* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អនុប្រធានគណបក្សអាស៊ែបៃហ្សង់ថ្មី ផ្ញើសារអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា

29-06-2026 14:52

(ភ្នំពេញ)៖ លោក Tahir Budagov អនុប្រធានគណបក្សអាស៊ែបៃហ្សង់ថ្មី បានផ្ញើសារសម្តែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា និងសមាជិកបក្សទាំងអស់ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា។

នៅក្នុងសារលិខិតរបស់លោក Tahir Budagov មានខ្លឹមសារដូចនេះថា «ខ្ញុំសូមសម្តែងនូវការអបអរសាទរជូនចំពោះសម្តេច និងសមាជិកបក្សទាំងអស់ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលជាកម្លាំងនយោបាយដឹកនាំឈានមុខ នៅក្នុងប្រទេស។ ការរួមចំណែកសម្រាប់ជាតិ និងប្រជាជនដោយគណបក្សរបស់សម្តេច កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តដោយជោគជ័យនូវគោលនយោបាយនានា ក្នុងគោលបំណងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព និងការលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ»។

ជាសេចក្តីសោមនស្សរីករាយ ដែលកិច្ចសហប្រតិបត្តិការរវាងបក្សយើងទាំងពីរត្រូវបានពង្រឹង បន្ថែមទៀត ក្នុងបរិបទនៃការអភិវឌ្ឍដោយជោគជ័យនៃទំនាក់ទំនងមិត្តភាពដ៏ស្មោះត្រង់រវាងអាស៊ែបៃហ្សង់ និងកម្ពុជា ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម ទាំងនៅក្នុងកម្រិតទ្វេភាគី និងក្របខ័ណ្ឌអង្គការអន្តរជាតិនានា។ ឆ្លៀតក្នុងឱកាសនេះ លោកសូមសម្តែងនូវគារវកិច្ចដឹងគុណចំពោះការចូលរួមយ៉ាងសកម្មរបស់គណៈប្រតិភូបក្សរបស់សម្តេច នៅក្នុងសន្និសីទអន្តរជាតិស្តីពី «ការរួមចំណែកក្នុងតំបន់ចំពោះសន្តិសុខសកល៖ ការកសាងសន្តិភាពនៅតំបន់កូកាស៊ីសខាងត្បូង» នៅទីក្រុងស៊ូសា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។

លោក Tahir Budagov ជឿជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ទំនាក់ទំនងរវាងបក្សយើងទាំងពីរនឹងបន្តអភិវឌ្ឍទៅមុខដោយជោគជ័យ ទាំងនៅក្នុងកម្រិតទ្វេភាគី និងវេទិកាអន្តរជាតិនានា ដើម្បីជាផលប្រយោជន៍ដល់ប្រទេស និងប្រជាជនរបស់យើងទាំងពីរ។

នៅក្នុងទិវាដ៏វិសេសវិសាលនេះ លោកក៏សូមប្រសិទ្ធពរជ័យ និងអបអរសាទរជាថ្មី សូមជូនពរសម្តេច មានសុខភាពល្អបរិបូរណ៍ ទទួលបានជោគជ័យគ្រប់ភារកិច្ច ព្រមទាំងសូមជូនពរឱ្យប្រទេសកម្ពុជាទទួលបាន សុខសន្តិភាពនិងការរីកចម្រើន និងសូមឱ្យប្រជាជនកម្ពុជាទទួលបាននូវភាពសុខក្សេមក្សាន្ត និងរុងរឿង៕