* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកគ្រប់គ្រងយានដ្ឋានប្ដូរប្រេងម៉ាស៉ីន K LUBE EXPRESS ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងឃុំខ្លួនតាមដីការបស់តុលាការ ពាក់ព័ន្ធកិបកេងលុយក្រុមហ៊ុនចាស់រាប់សិបម៉ឺនដុល្លារ

29-06-2026 14:48

(ភ្នំពេញ)៖ អ្នកគ្រប់គ្រងយានដ្ឋានប្ដូរប្រេងម៉ាស៉ីន K LUBE EXPRESS ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងឃុំខ្លួនដាក់ពន្ធនាគារតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធកិបកេងលុយក្រុមហ៊ុនចាស់រាប់សិបម៉ឺនដុល្លារ តាមបណ្ដឹងរបស់ម្ចាស់ក្រុមហ៊ុន។

ជនត្រូវចោទដែលត្រូវបានចាប់ និងឃុំខ្លួនឈ្មោះ ខេង ឌីណា។ ដោយឡែកឈ្មោះ ទូច ចាន់រស្មី ដែលត្រូវជាប្រពន្ធ ត្រូវបានតុលាការសម្រេចឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្នស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។ បុគ្គលទាំង២នាក់នេះ ត្រូវបានចោទប្រកាន់ពីបទ «រំលោភលើទំនុកចិត្ត ពិសេសដោយអភិបាល ឬបុគ្គលផ្សេងទៀត»។

តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា ជនត្រូវចោទពីរនាក់ប្ដីប្រពន្ធ គឺជាមិត្តភ័ក្ររបស់ដើមបណ្ដឹងដែលជាម្ចាស់ក្រុមហ៊ុនឈ្មោះ ឃាង ពីវ។ ដើមចមដែលឲ្យជនត្រូវចោទមកមើលការខុសត្រូវនៅក្រុមហ៊ុននេះ គឺដោយសារទុកចិត្ត និងចង់ជួយដល់ជីវភាពឲ្យកាន់តែប្រសើរ ក្រោមមកនៅពេលមកគ្រប់គ្រងក្រុមហ៊ុនក៏ចាប់ផ្ដើមមានគំនិតកិបកេងលុយតែម្ដង ខណៈដែលដើមបណ្ដឹងក៏មិនសូវមានពេលគ្រប់គ្រាន់ ដើម្បីមកគិតគូរលុយកាក់ ដោយសារទុកចិត្តជនត្រូវចោទ ប៉ុន្ដែក្រោយមកក៏បែកធ្លាយរឿងកិបកេងតែម្ដង។

មុនឈានដល់ការចាប់ខ្លួនជនត្រូវចោទខាងលើ ពោលកាលពីអំឡុងចុងឆ្នាំ២០២៤ ក្រុមហ៊ុនបានប្ដឹងបុគ្គលិកម្នាក់ឈ្មោះ គឹម ជាស៉ិន ពាក់ព័ន្ធករណីកិបកេងលុយក្រុមហ៊ុនចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ រាប់ម៉ឺនដុល្លារ ហើយពេលនោះ ឈ្មោះ គឹម ជាស៉ិន ក៏បានឆ្លើយសារភាពថា រូបគេគឺពិតជាកិបកេងលុយប្រាកដមែន ប៉ុន្ដែចម្លើយសារភាពនោះគឺឈ្មោះ ខេង ឌីណា និងឈ្មោះ ទូច ចាន់រស្មី ជាអ្នកនៅពីក្រោយឲ្យទទួលកំហុសជំនួស។

ពួកគេទាំង២ បានលួងលោមឲ្យឈ្មោះ គឹម ជាស៊ិន ទទួលកំហុសទាំងអស់ដែលខ្លួនប្រព្រឹត្ត ដោយសន្យាថានឹងជួយដោះស្រាយជាក្រោយ។ ដោយជឿជាក់លើបុគ្គលទាំង២ ទើបទទួលកំហុសទាំងអស់ រួមទាំងបានខ្ចីលុយមិត្តភ័ក្ត្រ ឲ្យបុគ្គលទាំង២​ ចំនួន៥ម៉ឺនដុល្លាទៀតផង។

តែក្រោយពេលខ្លួនជាប់គុកបុគ្គលទាំង២ មិនបានជួយដោះស្រាយឲ្យនោះទេ ថែមទាំងព្យាយាមទម្លាក់កំហុស និយាយបំភ្លើសឲ្យកាន់តែមានកំហុសខ្លាំង។ ដោយឡែក សំណុំរឿងឈ្មោះ គឹម ជាស៉ិន កំពុងបន្ដនីតិវិធីតាមផ្លូវតុលាការ ដោយប្ដឹងបន្ដពីសាលាឧទ្ធរណ៍ ទៅកាន់តុលាការកំពូល។

សម្រាប់ជនត្រូវចោទឈ្មោះ ខេង ឌីណា ត្រូវបាននិងកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ខណៈប្រពន្ធឈ្មោះ ទូច ចាន់រស្មី ត្រូវបានដាក់ឲ្យនៅក្រៅឃុំស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ៕