតែមួយ ហើយនិងជំរុញរៀបចំបញ្ចប់ MoU ស្តីពីកិច្ចសហប្រតិបត្តិការវិស័យកសិកម្មកម្ពុជា-បារាំង ដើម្បីត្រៀមចុះហត្ថលេខានៅពេលសមស្របណាមួយរបស់ថ្នាក់ដឹកនាំនៃក្រសួងកសិកម្មទាំងពីរ៕