* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

World Cup 2026៖ ៣ប្រកួតរាត្រីនេះវគ្គ ៣២ក្រុម, ប្រេស៊ីល អាល្លឺម៉ង់ និងហូឡង់ ប៉ះក្រុមមកពី ៣តំបន់ផ្សេងគ្នា

29-06-2026 14:35

(បរទេស)៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 នឹងចាប់ផ្តើមលេងវគ្គ ៣២ក្រុមនៃថ្ងៃទី២ ចាប់ពីរាត្រីនេះតទៅ ដោយក្រុមខ្លាំងៗដូចជា សាំបាប្រេស៊ីល ឥន្រ្ទីដែកអាល្លឺម៉ង់ និងមច្ចុរាជទឹកក្រូចហូឡង់ ប៉ះគូប្រជែងមកពី ៣តំបន់ផ្សេងគ្នា។

ប្រេស៊ីល អតីតជើងឯក World Cup ៥សម័យកាលច្រើនជាងគេ មកពីតំបន់អាមេរិកឡាទីន ត្រូវប៉ះក្រុមសាម៉ូរៃខៀវ ជប៉ុន លេខ២ ពូល F នៃវគ្គខ្វែងចាប់ផ្តើមនាម៉ោង ១២យប់ថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដែលជាគូទី៧៤ និងជាគូទី២ នៃវគ្គចាញ់-ធ្លាក់ ៣២ក្រុម បន្ទាប់ពីគូទី១ សហម្ចាស់ផ្ទះកាណាដាបានយកឈ្នះអាហ្រ្វិកខាងត្បូង ១-០ ឡើងវគ្គ ១៦ក្រុមមុនគេ។

ចំណែកឯឥន្រ្ទីដែកអាល្លឺម៉ង់ អតីតជើងឯក World Cup ៤សម័យកាលស្មើនឹងអាសូរីអ៉ីតាលីផងនោះ ត្រូវប៉ះប៉ារ៉ាហ្គាយ នាម៉ោង ៣៖៣០នាទីទៀបភ្លឺ (ម៉ោងនៅកម្ពុជា) ឈានចូលព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦។ ក្រុមខ្លាំងនៅអឺរ៉ុប អាល្លឺម៉ង់ជាក្រុមលេខ១ ប្រចាំពូល E ត្រូវប្រឈមមុខនឹងប៉ារ៉ាហ្គាយ ក្រុមលេខ៣ ល្អចេញពីពូល D ដែលមកពីតំបន់អាមេរិកខាងត្បូង ដែលជាគូទី៧៥ ក្នុងចំណោម ១០៤ប្រកួតសរុប។

មច្ចុរាជទឹកក្រូចហូឡង់ ប៉ះម៉ារ៉ុក នាម៉ោង ៨ព្រឹកស្អែក ដែលជាគូទី៧៦ និងជាគូទី៤ នៃវគ្គ ៣២ក្រុមចុងក្រោយនៃ World Cup 2026 ដែលមានសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ធ្វើម្ចាស់ផ្ទះរួមគ្នា។

ទាំងហូឡង់ ក្រុមនៅអឺរ៉ុប និងម៉ារ៉ុក មកពីតំបន់អាហ្រ្វិក សុទ្ធតែពុំដែលឈ្នះជើងឯកពិភពលោក World Cup ដូចគ្នា ដ្បិតហូឡង់បានត្រឹមរងជើងឯកកាលឆ្នាំ២០១០ នៅអាហ្វ្រិកខាងត្បូង។ ម៉ារ៉ុក ជាក្រុមលេខ២ នៃពូល C បន្ទាប់ពីប្រេស៊ីល ដោយត្រូវប៉ះហូឡង់ ក្រុមលេខ១ ពូល F ដើម្បីប្រជែងកៅអីឡើងទៅវគ្គ ១៦ក្រុមជាបន្តទៀត៕