* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា និង ICAPP ដឹកនាំដោយលោក សុខ សូកេន ជួបសម្ដែងការគួរសមជាមួយនាយករដ្ឋមន្ត្រីម៉ុងហ្គោលី និងជាប្រធានគណបក្សប្រជាជនម៉ុងហ្គោលី

29-06-2026 09:40

(ម៉ុងហ្គោលី)៖ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី៤៥ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានវេទិកាយុវជន នៃ ICAPP ដឹកនាំគណៈប្រតិភូ ចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម Uchral Nyam-Osor នាយករដ្ឋមន្ត្រីនៃប្រទេសម៉ុងហ្គោលី និងជាប្រធានគណបក្សប្រជាជនម៉ុងហ្គោលី នៅវិមានរដ្ឋាភិបាល ប្រទេសម៉ុងហ្គោលី។

កិច្ចប្រជុំនេះសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើន ដើម្បីធានាបាននូវប្រសិទ្ធភាពកាន់តែខ្ពស់ ភាពលេចធ្លោកាន់តែប្រសើរ និងការពង្រីកវិសាលភាពគ្របដណ្តប់ឱ្យកាន់តែទូលំទូលាយនៅទូទាំងតំបន់អាស៊ី។

លោកបានកោតសរសើរចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ម្ចាស់ផ្ទះ គឺគណបក្សប្រជាជនម៉ុងហ្គោលី ហើយនឹងទន្ទឹងរង់ចាំសកម្មភាពបន្ថែមទៀតនាពេលខាងមុខ និងរង់ចាំចូលរួមសកម្មភាពជាច្រើនទៀតនាពេលខាងមុខ រួមទាំងមហាសន្និបាត ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

លោករដ្ឋមន្ត្រីក៏បានជួបពិភាក្សា និងផ្លាស់ប្តូរយោបល់ជាមួយសមាជិកទាំងអស់រួមមានប្រទេសចិន ម៉ុងហ្គោលី វៀតណាម សាធារណរដ្ឋកូរ៉េ ឡាវ មីយ៉ាន់ម៉ា ស្រីលង្កា បង់ក្លាដែស និងប្រទេសដទៃទៀត។

គណៈប្រតិភូកម្ពុជាក៏បានចូលរួមកម្មវិធីដាំដើមឈើមិត្តភាព ICAPP ក្រោមអធិបតីភាពរបស់ ឯកឧត្តម Chung Eui-yong ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ ICAPP នៅឧទ្យានជាតិ ប្រទេសម៉ុងហ្គោលី និងចូលរួមពិធីជប់លៀងក្រោមអធិបតីភាព ឯកឧត្តម Uchral Nyam-Osor នាយករដ្ឋមន្ត្រីនៃប្រទេសម៉ុងហ្គោលី និងជាប្រធានគណបក្សប្រជាជនម៉ុងហ្គោលី នៅវិមាន Khan-Uul ប្រទេសម៉ុងហ្គោលី។

សន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០០ ដើម្បីជាវេទិកាសម្រាប់គណបក្សនយោបាយនៅទូទាំងទ្វីបអាស៊ី ក្នុងការផ្លាស់ប្តូរយោបល់ បង្កើនការយោគយល់គ្នា និងជំរុញកិច្ចសហប្រតិបត្តិការនយោបាយ សន្តិភាព និងការអភិវឌ្ឍន៍ក្នុងតំបន់។ វេទិកានេះរួមមានសមាជិកពីគណបក្សនយោបាយជាច្រើនប្រទេស និងរៀបចំកិច្ចប្រជុំជាប្រចាំ ដើម្បីពិភាក្សាបញ្ហាសំខាន់ៗដែលពាក់ព័ន្ធនឹងអាស៊ី និងពិភពលោក។

ICAPP ក៏មានគោលបំណងពង្រឹងតួនាទីគណបក្សនយោបាយក្នុងការដោះស្រាយបញ្ហាសកល ដូចជា សន្តិសុខ សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងជំរុញការចូលរួមរបស់យុវជន និងស្ត្រីក្នុងដំណើរការនយោបាយផងដែរ៕