* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាល ថ្លែងអំណរគុណស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងវិស័យថែទាំសុខភាព និងគាំទ្រភាពជាដៃគូផ្នែកវេជ្ជសាស្រ្ដរវាងប្រទេសទាំងពីរ

29-06-2026 11:10

(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត សុខ ជួរ ទីប្រឹក្សាក្រសួងសុខាភិបាល និងអគ្គនាយករងនៃនាយកដ្ឋានសុខាភិបាលកម្ពុជា បានថ្លែងអំណរគុណស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងវិស័យថែទាំសុខភាព និងគាំទ្រភាពជាដៃគូផ្នែកវេជ្ជសាស្រ្ដរវាងប្រទេសទាំងពីរ។

ការថ្លែងអំណរគុណបែបនេះ លោកវេជ្ជបណ្ឌិត សុខ ជួរ បានធ្វើឡើងនៅក្នុងពិធីបើកសម្ពោធកម្មវិធីពិព័រណ៍សុខាភិបាលម៉ាឡេស៊ី (MHX) ដែលជាពិព័រណ៍សុខាភិបាល ផ្តោតលើអ្នកប្រើប្រាស់លើកដំបូងគេបង្អស់នៅផ្សារទំនើប អ៉ីន ម៉ល សែនសុខ ស៊ីធី រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ប្រទេសកម្ពុជាកំពុងលេចមុខយ៉ាងឆាប់រហ័ស ក្នុងនាមជាទីផ្សារដ៏សំខាន់មួយសម្រាប់វិស័យសុខាភិបាលម៉ាឡេស៊ី ។ ចំនួនអ្នកដំណើរមកទទួលសេវាកម្មថែទាំសុខភាព ពីកម្ពុជាមានលើសពី ១២,០០០ នាក់ក្នុងឆ្នាំ ២០២៥ ខណៈដែលចំណូលពីទេសចរណ៍សុខាភិបាល បានកើនឡើងដល់ ៣០,៣ លានរីងហ្គីត ដែលបង្ហាញឱ្យឃើញពីការជឿជាក់កាន់តែខ្លាំងឡើង ដែលអ្នកជំងឺកម្ពុជាមានចំពោះប្រព័ន្ធអេកូឡូស៊ីថែទាំសុខភាពរបស់ ម៉ាឡេស៊ី ។

លោកវេជ្ជបណ្ឌិត សុខ ជួរ បានបញ្ជាក់ថា ពិព័រណ៍នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់វិស័យសុខាភិបាលម៉ាឡេស៊ី ក្នុងការពង្រឹងការចូលរួមជាមួយភ្ញៀវទេសចរសុខាភិបាលកម្ពុជា និងពង្រឹងជំហររបស់ម៉ាឡេស៊ី ក្នុងនាមជាគោលដៅថែទាំសុខភាព ដែលទទួលបានការពេញនិយមនៅក្នុងតំបន់។ ក្រោមយុទ្ធនាការឆ្នាំទេសចរណ៍វេជ្ជសាស្ត្រម៉ាឡេស៊ី ២០២៦ (MYMT 2026) ក្រោមប្រធានបទ «ការព្យាបាលជួបជាមួយនឹងបដិសណ្ឋារកិច្ច» (Healing Meets Hospitality) ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងពី ការប្តេជ្ញាចិត្តរបស់វិស័យសុខាភិបាលម៉ាឡេស៊ី ក្នុងការនាំយកមកនូវសេវាកម្មថែទាំសុខភាពដ៏ល្អឥតខ្ចោះរបស់ ម៉ាឡេស៊ីឱ្យកាន់តែជិតស្និទ្ធជាមួយអ្នកជំងឺអន្តរជាតិ តាមរយៈការចូលរួមដោយផ្ទាល់ កិច្ចសន្ទនាដែលមានអត្ថន័យ និងការបង្កើនលទ្ធភាពទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព។

បន្ថែមពីនេះ លោកវេជ្ជបណ្ឌិតក៏បានគូសបញ្ជាក់ពីភាពជាដៃគូផ្នែកថែទាំសុខភាពដែលកំពុងកើនឡើងរវាង ម៉ាឡេស៊ី និងកម្ពុជា។ MHTC ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រជាបន្តបន្ទាប់ពីស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងវត្តមានរបស់វិស័យថែទាំសុខភាពម៉ាឡេស៊ី ក្នុងទីផ្សារចាប់តាំងពីសកម្មភាពដំបូងៗមក។

ជាមួយគ្នានេះ លោក Suriaghandi Suppiah នាយកប្រតិបត្តិនៃ MHTC បានបន្ដថា ពិព័រណ៍នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏ធំធេងរបស់ វិស័យសុខាភិបាលម៉ាឡេស៊ី ចំពោះទីផ្សារកម្ពុជា។ លោកបានបន្ថែមថា៖ ដោយសារកម្មវិធី MHX ភ្នំពេញ នាំយកនូវមន្ទីរពេទ្យ និងអ្នកជំនាញមកជួបផ្ទាល់ជាមួយក្រុមគ្រួសារកម្ពុជា យើងសង្ឃឹមថា សេវាកម្មថែទាំសុខភាពដែលប្រកបដោយគុណភាព និងគួរឱ្យទុកចិត្ត កាន់តែមានភាពងាយស្រួលក្នុងការទទួលបាន និងស្វែងយល់។ នេះហើយជាអ្វីដែល Malaysia Year of Medical Tourism 2026 ចង់សម្រេចបានពោលគឺការទៅជួបអ្នកជំងឺដល់កន្លែងដែលពួកគេរស់នៅ និងការកសាងទំនាក់ទំនងយូរអង្វែងនៅទូទាំងតំបន់៕