* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សិស្សរាប់សិបនាក់នៅភូមិត្រពាំងក្នុង កំពុងសិក្សាក្រោមអគារ​សិក្សា​ទ្រុឌ​ទ្រោមខ្លាំង (Video inside)

29-06-2026 13:44

(កំពង់ធំ)៖ សាលាបឋមសិក្សាត្រពាំងក្នុង ជាថ្នាលអប់រំនៅទីជនបទ​ដ៏សំខាន់​សម្រាប់​កូនចៅ​ប្រជា​ពលរដ្ឋមកពីភូមិនានាក្នុងឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

សាលាបឋមសិក្សាដែលមានបង្រៀនពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់ទី៦នេះ បានបង្កើតឡើងក្រោមការផ្តួចផ្តើមរបស់ប្រជាពលរដ្ឋនៅក្នុងភូមិកាលពីឆ្នាំ២០០៦ ដើម្បីផ្តល់ការអប់រំដល់កូនចៅប្រជាពលរដ្ឋនៅក្នុងភូមិ។

សាលានេះបង្កើតឡើងដំបូងជាមួយអគារសិក្សាមួយខ្នងជារោងដោលសង់ឡើងដោយ​កម្លាំងប្រជាជន។ លុះក្រោយមកទើបមានអង្គការជួយអគារសិក្សាមួយខ្នង មាន៣បន្ទប់ធ្វើពីឥដ្ឋ។

លោក ណៃ ស៊ីណាង នាយកសាលាបឋមសិក្សាត្រពាំងក្នុង បានឱ្យដឹងថា បច្ចុប្បន្ន​នេះ សាលាមានសិស្សកំពុងសិក្សាទៅជាង២០០នាក់ ហើយមាន​កំណើន​ជារៀងរាល់ឆ្នាំ។ បញ្ហាប្រឈមរបស់សាលា គឺការខ្វះខាតបន្ទប់សិក្សា ជាពិសេស​រោង​ដោលធ្វើពីឈើប្រក់ស័ង្កសីដែលជាបន្ទប់រៀនចំនួន៤បន្ទប់ ពីថ្នាក់ទី៣ ដល់ថ្នាក់ទី៦នោះ កំពុងមានសភាពទ្រុឌទ្រោមខ្លាំងថែមទៀត។

ជញ្ជាំងខណ្ឌចែកពីបន្ទប់មួយទៅបន្ទប់មួយត្រូវបានធ្លុះធ្លាយ ជញ្ជាំងព័ទ្ធជុំវិញ និងសសរត្រូវពុកផុយ ដំបូលស័ង្កសីត្រូវបានធ្លុះធ្លាយ ពេលមានភ្លៀងត្រូវទឹក​សាច់ និងហូរចូលសាលារំខានដល់ការសិក្សារបស់សិស្ស។

លោក ណៃ ស៊ីណាង បានគោរពស្នើសុំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់អគារសិក្សាមួយខ្នង៥បន្ទប់ ជាម្លប់កក់ក្តៅដល់​ការ​អប់រំ និងសិក្សារៀនសូត្ររបស់កូនចៅប្រជាពលរដ្ឋមកពីភូមិនានាក្នុង​ឃុំផាន់​ញើមនេះ៕