* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ដើម្បីកម្ពស់ផលិតផលក្នុងស្រុក! ពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា ២០២៦ នឹងរៀបចំនៅសាលពិព័រណ៍កោះពេជ្រ នៅថ្ងៃទី ១៧-១៩ ខែកក្កដា ឆ្នាំ២០២៦

29-06-2026 13:41

(ភ្នំពេញ)៖ ពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា ២០២៦ តាមរយៈមហាយុទ្ធនាការ «អាហារខ្មែរ ត្រូវតែខ្លាំង» នឹងរៀបចំឡើងរយៈពេល ៣ថ្ងៃ នៅថ្ងៃទី១៧ ១៨ ១៩ ខែកក្កដា ឆ្នាំ២០២៦ដ៏ខ្លីខាងមុខនេះ នៅសាលពិព័រណ៍កោះពេជ្រ ដែលជាវេទិកាធំបំផុតប្រចាំឆ្នាំ សម្រាប់បង្ហាញរសជាតិនិងសក្តានុពលអាហារខ្មែរ ទៅកាន់មហាជន និងទីផ្សារថ្មីៗ ហើយពិព័រណ៍អាហារខ្មែរនេះថែមទាំងជាចលនាជាតិ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក ជួយពង្រីកទីផ្សារសម្រាប់សហគ្រិន និងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យរឹងមាំ។

នេះបើតាមការបញ្ជាក់ឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី ពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជាឆ្នាំ២០២៦ ដែលបានធ្វើឡើងនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា ក្រោមវត្តមានលោក ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជានៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, មេចុងភៅ លូ ម៉េង នាយកប្រតិបត្តិនៃក្រុមហ៊ុនបដិសណ្ឋារកិច្ច Almond Hospitality លោកបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថាន CEO និងមានមេចុងភៅ និងបណ្តាសហគ្រិនជាច្រើនរូបទៀត។

លោក ទេព សុផារ៉ា ប្រធានប្រតិបត្តិពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា បានប​ញ្ជាក់ឱ្យដឹងថា ពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា ២០២៦ តាមរយៈមហាយុទ្ធនាការ «អាហារខ្មែរ ត្រូវតែខ្លាំង» នឹងរៀបចំឡើងរយៈពេល ៣ថ្ងៃ នៅសាលពិព័រណ៍កោះពេជ្រនេះ ហើយនឹងបើកឱ្យមហាជនចូលរួមបានដោយសេរី ក្នុងនោះដែរសម្រាប់សហគ្រិន និងម្ចាស់ភោជនីយដ្ឋានទាំងអស់ ដែលចង់តាំងបង្ហាញផលិតផល និងម្ហូបអាហាររបស់ខ្លួន អាចជួលបានជាស្តង់ៗនីមួយៗ ដែលបានកំណត់តម្លៃទីតាំងផងដែរ។

លោកបណ្ឌិត អោម សេងបូរ៉ា បានបញ្ជាក់ឱ្យដឹងដែរថា សហគ្រិន និងម្ចាស់ភៅជនីយដ្ឋាន ដែលបានជួលស្តង់នៅក្នុងពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជាឆ្នាំ២០២៦ គឺតម្រូវឱ្យរៀបចំខ្លួនឱ្យបានរួចរាល់ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលរៀបចំស្តង់ និងត្រូវមានគំនិតឆ្នៃប្រឌិតខ្ពស់ក្នុងការរៀបទំនិញរបស់ខ្លួនប្រកបដោយគុណភាព អនាម័យខ្ពស់ ដើម្បីរួមចំណែកលើកម្ពស់ផលិតផល និងអាហារខ្មែរ។

លោកបណ្ឌិត អោម សេងបូរ៉ា បានបន្ថែមថា តាមរយៈមហាយុទ្ធនាការ «អាហារខ្មែរ ត្រូវតែខ្លាំង» នឹងរួមចំណែកជួយដល់វិស័យម្ហូបអាហារខ្មែរបានយ៉ាងច្រើន ពីព្រោះយើងបានបំផុសស្មារតី និងទឹកចិត្តឱ្យមើលឃើញថា ពិភពលោកគឺជាទីផ្សារ ដែលយើងមិនមែនត្រឹមតែ​មើលឃើញទីផ្សារក្នុងស្រុកប៉ុណ្ណោះនោះទេ ហើយយើងក៏មិនធ្វើការប្រកួតប្រជែងគ្នាឯងនោះទេ គឺយើងនឹងបំផុសស្មារតី និងទស្សនវិស័យឱ្យសហគ្រិន និងភោជនីយដ្ឋានទាំងអស់យកពិភពលោកជាទីផ្សាររបស់ខ្លួន។

បើតាមលោក ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា ២០២៦ គឺពិតជាពិព័រណ៍ល្អសម្រាប់ជួយលើកម្ពស់ផលិតផល និងម្ហូបអាហារខ្មែរ តែយ៉ាងណានោះ គឺធ្វើយ៉ាងណាឱ្យបានត្រឹមត្រូវតាមស្តង់ដារ, ក្នុងនាមជាអ្នករៀបចំស្តង់ដារជាតិលើវិស័យម្ហូបអាហារនេះ សូមស្នើឱ្យគ្រប់ផលិតផល និងម្ហូបអាហារដែលបានចូលរួមក្នុងពិព័រណ៍ ធ្វើយ៉ាងណាសូឱ្យមានភាពត្រឹមត្រូវតាមស្តង់ដារដែលបានកំណត់ ដើម្បីរួមចំណែកលើកកម្ពស់ផលិតផលខ្មែរ។

សូមបញ្ជាក់ដែរថា ពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា ២០២៦ តាមរយៈមហាយុទ្ធនាការ «អាហារខ្មែរ ត្រូវតែខ្លាំង» នឹងរៀបចំឡើងរយៈពេល ៣ ថ្ងៃពេញ នៅសាលពិព័រណ៍កោះពេជ្រ ក្នុងនោះរួមមាន៖ ពិព័រណ៍អាហារ និងភេសជ្ជៈខ្មែរ, ការបង្ហាញផលិតផលពីសហគ្រិនជាច្រើន ការប្រកួតប្រជែងអាជីវកម្មអាហារ និងកម្មវិធីវប្បធម៌ និងសិល្បៈខ្មែរ។ នេះជាឱកាសមាសសម្រាប់អ្នកដែលចង់បង្ហាញម៉ាកផលិតផលទៅកាន់អតិថិជនរាប់ពាន់ម៉ឺននាក់, បង្កើនការលក់ និងបណ្តាញអាជីវកម្ម និងពង្រីកទីផ្សារក្នុង និងក្រៅប្រទេស អាចចូលរួមបានផងដែរ៕